វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ សាច់ក្តាម ១៥០ក្រាម, បាយ ២កូនចាន, ស៊ុត ១គ្រាប់, ខ្ទឹមបារាំងចិញ្ច្រាំ ៤ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ប្រេងឆា ៤ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ស្លឹមខ្ទឹមហាន់ ២ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមបារាំងចិញ្រ្ចាំ និងខ្ទឹមសចិញ្រ្ចាំ ចូលរំលីងអោយឈ្ងុយ រួចគោះស៊ុតដាក់ចូល វាយច្របល់អោយឆ្អិនបន្តិច ហើយដាក់បាយចូល ឆាច្របល់ចូលគ្នាអោយសព្វល្អ
២.បន្ទាប់មកដាក់ទឹកស៊ីអ៊ីវ ស្ករស និងម្រេចម៉ត់ចូល ឆាច្របល់អោយសព្វចូលគ្នា រួចសាច់ក្តាម និងស្លឹមខ្ទឹមហាន់ចូល ឆាច្របល់តិចៗចូលគ្នា (ដើម្បីកុំអោយបែកសាច់ក្តាម) ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ