ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើបង្គាឆាប្រៃផ្អែម ឆ្ងាញ់!

05-Jun-2019 04:44 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បង្គា ៥០០ក្រាម (បកសំបក), ខួរបង្គា (បើកមាន) ២ស្លាបព្រាបាយ, ខ្ទឹមចិញ្រ្ចាំ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកម្ទេស ១-២ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន), ស្ករស ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូលអោយក្តៅ ដាក់ខ្ទឹមចិញ្ច្រាំចូល រលីងឲ្យឈ្ងុយ រួចដាក់ខួរបង្គាចូលឆាចូលគ្នា

២.បន្ទាប់មកដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យឆ្អិនបន្តិច រួចដាក់ទឹកប្រេងខ្យង ទឹកម្ទេស ស្ករស ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ