វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ប្រហុកសាច់ ២ស្លាបព្រាបាយ (លាងទឹកឲ្យស្អាត), ក្រសាំង ១ផ្លែធំល្មម (ឆ្គៀរយកសាច់), គល់ស្លឹកគ្រៃ ២គល់ ហាន់ល្អិតៗ, ខ្ទឹមស ២កំពឹស, ម្ទេស, ស្លឹកជីរនាងវង, ស្ករស ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ, បន្លែអន្លក់មាន ត្រសក់ ត្រកួន សណ្តែកកួរ ពពាយ ត្រប់…(តាមចំណូលចិត្ត)។
វិធីធ្វើ៖
១.ចិតបន្លែអន្លក់ ហើយលាងឲ្យស្អាតរៀបដាក់ចានទុកមួយឡែក
២.យកប្រហុកមកចិញ្ច្រាំឲ្យម៉ត់ល្អ រួចដាក់ក្រសាំង ម្ទេស ខ្ទឹមស គល់ស្លឹកគ្រៃ ចិញ្ច្រាំឲ្យម៉ត់ចូលគ្នា ទើបដាក់ស្ករស ម្សៅស៊ុប និងស្លឹកជីរនាងវងចូល ហើយចិញ្ច្រាំឲ្យសព្វចូលជាតិរហូតដល់ម៉ត់ល្អ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត ជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ