ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

​របៀបដាំ​ដំណាំ​បន្លែផ្សេងៗ ក្នុង​ធុង​ស្ប៉េ​ត្រូ

10-Jun-2019 10:55 AM

រូបភាព


ដោយ: Uddam

+សំភារដែលត្រូវមាន​
-កាំបិត​
-ក្រដាស​កាសែត ឬ​កំណាត់សំពត់​ចាស់​
-ធុង​ស្ប៉េ​ត្រូ ឬ​ផើង-ដី​ដែល​មាន​លាយ​ជីកំប៉ុ​ស្តផុស​ល្អ​
-គ្រាប់ពូជ​សាលាដ ត្រកួន ជី ឬ​ស្ពៃ (​តាម​តម្រូវការ​ចង់បាន តែ​គួរតែ​ជា​បន្លៃបង្កា​តូចតាច យក​ស្លឹក​)
-កូនដើម​ម្ទេស ឬ​កូនដើម​ប៉េង​ប៉ោះ (​ពពួក​រុក្ខជាតិ​យក​ផ្លែ​)+ការរៀបចំ​ដាំ
-ត្រូវ​យក​ធុង​ស្ប៉េ​ត្រូ​មក​ផ្កាប់​និង​កាត់​បាត​ឱ្យមាន​ប្រហោង​ធំ​ល្មម ប្រវែង​ប្រមាណ​មួយ​ចង្អុលដៃ​
-ចង​ព្យូ​រធុង​ស្ប៉េ​ត្រូ (​ត្រូវ​ធានា​ថា កន្លែង​ដែល​យើង​ចង​ព្យួរ​នោះ​រឹងមាំ អាច​ទ្រាំទ្រ​នូវ​ទម្ងន់​ដី​បាន​)
-យក​ក្រដាស​កាសែត ឬ​កំណាត់សំពត់​ចាស់​មក​ដាក់​ទ្រាប់​នៅ​ផ្ទៃ​បាត​ខាងក្នុង​ធុង (​ដើម្បី​ធ្វើឱ្យ​ទឹក​ជក់ អាច​ផ្គត់ផ្គង់​ទឹក​ដល់​ដំណាំ​ផ្នែក​ខាងក្រោម​បាត​ធុង​)-យក​កូន​ដើម​ម្ទេស (​ដំណាំ​តាម​តម្រូវការ​) ដាក់ចូល​ក្នុង​ធុង​ស្ប៉េ​ត្រូ​ដោយ​ដាក់​សំ​យ៉ុង​ខាងដើម​ចេញ​ក្រៅ​នៅ​ខាង​បាត​
-ចាក់​ដី​កំប៉ុស្ត​លុប​បំពេញ​ចូលក្នុង​ធុង​ឱ្យ​ពេញ​ល្មម​-យក​គ្រាប់​ពូជ​បន្លែបង្កា ដូចជា​ត្រកួន ឬ​សាលាដ មក​រោយ​ដាំ​នៅ​ផ្នែក​ខាងលើ​
-ស្រោច​ទឹក តែ​កុំ​ឱ្យ​ជោគជាំ​ពេក​+ការថែទាំ
-ត្រូវ​រក្សាទុក ឬ​ព្យួរ​ធុង​ដំណាំ​របស់​អ្នក នៅ​ទីតាំង​មួយ​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់
-ត្រូវតែ​ប្រាកដថា ទឹក​បាន​ទៅ​ដល់​ផ្នែក​ខាងក្រោម​នៃ​បាត​ធុង ដើម្បី​ធានា​ដល់​ការលូតលាស់​ដំណាំ​ខាងក្រោម (​ជាទូទៅ ទឹកនឹង​ធ្លាក់​ទៅ​ដល់​បាត​ក្រោម ដូច្នេះ​អ្នកនឹង​បាន​ឃើញ​នូវ​ដំណក់ទឹក​ស្រក់​រាល់​វា​ទឹក​ជ្រាប​ដល់​បាត​)-ត្រូវ​បង្កើន​ការ​ស្រោច​ទឹក​ក្នុង​មួយ​ថ្ងៃ​ពីរ​ដង ព្រឹក​និង​ល្ងាច នៅក្នុង​រដូវក្តៅ ស្ងួត តែ​បើ​នៅ​រដូវភ្លៀង ពុំ​ចាំបាច់​ស្រោច​ពេក​នោះទេ ដូច្នេះ​ត្រូវ​ឧស្សាហ៍​ពិនិត្យមើល​សំណើម​ដីសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត