ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដីដាំ
-ក្នុងការរៀបចំដីដាំគាត់បានភ្ជួរចំនួន២សា លើកទី១ ភ្ជួរហាលដីចោលរយៈពេលមួយអាទិត្យ ទើបភ្ជួរលើកទី២
-បន្ទាប់មកលើកជារងដែលមានបណ្តោយ ១០ម៉ែត្រ និងទទឹងរង ១,៥ម៉ែត្រ និងចន្លោះពីរងមួយទៅមួយ៤ទៅ៥តឹក ក្នុងមួយរងៗ ដាក់ជីលាមកមាន់ ២បាវទ្រាប់បាតដោយកាប់ច្របល់ក្នុងដីឲ្យសព្វ+ការដាំនិងថែទាំ
-បន្ទាប់ពីធ្វើរងហើយ យកគ្រាប់ពូជដែលបានទិញពីផ្សារ មករោយដាំតាមចង្អូររង (ឆូតចង្អូរកាត់ទទឹងរង)
-ក្រោយពីដាំហើយ គាត់កាត់ចំបើងខ្លីៗរោយពីលើរង រួចស្រោចទឹកឲ្យជោគមួយថ្ងៃ២ដង (នៅរដូវប្រាំង)
-នៅពេលជីដុះដករំលោះកូនចេញខ្លះ ដើម្បីកុំឲ្យដុះញឹកពេក(ក្រៅពីដករំលោះកូន ក៏ធ្វើការដកស្មៅដែរ)-ចំពោះសត្វល្អិតពុំមានការបំផ្លាញទេពីព្រោះជីមានក្លិនឆូលធ្វើឲ្យសត្វល្អិតមិនមកបំផ្លាញ
-នៅពេលជីកំពុងលូតលាស់ គាត់ស្រោចជីទឹកបំប៉ន(ធាតុផ្សំជីមាន ទឹក ស្ករត្នោត ផ្លែឈើទុំ ស្វាយ ចេក ល្ហុង ខ្នុររលួយក្នុងបរិមាណស្មើគ្នា-យកធាតុផ្សំទាំងអស់ ញាត់ចូលពាងគ្របឲ្យជិត រក្សាទុកកន្លែងត្រជាក់ងងឹតរយៈពេល ១០ថ្ងៃ ទើបយកទៅប្រើ)
-ចំពោះការប្រើជីទឹកនេះ ស្រោចរយៈពេល ២ថ្ងៃម្តង ដោយលាយក្នុងបរិមាណជីទឹកកន្លះកំប៉ុងទឹកដោះគោជាមួយទឹកមួយធុង ១០លីត្រ+ការប្រមូលផល
-ក្រោយពីដាំបានរយៈពេល១ខែ ប្រមូលផលដោយយកកណ្តៀវច្រួត ដោយទុកកន្លះតឹកពីគល់
-ក្រោយពីប្រមូលផលហើយ ត្រូវស្រោចទឹកដើម្បីឲ្យជីលូតលាស់បន្ត-ការស្រោចទឹកជីធ្វើឡើង ២ថ្ងៃម្តង រហូតដល់ការលូតលាស់បានកំពស់២តឹក ធ្វើការកាត់ប្រមូលផល ១សាទៀតរហូតដល់៥សា ទើបចោល និងធ្វើដីដាំឡើងវិញ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត