ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបុកកំពិសលោកអំពិខ្ចី ដាក់ម្ទេសតិចៗឆ្ងាញ់អស់ទាស់..!!

01-Jun-2019 12:17 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ
-កំពិស និង អំពិលខ្ចី
-ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្ទេស និងស្លឹកជីនាងវង ម្អម
-ស្ករស ប៊ីចេង ឬ ម្សៅខ្នរ


-ប្រហុក (ប្រើប្រហុកឆៅក៏បាន ប្រហុកដុតក៍បាន )
វិធីធ្វើ
-ដាក់ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកចូលគ្នាអោយម៉ត់ ហើយដាក់អំពិលខ្ចីចូល បុកបន្តទៀតអោយរៀងម៉ត់បន្តិច


– បន្ទាប់មកដាក់ កំពិស ប្រហុក ម្សៅខ្នរ និង ស្ករស បុកអោយម៉ត់សព្វចូលជាតិ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ហើយដាក់ស្លឹកជីនាងវង ម្អម ចូល រួចជាការស្រេច ។

+បញ្ចាក់(ប្រសិនបើមិនសូវចំណូល កំពិសឆៅ អាចយកកំពិសស្រុះជាមួយទឹកក្ដៅបន្តិចក៌បានដែរ ប៉ុន្តែកុំឆ្អិន )មួយទៀតមិនដាក់ខ្ញីក៍បាន តាមការនិយមចូលចិត្តទទួលទានរបស់បងប្អូន។