វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ សាច់គោ ៥០០ក្រាម (សាច់ផុយ) ហាន់ស្តើងល្មម, គ្រឿងខៀវបុក ១០០-២០០ក្រាម, ត្រប់ស្រួយ ត្រប់ពុតលំញង (តាមចំណូលចិត្ត), ខ្ទិះដូងដើម ១កូនចាន, ខ្ទិះដូងចុង ១កូនចាន, ទឹកត្រី ១-២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វេ, ម្ទេសដៃនាងហាន់ ស្លឹកក្រូចសើច និងស្លឹកជីរនាងវង។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ប្រេងឆាចូលតិច ដាក់គ្រឿងខៀវបុកចូល រំលីងអោយឈ្ងុយ រួចដាក់ខ្ទិះដើមចូល កូរចូលគ្នាអោយសព្វ ទុកមួយរំពុះ
២.បន្ទាប់មកដាក់សាច់គោចូល ដាក់ខ្ទិះចុងចូល ច្របល់ចូលគ្នាអោយសព្វ រម្ងាស់អោយពុះ
៣.ហើយដាក់ត្រប់ចូល ដាក់ទឹកត្រី និងស្ករចូល ទុកមួយរំពុះ រួចដាក់ស្លឹកក្រូចសើច ម្ទេសដៃនាង និងស្លឹកជីរនាងវងចូល ច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ