រុក្ខជាតិដាំក្នុងផ្ទះ
រូបភាព
១-ការរៀបចំបណ្ដុះគ្រាប់
យកអំពិលទុំមកបកសំបកចេញសំដិលថ្ងៃរួចយកមកប្រលេះគ្រាប់ចេញឲ្យស្អាត។យកគ្រាប់អំពិលទៅហាលសំដិលថ្ងៃ ១ ទៅ២ថ្ងៃបន្ទាប់មកយកគ្រាប់អំពិលមកផ្អាប់មួយ យប់ ទើបយកគ្រាប់អំពិលទៅបណ្ដុះ។
២-ការរៀបចំដី៖កាប់ដីហាលថ្ងៃរយៈពេល២ទៅ៣ថ្ងៃ បន្ទាប់មកយកលាមកសត្វមកច្របល់ជាមួយដីឲ្យសព្វ ជ្រុំដីលើកជារងរួចយកគ្រាប់ទៅកប់ដាំ និងលុបដីស្ដើងៗពីលើ និងកុំឲ្យញឹកពេក បន្ទាប់គឺ យកដីលុបពីលើឲ្យជិត។ស្រោចទឹកពីលើឲ្យជោគមួយថ្ងៃម្ដងទៅពីរដងតាមលក្ខណៈអាកាសធាតុ។ក្រោយពីបណ្ដុះកូនបានរយៈពេលពី៤ទៅ៥ថ្ងៃគ្រាប់នឹងដុះពន្លកចេញសន្លឹក២។
៣-ការប្រមូលផលក្រោយពីកូនអំពិលដុះបានអាយុ ១០ថ្ងៃឡើងទៅ គឺអាចចាប់ផ្ដើមកាត់ស្លឹកយកមកបរិភោគ បាន ។ ការប្រមូលផលត្រូវធ្វើឡើងដោយប្រើកន្ត្រៃ មិនត្រូវយកដៃបេះទេ ពីព្រោះកូនអំពិល នៅតូចងាយនឹងរលើងគល់ផុតពីដី និងអាចបណ្ដាលឲ្យងាប់ដើម និងអាចប្រឈមនឹងការកើត មេរោគផ្សិតក៏មាន ។
ចំណាំ បើសិនកូនអំពិលមានអាយុចាប់ពី ៣០ថ្ងៃឡើង គឺការប្រមូល ផលអាចប្រើដៃក៏បាន មិនមានបញ្ហាដល់ការលូតលាស់ឡើយ ។សរុបមក បច្ចេកទេសសំខាន់ៗក្នុងការបណ្ដុះកូនអំពិលមាន៖
–យកគ្រាប់អំពិលហាលសំដិលថ្ងៃរយៈពេល១-២ថ្ងៃ រួចត្រាំទឹក៣យប់ស្រង់ផ្អាប់១យប់ទើបយកទៅដាំ
–រៀបចំដីដោយលើកជារង និងរោយជីកំប៉ុស្តិ៍កប់ចូលក្នុងរង
–យកគ្រាប់កប់ដាំរាក់ៗនិងព្រាចដីស្ដើងៗពីលើ
–ថែទាំស្រោចទឹកបោចស្មៅជាប្រចាំ៕
អត្ថបទដោយ: អ៊ាង សុផល្លែត