ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើថ្នាំបំបាត់ក្លិនស្អុយក្នុងទ្រុងសត្វ ព្យាបាលឆ្កែកើតអង្គែរឱ្យជាសះស្បើយ និងកម្ចាត់សត្វល្អិតបំផ្លាញដំណាំ

01-Dec-2017 03:22 PM

រូបភាព


ដោយ: Uddam

វិធីធ្វើថ្នាំបំបាត់ក្លិនស្អុយក្នុងទ្រុងសត្វ ព្យាបាលឆ្កែកើតអង្គែរឱ្យជាសះស្បើយ និងកម្ចាត់សត្វល្អិតបំផ្លាញដំណាំ! សូមស៊ែរចែកដល់កសិករយើងបានដឹងផង!

-មេជី **SMS  (សូមពិនិត្យមើលវិធីធ្វើមេជី SMS ដែលរៀបរាប់នៅខាងក្រោមអត្ថបទ)


-កាកស្ករ


-ទឹកខ្មេះ 5%


-ស្រាស ៤០ ដឺក្រេ


*វិធីធ្វើ៖

-លាយវត្ថុធាតុដើមបញ្ចូលគ្នា ក្រឡុកឲ្យសព្វ ហើយផ្អាប់ទុក ២៤ម៉ោង ទើបប្រើបាន។


*វិធី​ប្រើប្រាស់៖

-ប្រើជីលាយខាងលើកម្រិត 50ml លាយជាមួយទឹក 20 លីត្រ ហើយបាញ់ទៅលើដំណាំដែលមានស្វតល្អិតបំផ្លាញ

-យកទៅបាញ់សំលាប់មេរោគ បំបាត់ក្លិនស្អុយក្នុងទ្រុងសត្វ ព្យាបាលឆ្កែកើតអង្កែរជាសះស្បើយ ដោយលាយជី 50ml ទឹកដោះគោឆៅក៏ 50ml។

-អាចទុកបានរយៈពេល៣ខែ បើលើសពី៣ខែ អាចប្រើជាថ្នាំសំលាប់ស្មៅចង្រៃបាន ដោយកម្រិតលាយដូចខាងក្រោម៖
-១កែវ/ទឹក១០លីត្រ សម្រាប់កម្ចាត់ពពួកស្មៅស្តើង

-២កែវ/ទឹក១០លីត្រ សម្រាប់កម្ចាត់ពពួកស្មៅច្រើន។

ឥឡូវមកមើលពី វិធីធ្វើមេជី SMS ដើម្បីយកទៅលាយនឹងវត្ថុធាតុដើមខាងលើ៖

*ធាតុផ្សំ​
១. ទឹកដូង ២ផ្លែ


២. ទឹកដោះគោជូរ ១ដប


៣. កាកស្ករ ឬទឹកស៊ីអីុវផ្អែម ១ស្លាបព្រា


៤. ទឹកតាប៉ែស១ស្លាបព្រា ឬមេតាប៉ែ ១គ្រាប់តូច។


*របៀប​ធ្វើ

-ចាក់ទឹកដូងដាក់ដប ហើយលាយជាមួយទឹកដោះ​គោជូរ ទឹកតាប៉ែ និងទឹកស៊ីអីុវផ្អែម

-ក្រឡុកឲ្យសព្វ
-ផ្អាប់ទុក៧ថ្ងៃ អាចប្រើបាន។ 

*ហាមបើកគំរប។ មេជីនេះសម្រាប់យកទៅធ្វើជីផ្សេងទៀត។
កំរិតប្រើ1:1000

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត