ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីងាយៗព្យាបាលជំងឺក្រួសក្នុងតម្រងនោមដោយធម្មជាតិ

05-Mar-2018 03:15 PM

រូបភាព


ដោយ: Uddam

ពិតជាអស្ចារ្យមែន! វិធីងាយៗព្យាបាលជំងឺក្រួសក្នុងតម្រងនោម មិនអស់ប្រាក់ឡើយ មុននឹងសម្រេចចិត្តថាវះកាត់! ជួយស៊ែរ បន្តឱ្យអ្នកឈឺបានដឹងផង!

*ក្រួសក្នុង​តម្រងនោម​ជាអ្វី?​

ក្រួសក្នុង​តម្រងនោម​គឺជា​ជម្ងឺម្យ៉ាង​ដែល​កើតមាន​ក្នុងតម្រង​នោម កើតមាន​ឡើង​ដោយសារ​ក្រាមតូចៗ​ដែលបាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទឹកនោម បង្កើត​បានជា​ដុំធំ ស្ថិតនៅ​ផ្ទៃខាង​ក្នុងនៃ​តម្រង​នោម។ ប្រសិនជា​ក្រួសនោះ​មានទំហំ​តូចៗ វានឹងធ្វើ​ដំណើរ​ចុះតាម​បង្ហូរនោម ចេញ​មកក្រៅ​តាម​ទឹកនោម។ ប៉ុន្ដែផ្ទុយ​មកវិញ​ប្រសិនជា​វាមាន​ទំហំធំ ឬ​ធំជាង​បង្ហូរទឹកនោម វាធ្វើឱ្យ​ស្ទះលំហូរ​ទឹកនោម ហើយ​បណ្ដាល​ឱ្យរំខាន​ដល់មុខងារ​តម្រងនោម ឬក៏​បណ្ដាល​ឱ្យលោកអ្នក​ឈឺ​ចុកចាប់​យ៉ាងខ្លាំង រហូតដល់​តម្រូវ​ធ្វើការ​ព្យាបាល​ជាបន្ទាន់​ក៏មានដែរ។

*មូលហេតុ​បង្កក្រួស​ក្នុង​តម្រងនោម​

មូលហេតុ​ដែល​បណ្ដាល​ឱ្យកើតមាន​ក្រួស​ក្នុងតម្រង​នោមនេះ​គឺបណ្ដាល​មកពី

-របប​ចំណីអាហារ ដូចជា​ទឹកដោះគោ សាច់សត្វ អំបិល សូកូឡា តែ…

-បរិភោគ​បាន​តិចតួច​នូវបន្លែ​ដែលមាន​ជាតិសរសៃ​ច្រើន

-ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់

-កត្ដា​តំណពូជ

-ទម្រង់មិន​ប្រក្រតី​របស់​ប្រព័ន្ធ​ទឹកនោម​ជាដើម។

ដូច្នេះ​ដើម្បី​បង្ការ​រាល់បញ្ហា​នេះ លោកអ្នក​គប្បី​ចៀសវាង​កាត់​បន្ថយ​នូវ​របបអាហារ​មួយចំនួនដូ​ចបាន​រៀបរាប់​ខាងលើ​នេះ និង​តម្រូវឱ្យ​ទទួលទាន​ទឹកឱ្យ​បានច្រើន។

*រោគសញ្ញា​ក្រួស​ក្នុងតម្រង​នោម

រោគសញ្ញា​ក្រួស​កុ្នងតម្រងនោម​ទាក់ទង​ទៅនឹង​ទីតាំង​ក្រួស​ក្នុងតម្រង​នោម និង​ទំហំ ហើយ​វាស្ថិត​នៅក្នុង​តម្រងនោម។ ចំពោះ​រោគសញ្ញា​វិញ​មិនសូវ​ជាមាន​អាការ​អ្វីធ្ងន់ធ្ងរ​ប៉ុន្មានទេ គ្រាន់តែ​ធ្វើឱ្យ​អ្នកជម្ងឺ​ឈឺ​ចុកចាប់​នៅម្ដុំ​ចង្កេះ។ ប្រសិនជា​ក្រួសនោះ​តូចៗ​វានឹង​រមៀលធ្លាក់​នៅ ក្នុង​បំពង់​បង្ហូរ​ទឹកនោម ពេលនោះ​ហើយ​ដែលធ្វើ​ឱ្យអ្នក​ជម្ងឺ​ឈឺចុកចាប់​ខ្លាំង រហូត​ទាមទារ​ធ្វើការ​ព្យាបាល ឬ​សង្គ្រោះ​ជាបន្ទាន់​ក៏មានដែរ។ តែប្រសិនជា​វារមៀលធ្លាក់​រហូតដល់​ប្លោកនោម ឬ​ធ្លាក់ដល់​បង្ហួរនោម​ខាងក្រៅ​របស់អ្នកជ​ម្ងឺ វាធ្វើ​ឱ្យស្ទះ​តម្រងនោម ហើយ​អ្នកជម្ងឺ​នោម​អត់ចេញទេ។ រោគ​សញ្ញា​ដូចជា​តឹងប្លោកនោម​ខ្លាំង មាន​អាការ​ឈឺ​ចុកចាប់​នៅត្រង់​ថ្ងាស ឬនោម​អត់ចេញ​ដោយសារតែ​ក្រួស។

*ក្រួសតម្រងនោមអាចព្យាបាលបាននូវគ្រប់ដំណាក់កាល ដោយគ្រាន់តែធ្វើដូចតទៅ៖

១. ផ្លែម្នាស់អាំងឆ្អិនច្របាច់ ពូតយកទឹក
២. ម្អមបុកច្របាច់ ពូតយកទឹក
៣. ទឹកដូងខ្ចី។


របៀបធ្វើ៖
ចោះរន្ធក្នុងផ្លែរម្នាស់ ១ផ្លែ ប្រហែល ២ថ្នាំងដៃ រួចដាក់សាច់ជូរចូលប្រហែល 0,3g (ដាក់ក៏បាន មិនបាច់ដាក់ក៏បាន)
– ដាក់អាំងឱ្យឆ្អិនក្រៀមខាងក្រៅ
– ចិតសំបកចេញ ហើយចិតជាចំណិតៗ ពូតយកទឹក ចែកជា ២ចំណែក

របៀបប្រើប្រាស់៖
– ផឹក ២ដង ក្នុង១ថ្ងៃ ពេលក្រោកពីគេងព្រឹក និងមុនគេងយប់ (ហូបក្រោយពេលញ៉ាំអាហារព្រឹក ៣០នាទីបើមានជំងឺក្រពះ)។
ម្អមស្រស់ ប្រហែល50g (ម្អមក៏មានសារៈសំខាន់ក្នុងការជួយកម្ចាត់ដុំក្រួសដែរ)
– ត្រូវលាងសម្អាតម្អមមួយក្តាប់ដោយទឹកអំបិលឱ្យបានស្អាត


– បុកលាយជាមួយទឹកដូងខ្ចី១ផ្លែ
– ពូតយកទឹកផឹកដើម្បីជំនួយកម្លាំង ព្រមទាំងបើកផ្លូវកាន់តែធំងាយស្រួលឱ្យក្រួសចេញ
– ចែកវាជា៣ចំណែក រួចផឹក៣ពេលក្រោយពេលផឹកទឹកម្នាស់រួច៣០នាទី និងក្រោយពេលបាយថ្ងៃត្រង់៣០នាទី
រយៈពេលមួយសប្តាហ៍នឹងទទួលបានផលប្រសិនបើក្រួសមានទំហំត្រឹម 10mm។

មិនចំណាយច្រើន ងាយធ្វើ ងាយរកបាន មានប្រសិទ្ធភាព!
កំណត់ចំណាំ៖ ស្រ្តីមានផ្ទៃពោះហាមផឹក។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។