ឯកសារកសិកម្ម
រូបភាព
* វិធីធ្វើ៖
– ដាក់ដីខ្សាច់មួយចំនួនក្នុងផើងលាងសម្អាតវាដោយយកដីខ្មៅ និងកំទេចភក់ចេញ ដែលវាអាចបង្កជាជម្ងឺផ្សេងៗ។
– ដាក់ខ្សាច់នោះក្នុងរណ្តៅ ឬក្នុងផើង រួចដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់។
– កាត់មែកក្រូចដែលមានសុខភាពល្ អយកប្រវែងប្រមាណ២តឹកពីចុងរបស់វា។
– លាងសម្អាតផ្នែកខាងគល់របស់វាដើម្បីការពារការកើតផ្សិត រួចដាក់ត្រាំទឹករយៈពេល៥នាទី។
– ដាក់លាយកំបោរ (ស្លាម្លូ) ជាមួយដីនោះចំនួន៥%នៃដីសរុបដើម្បីបង្កាការកើតផ្សិត។
– ដាក់មែកក្រូចឆ្មារដោតចូលក្នុងដីខ្សាច់នោះជម្រៅប្រមាណ៧សង់ទីម៉ែត្រ (១/៣នៃមែកដែលកាត់នោះ)។
– បាញ់ទឹកលើមែកនោះបន្ទាប់ពីដាំរួចដើម្បីកុំឲ្យវាខ្វះជាតិទឹក។
– យកថង់ប្លាស្ទិចមកគ្របពីលើឲ្យជិតការពារកុំឲ្យភាយចំហាយទឹកចេញពីកន្លែងបណ្តុះ។
– បាញ់ទឹកនៅលើដើមវាខ្លះៗនៅពេលយើងមើលឃើញថាវាស្ងួត យើងអាចបាញ់នៅម៉ោង១០ព្រឹកបាន។
– រយៈពេលប្រមាណ២អាទិត្យវានឹងចាប់ផ្តើមចេញឬស ហើយយើងអាចកាយកាយខ្សាច់នោះដើម្បីពិនិត្យបាន។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។