វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ងាវ កន្លះគីឡូ, ទឹកអំពិលទុំ កន្លះ ទៅ ១កូនចានចង្កឹះ, ប្រេងឆា ១ស្លាបព្រាកាហ្វេ, ខ្ទឹមសចិញ្រ្ចាំ ៣កម្ពឹស, ស្ករស ២-៣ស្លាបព្រាកាហ្វេ, អំបិល ១ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ ស្លាបព្រាកាហ្វេ, ម្ទេស និងស្លឹកជីរម្រះព្រៅ (តាមចំណូលចិត្ត)។
វិធីធ្វើ៖
១.យកងាវដាក់ត្រាំទឹកអង្ករប្រហែល ១ម៉ោង បន្ទាប់មកលាងទឹកឲ្យស្អាតស្រង់ទុកឲ្យស្រស់ទឹក
២.ម្ទេសហាន់ និងបេះស្លឹកជីរ ឬបេះម្រះព្រៅ ទុករោយពីលើងាវ
៣.លាយប្រេងឆាជាមួយអំបិល ស្ករស ទឹកត្រី និងទឹកអំពិលទុំក្នុងកូនកូរឲ្យសព្វចូលគ្នា ទុកមួយឡែក
៤.ដាំខ្ទះដាក់ខ្ទឹមចិញ្រ្ចាំបំពងឲ្យឈ្ងុយ រួចដាក់ងាវចូលឆាត្រឡប់ឲ្យងាវហាមាត់ បន្ទាប់មកចាក់ទឹកម្ជូរដែលលាយហើយចូល ឆាច្របល់ចូលគ្នាឲ្យសព្វ
៥.ឆ្អិនហើយដួសដាក់ចានរួចបន្ថែមម្ទេស និងស្លឹកជីរ ឬម្រះព្រៅចូលពីលើជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ