វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់មាន់ ឬឆ្អឹងជំនី ៥០០ក្រាម កាប់ជាដុំៗល្មម, ស្បែកជ្រូក ២០០ក្រាម កាត់ជាដុំ, ត្រចៀកកណ្តុរ ១៥០ក្រាម កាត់ជាដុំ, ពពុះសណ្តែក ១៥០ក្រាម កាត់រាងវែងបន្តិច, ស្ពៃក្តោប ៣០០ក្រាម កាត់ជាដុំ, ការ៉ុត ១មើម ចិតជាដុំ, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស កន្លះស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ៤កំពឹស, ទឹកត្រី ២-៣ស្លាបព្រាបាយ, ហ៊ាប៊ីយាហ៊ឺ ១៥០ក្រាម ត្រាំទឹក, អាចបន្ថែមបន្លែដូចជា ឆៃថាវ ខាត់ណា…តាមចំណូលចិត្ត, ប្រេងឆា ៣-៥ស្លាបព្រាបាយ, ទឹកធម្មតា ឬទឹកស្ងោរមាន់(បើមានយកមកស្លរកាន់តែឆ្ងាញ់), ស្លឹកខ្ទឹមហាន់។
វិធីធ្វើ៖
១.យកស្បែកជ្រូក ត្រចៀកកណ្តុរ ពពុះសណ្តែក ស្រុះ ឬត្រាំឲ្យរីក រួចស្រង់ទុកមួយឡែក
២.ដាក់ប្រេងឆាចូលឆ្នាំងទុកឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់សាច់ចូលរំលីងជាមួយខ្ទឹមឲ្យសាច់រាងឆ្អិនបន្តិចសិន
៣.បន្ទាប់មកដាក់គ្រឿងចូល ទឹកត្រី ស្ករស និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ (បើគោកដាក់ទឹក ឬទឹកស្ងោរមាន់ចូលបន្តិច) ចាំដាក់ ហ៊ាប៊ីយាហ៊ឺ ស្បែកជ្រូក ត្រចៀកកណ្តុរ ពពុះសណ្តែកចូលច្របល់ចូលគ្នាទាំងអស់ ហើយចាក់ទឹក ឬទឹកស្ងោរមាន់ចូល ទុករម្ងាស់ឲ្យពុះ
៤.ពេលពុះហើយ ដាក់ការ៉ុត ស្ពៃក្តោប និងបន្លែទាំងអស់ចូល កូរវាបន្តិចទៀត ដាក់ទឹកចូលយកស្រេច គ្របទុករហូតទាល់តែ
បន្លែឆ្អិនល្មមតាមដែលចង់បាន ពេលហូបដួសដាក់ចានរោយស្លឹកខ្ទឹមពីលើជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ