ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

មើមសាគូឆៅ ស្លឹកមន បុកលាយជាមួយទឹកដូងជួយព្យាបាលជំងឺក្រពះរ៉ាំរៃ កំចាត់មេរោគពោះវៀន លាប់កញ្ជ្រិល ថែមទាំងជួយបញ្ចុះកំដៅឆាប់រហ័ស

13-Jun-2019 04:43 PM

រូបភាព


ដោយ: Uddam

មើមសាគូឆៅ ស្លឹកមន បុកលាយជាមួយទឹកដូងជួយព្យាបាលជំងឺក្រពះរ៉ាំរៃ កំចាត់មេរោគពោះវៀន
លាប់កញ្ជ្រិល ថែមទាំងជួយបញ្ចុះកំដៅឆាប់រហ័ស។


+វត្ថុធាតុផ្សំ:
១-មើមសាគូសយកឆៅ
២-ស្លឹកមន


៣-ដូងខ្ចី២ផ្លែ។
+របៀបធ្វើ:
-យកមើមសាគូឆៅ៣ឬ៤មើម បកសំបករួចលាងទឹកឲ្យស្អាត
-ស្លឹកមនប្រហែល៧សន្លឹកលាងទឹកអោយស្អាតបុកបញ្ចូលគ្នាអោយម៉ដ្ឋ


-ចាក់ទឹកដូង២ផ្លែចូលលាយជាមួយគ្នារួចយកស្បៃត្រងយកកាកចេញ
-ញ៉ាំទឹកនេះសម្រាប់១ថ្ងៃ ព្រោះជាតិទឹកដូងអាចលាងសំអាតពោះវៀនបានលឿន អាចញ៉ាំច្រើនដងក្នុងមួយថ្ងៃ។


+++ចំណាំ: អ្នកជំងឺគ្រុនពោះវៀនកុំពិសាអីព្រោះមានអ្នកខ្លះបានជា ហើយអ្នកខ្លះអាចមានប្រតិកម្ម។
ប៉ុន្តែអ្នកអាចមិនដាក់ស្លឹកមនក៏បានបើពិបាករក។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។