ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើពងទាចៀនស្អំបំពងម្សៅ!

14-Jun-2019 09:58 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស្អំ ១កូនចាន, ស៊ុត ៤គ្រាប់, ទឹកត្រី ២ស្លាបព្រាកាហ្វេ, ម្សៅបំពង ១កូនចាន, ម្សៅកំទេចនំបុ័ង ១កូនចាន, ស៊ុត ១គ្រាប់ (វាយបញ្ចូលគ្នា)។

វិធីធ្វើ៖

១.យកស៊ុត ៤គ្រាប់គោះដាក់ចូលចានវាយបញ្ចូលគ្នា រួចដាក់ទឹកត្រីចូលវាយចូលគ្នាឲ្យសព្វ ហើយដាក់ស្អំចូលច្របល់ចូលគ្នា រួចហើយយកទៅចៀនជាបន្ទះឲ្យក្រាស់បន្តិច ដើម្បីយកទៅបំពង ឆ្អិនហើយយកមកកាត់ជាដុំៗល្មម (តាមចំណូលចិត្ត)

២.បន្ទាប់មកយកដុំពងទាដែលចៀនហើយ ដាក់ប្រឡាក់ជាមួយម្សៅបំពង ប្រឡាក់ជាមួយស៊ុត ប្រឡាក់ជាមួយម្សៅកំទេចនំបុ័ង រួចហើយយកទៅដាក់បំពងឲ្យក្រៀមល្មម (តាមចំណូលចិត្ត) ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ