ឯកសារកសិកម្ម
រូបភាព
១-មុខងារ
-បង្កើនការលូតលាស់របស់ស្លឹក និងដើមទង ធាងរបស់ដំណាំ ព្រមទាំងធ្វើឲ្យរុក្ខជាតិមានពណ៌បៃតង
-ធ្វើឲ្យមានលំនឹងក្នុងការប្រើប្រាស់ជីផូស្វ័រ និងប៉ូតាស្យូម
-ធ្វើឲ្យដំណាំពុំសូវមានសត្វល្អិត និងជម្ងឺបំផ្លាញ
-បង្កើនសមាសធាតុប្រូតេអ៊ីនរបស់អាហារមួយចំនួន និងផ្តល់សារធាតុចិញ្ចឹមដល់ដំណាំ។
២-សញ្ញាកង្វះអាសូត
-ស្លឹកមានពណ៌បៃតងស្លែត និងបន្ទាប់មកប្រែក្លាយជាពណ៌លឿង
-ការលូតលាស់ និងការរីកចម្រើនរបស់ស្លឹកខ្សោយ
-ដើមទង និងមែកក្រិន
-ឫសតិច ត្រួយ និងផ្កាផ្លែតូចៗ។
៣.ប្រភពដែលអាចទាញយកអាសូតបាន៖
-នៅក្នុងដី នៅក្នុងដើមរុក្ខជាតិ និងស្លឹក នៅក្នុងឫស ឧ. ពពួកសណ្តែកក្នុងជាលិការសត្វ។
រុក្ខជាតិមានជាតិអាសូតច្រើន ដូចជាអង្កាដី អង្កាញ់ ស្នោរ សណ្តែកបាយ សណ្តែកខ្មោច ទន្ទ្រាំងខែត្រ
ជាតិអាសូតក៏មាននៅក្នុងទឹកនោម អាចម៍ប្រចៀវ កាកសណ្តែក លាមកគោ ក្របី ជ្រូក មាន់ ទា …កាកសំណល់សល់ពីផ្ទះបាយ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។