វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់ជ្រូកជាប់ខ្លាញ់ចិញ្រ្ចាំ ២៥០ក្រាម, ទឹកដោះគោខាប់ ៤ស្លាបព្រាបាយ, ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ, ប្រេងសណ្តែក ១ស្លាបព្រាបាយ, ស្ករត្នោត ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង កន្លះស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់ បន្តិច, ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ម្សៅពោត កន្លះស្លាបព្រាបាយ, ឈើចង្កាក់ សម្រាប់ដោតសាច់។
វិធីធ្វើ៖
១.យកសាច់ជ្រូកដាក់លាយជាមួយគ្រឿងផ្សំទាំងអស់ ខ្ទឹមសចិញ្រ្ចាំ ទឹកដោះគោខាប់ ទឹកដោះគោស្រស់ អំបិល ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវខាប់ ប្រេងសណ្តែក ស្ករត្នោត និងម្សៅពោតចូល ច្រលប់ចូលគ្នាឲ្យសព្វល្អ ហើយយកដាក់ក្នុងទូរទឹកកករយៈពែល ៣-៤ម៉ោង
២.បន្ទាប់មកយកសាច់ចេញយកមកធ្វើជាដុំបន្ទះៗល្មម (តាមចំណូលចិត្ត) ដោតឈើចង្កាក់ រួចយកទុកក្នុងទូរទឹកកកទៀតរយៈពេល ១យប់
៣.រួចរាល់អស់ហើយពេលញ៉ាំយកសាច់ទៅដាក់អាំង ឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្តជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ