វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ល្ពៅ ២០០ក្រាម, បង្គា ៦-៧ (បកសំបក), ស៊ុត ១គ្រាប់, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹមហាន់ ឬស្លឹកជីរនាងវង។
វិធីធ្វើ៖
១.យកល្ពៅចិតសំបក យកគ្រាប់ចេញ រួចកាត់ជាដុំៗល្មម លាងទឹកអោយស្អាតទុកមួយឡែក
២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំចូល រំលីងអោយឈ្ងុយ រួចដាក់ល្ពៅចូលឆា ៤-៥ត្រលប់ ហើយដាក់បង្គាចូល ឆាអោយឆ្អិនបន្តិច
៣.បន្ទាប់មកដាក់ទឹកប្រេងខ្យង និងទឹកត្រីចូល ហើយគោះស៊ុតដាក់ចូលវាយច្របល់ ឆាចូលច្របល់គ្នាអោយសព្វ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូលជាកាស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ