ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្គាឆាបន្លែជូរអែម ឆ្ងាញ់!

06-Jun-2019 04:53 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បង្គា ២៥០ក្រាម (បកសំបក), ខ្ទឹមបារាំង ពាក់កណ្តាល, ត្រសក់ ១-២ផ្លែ, ម្ទេសប្លោក ១-២ផ្លែ, ម្នាស់ ១ចំហៀង, ប៉េងប៉ោះ ១-២ផ្លែ (បន្លែតាមចំណូលចិត្ត), ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកខ្មេះ ១ស្លាបព្រាបាយ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹក កន្លះកូនចាន, ខ្ទឹមសចិញ្រ្ចាំ, ស្លឹកខ្ទឹម ហាន់ខ្លីៗល្មម។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយ ហើយដាក់បង្គាចូលឆា ៤-៥ត្រលប់ ឲ្យបង្គាឆ្អិនបន្តិច

២.បន្ទាប់មកដាក់បន្លែទាំងអស់ចូល ខ្ទឹមបារាំង ម្ទេសផ្លោក ត្រសក់ ប៉េងប៉ោះ និងម្នាស់ រួចដាក់ទឹកប្រេងខ្យង

ទឹកត្រី ទឹកប៉េងប៉ោះ ទឹកខ្មេះ ស្ករស និងទឹកចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី

៣.ហើយដាក់ម្សៅឆាចូល ឆាច្របល់ចូលគ្នាឲ្យម្សៅឆារលាយសព្វល្អ ឆ្អិនហើយដាក់ស្លឹកខ្ទឹមហាន់ចូល

រួចដួសដាក់ចានជាកាស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ