សុខភាព និងសម្រស់
រូបភាព

ផ្លែសំរងសំបូរទៅដោយកាកសរសៃ(FIBER)ដ៏ខ្ពស់ដែលជាហេតុឲ្យមានប្រសិទ្ធភាពក្នុងការ សម្រកទម្ងន់
បញ្ចុះខ្លាញ់,ស្ករបានយ៉ាងប្រសើរ ដោយសារសាច់ទន់ដូចចាហួយនៃ ផ្លែសំរង ជួយបឺតសារធាតុខ្លាញ់ពីក្នុងខ្លួនបាន។
+របៀបធ្វើទឹកសំរង៖-ផ្លែសំរង៣០គ្រាប់លាងទឹកឲ្យស្អាតរួចដាក់ត្រាំចោលពី៤-៥ម៉ោង
-ពេលសំរងរីកបេះយកសាច់ដែលរីកទន់ដូចចាហួយនិងកៀបរើសយកសរសៃរឹងៗចេញឲ្យស្អាតដាក់កន្ត្រងលាងទឹកទាល់ថ្លាទើបយកសាច់សំរងទៅដាក់ក្នុងឆ្នាំងដាក់ទឹកដាំទាល់តែតែសាច់សំរងឡើងថ្លាដាក់ស្ករចូលតាមចំណូល។អាចបរិភោគក្តៅៗឬត្រជាក់ដាក់ទឹកកក។
+ពេលវេលាញ៉ាំមានប្រសិទ្ធភាពគឺ៖
-ម៉ោង៣-៥ព្រឹក(បំប៉នសួត)
– ម៉ោង៥-៧ព្រឹក(ជួយពោះវៀនធំឲ្យមានចលនា)
-ម៉ោង៩-១១ព្រឹក(បឺតជាតិខ្លាញ់)
-ពេលរសៀលឡើងទៅជួយក្រលៀន
-មុនចូលដំណេក (ជួយក្នងការបន្ទោរបង់)។
+សារៈប្រយោជន៍ផ្សេងៗទៀត៖
-ជួយការពារពីជម្ងឺហឺត,បំប៉នសួត
-សាច់ទន់រីកពេលត្រូវទឹកនៃផ្លែសំរងផ្តល់ភាពត្រជាក់បំបាត់រលាកភ្នែក,ភ្នែកក្រហម
(យកសាច់សំរងដាក់ក្នុងស្បៃស្អាតដាក់ស្អំពីលើភ្នែក)
-បំបាត់,ពិស,ក្តៅក្អក,ក្អកស្ងួត,រមាស់ក,ឈឺកមិនមានសម្លេង
-អ្នកជំងឺ ក្តៅសួត, រលាកពោះវៀនធំ, ទល់លាមក, ឬសដូងបាត, គ្រួសក្នុងតម្រងនោម
បំប៉នក្រលៀន។