ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
+សំភារដែលត្រូវមាន
– គ្រាប់ពូជសាលាដ
– ដីជីកំប៉ុស្ត (ដីដាំត្រូវជាដីធូ)– ផើងដែលមានទំហំធំល្មម (តាមតម្រូវការ)
+ការរៀបចំដាំ
– ចាក់ដីកំប៉ុស្តចូលក្នុងផើងក្នុងកម្រិតពេញល្មម
– ស្រោចទឹកលើដីនោះឱ្យជោគ– យកគ្រាប់ពូជសាលាដរោយដាំពីលើដីដែលស្រោចទឹកហើយមុននោះ
– យកដីកំប៉ុស្តបន្ថែមមករោយកប់ពីលើគ្រាប់ពូជដែលរោយនោះ រួចសង្កត់ឱ្យហាប់ណែនដី+ការថែទាំ
– ស្រោចទឹកជាប្រចាំ ២ដងក្នុងមួយថ្ងៃ ព្រឹកនិងល្ងាច (អាស្រ័យលើសំណើមដី និងអាកាសធាតុ)
– រក្សាទុកផើងនោះក្នុងទីតាំងដែលមានពន្លឺ និងកំដៅថ្ងៃគ្រប់គ្រាន់– ប៉ុន្មានសប្តាហ៍ក្រោយមក សាលាដនឹងដុះលូតលាស់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត