ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

បច្ចេកទេសដាំជីវ៉ាន់ស៊ុយ

29-Jan-2019 03:42 PM

រូបភាព


ដោយ: Uddam

១.ការរៀបចំ​ដី​
– ភ្ជួរ​ដី​ហាល ៣-៤​ថ្ងៃ រួច​ភ្ជួរ​ឱ្យ​ម៉ដ្ឋ​
– លើក​រង​ទទឹង ៨​តឹក បណ្តោយ​តាម​ទំហំ​ដី កម្ពស់ ១​តឹក​– សងខាង​រង​ត្រូវ​លើកដី​ឱ្យ​ខ្ពស់ជាង​ផ្នែក​រង​កណ្តាល​
– ពង្រាបដី​កណ្តាល​រង​ឱ្យ​ស្មើ​។​២. ការរៀបចំ​ដាំ​– កិនបំបែក​គ្រាប់ពូជ​ជី​វ៉ាន់ស៊ុយ​
– ព្រោះ​គ្រាប់ពូជ​លើ​រង​– ដាក់​ជីកំប៉ុស ដីដំបូក​– គ្រប​ចំបើង​ពីលើ​
– ស្រោច​ទឹក​។​
៣. ការថែទាំ​– ស្រោច​ទឹក ១​ថ្ងៃ ២​ដង ព្រឹក និង​ល្ងាច​
– បោចស្មៅ ជ្រួយដី​។​* ជី​វ៉ាន់ស៊ុយ​លូតលាស់​មិនសូវ​ល្អ បើ​ប្រើ​ជីគីមី​។​
៤. ការប្រមូល​ផល​– ក្រោយ​ដាំ​បាន ៩០​ថ្ងៃ អាច​ប្រមូល​ផល​បាន ៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត