វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម (បកសំបក), ម្នាស់ ១ផ្លែល្មម កាត់ជាដុំៗ, ក្បាលខ្ទិះ ២០០ក្រាម, ខ្ទិះចុង ៨០០ក្រាម, គ្រឿងក្រហមបុក ២-៣ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ទឹកអំពិលទុំ ២ស្លាបព្រាបាយ, ស្លឹកក្រូចសើច និងម្ទេសហាវ៉ៃហាន់។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ក្បាលខ្ទិះចូលទុកមួយរំពុះ ដាក់គ្រឿងការីចូល កូរចូលគ្នាអោយសព្វ រួចដាក់បង្គាចូល ច្របល់ចូលគ្នា
២.បន្ទាប់មកដាក់ទឹកត្រី ស្ករ ទឹកអំពិលទុំ និងខ្ទិះចុងចូល ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយរំពុះ
៣.ហើយដាក់ម្នាស់ ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកក្រូចសើច និងម្ទេសចូល ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ