ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំត្រសក់ទ្រើង..! ទោះដីអត់ជីជាតិឬទឹកលិចក៏អាចដាំបានដែរ សូមកុំភ្លេចសាកល្បងទាំងអស់គ្នា..!!

05-Jun-2019 04:22 PM

រូបភាព


ដោយ: Uddam

ការដាំត្រសក់តាមវិធីដាក់ទ្រើងនិងដាំក្នុងថង់ផ្លាស្ទិចបែបនេះ ប្រជាកសិករយើងមិនសូវជាមមានអ្នកដាំឡើយ។គេប្រើវិធីនេះចំពោះតែដីដេលគ្មានជីជាតិឬតំបន់ដែលតែងតែមានទឹកលិច មិនតែប៉ុណ្ណោះអាចប្រើដើមទុនច្រើន។ តែទោះជាយ៉ាងណាក៏ដោយ វិធីនេះក៏គេនិយមដាំច្រើនណាស់ដែរ ពិសេសនៅប្រទេសម៉ាឡេស៊ី។

+ការរៀបចំកន្លែងដាំ៖

-ត្រូវជីកបង្គោលសងខាងចងខ្សែលួសធ្វើទ្រើងដែលអាចទ្រទំងន់ទងត្រសក់និងផ្លែបានក្នុងមួយរងៗបាន

-ខ្សែលួសត្រូវចងពីបង្គោលមួយជា៤ជាន់ ដែលអាចអោយត្រងាយស្រួលត្រសក់វៀឡើងតែផ្នែកខាងក្រោមគេត្រូវប្រើទុយោជ័រឬឬស្សីដែលអាចទ្រគុម្ពត្រសក់បាន។

-ធ្វើដូចនេះអោយបានច្រើនបង្គោលបង្កើតជាចម្ការតាមការចង់បាន

-រួចចងខ្សែដេបាវ ច្រាក់ខាងលើធ្វើជាសំណាញ់ចន្លោះកន្លះៗម៉េត្រដើម្បីងាយស្រួលអោយត្រសក់វៀរទងបានស្រួល

-ខ្សែលួសដែលចងនៅកំពស់១ម៉ែត្រគឺសំរាប់ព្យួរថង់កូនត្រសក់និងដាក់ប្រព័ន្ធដំណាក់ទឹកសើមតាមខ្សែលួសផង

-ចន្លោះពីរងមួយទៅរងមួយគំលាត២ម៉ែត្រ និងដាំបង្គោលមួយទៅបង្គោលមួយចន្លោះពី៣ទៅ៥ម៉ែត្រអាស្រ័យដីរឹងឬបង្គោលរឹងមាំអាចត្រត្រសក់បាន………។

+វិធីដាំ៖-ប្រើថង់បណ្តុះកូនឈើទំហំផ្ទុកដីបាន3-5គក

-ប្រើអង្កាមដុតឬកំប៉ុសិ៍ស្ងួតលាយជាមួយដីធូរនិងដាក់ដីលាយនោះចូលថង់កុំអោយពេញ ទុកដាក់កំទិញចង្កីដូងឬចំប៉ើងខ្លះ

-បន្ទាប់ពីត្រាំគ្រាប់ត្រសក់6ម៉ោងយើងយកគ្រាប់ត្រសក់ពីរៗដាក់ដាំក្នុងថង់ដីនោះ ឬគេប្រើវិធីបណ្តុះកូនត្រសក់ជាមុនសិនក៏បាន រួចស្រោចទឹកព្រឹកល្ងាច (ប្រើថង់ផ្លាស្ទិចគ្របកូនត្រសក់មុនយកដាំ)

-ប្រើខ្សែច្រាក់អោយជាប់ចងព្យួរជាមួយលួសតាមបង្គោលគំលាត១ម៉ែត្រមួយៗរហូតពេញចំការ

-មើលថែកូនត្រសក់អោយល្អ វិធីល្អគេប្រើប្រព័ន្ធដំណកទឹក ឬយើងស្រោចផ្ទាល់ក៏បាន។

-ត្រសក់បោះទងត្រូវមើលថៃដាក់ជីព្រោះវានឹងមិនវៀរឡើងទ្រើងអស់ទេ គឺត្រូវចាប់កូនត្រសក់ថ្នមៗចងអោយវៀឡើងតាមទ្រើងដោយប្រើខ្សែចងផង។

-រហូតត្រសក់មានអាយុ45ថ្ងៃត្រសក់អោយផលផ្កាផ្លែអាចប្រមូលផលបានហើយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត