ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើផ្លែបំពេញរាជ្យ ឬកំពីងរាជ្យទឹកត្រីស្ករកាពិ

03-Jun-2019 04:50 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បំពេញរាជ្យ ឬកំពីងរាជ្យ ២-៣ផ្លែធំល្មម, ទឹក ១ចានគោមល្មម, អំបិល ១ស្លាបព្រាបាយ, ស្ករត្នោត ២០០ក្រាម, ទឹកត្រី ៤ស្លាបព្រាបាយ, កាពិ កន្លះស្លាបព្រាបាយ, ម្ទេសហុយ ២ស្លាបព្រាកាហ្វេ, ខ្ទឹមក្រហមហាន់ស្តើងៗ កន្លះកូនចានចង្កឹះ, បង្គាក្រៀមបុកឲ្យម៉ត់បន្តិច កន្លះកូនចានចង្កឹះ, សណ្តែកដីបុក កន្លះកូនចានចង្កឹះ, ម្ទេសហាន់ (តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.ចិតសំបកកំពីងរាជ្យ លាងទឹកឲ្យស្អាត វែកសាច់ឆ្នូត ហើយដាក់ត្រាំទឹកអំបិល ទុកមួយឡែក

២.ដាំខ្ទះដាក់ស្ករត្នោត ទឹកត្រី និងកាពិចូល កូរឲ្យរលាយសព្វចូលគ្នា រួចដាក់ម្ទេសហុយ ម្ទេសហាន់ ខ្ទឹមក្រហម សណ្តែកដី និងបង្គាក្រៀមចូល កូរច្របល់ឲ្យសព្វចូលគ្នា ហើយទុកមួយឡែក

៣.រួចរាល់អស់ហើយស្រង់កំពីងរាជ្យដាក់ចាន ហើយស្រោចទឹកត្រីស្ករកាពិដែលលាយហើយពីលើ ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ