ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសការដាំម្ទេស

14-Jul-2017 02:11 PM

រូបភាព


ដោយ: Uddam

បច្ចេកទេសការដាំម្ទេស

1.ការត្រៀមដីដាំ

 • ម្ទេសអាចដាំបានស្ទើរតែគ្រប់ប្រភេទដី តែប្រភេទដីដែលល្អបំផុតគឺ ដីដែលមិនជាំទឹក
 • គួរភ្ជូរត្រឡប់ហាលចោលពី ៧-១០ថ្ងៃ សម្រាប់ជីដែលត្រូវប្រើគឺ ជីលាមកសត្វឬជីសរីរាង្គ។

 1. វិធីបណ្តុះកូន៖
 • គួរបណ្តុះកូននៅលើថ្នាលជាមុនសិន ដោយខ្ចប់គ្រាប់ម្ទេសក្នុងក្រណាត់ហើយត្រាំទឹក ១ យប់
 • រួចយកទៅលាងក្នុងទឹកដែល កំពុងហូរយ៉ាងហោចណាស់ ៣០ នាទី
 • យកគ្រាប់ម្ទេសដែលខ្ចប់នឹងក្រណាត់រក្សាទុកនៅកន្លែងដែលស្ងួត ហើយម្លប់ ២-៣ថ្ងៃទៀត។
 • នៅពេលដែលគ្រប់ម្ទេសដុះចេញឬសពណ៌សតូចៗ សឹមយកទៅបណ្តុះ។

3.បច្ចេកទេសក្នុងការដាំ៖

 • ក្រោយពេលបណ្តុះកូនបាន ២-៣ សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី កាត់បណ្តូលកូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬសកែវឱ្យសល់ប្រវែង ១ ឬ១ ថ្នាំដៃកន្លះ
 • នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ

 • ចំណែកឬសកែវនឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ
 • គួរដាំទុកចន្លោះរវាងដើមនីមួយៗ ប្រវែង ៥០ សម. ទុកចន្លោះចន្លោះរវាងជួរនីមួយៗ ៧០សម. ប្រសិនជាលើកជាថ្នាលគួរទុកទទឹង ១ ម. ប្រវែង ២០ ម. ចន្លោះសម្រាប់ដើរ ០.៥ ម.។

4.ការដាក់ជី៖

 • ក្រោយពេលដាំបាន ២០-២៥ថ្ងៃ ឬអាចសង្កេតមើលដើមម្ទេស ដោយជ្រួយដីដាក់ជីសរីរាង្គ ឬជីលាមសត្វ។

5.ការថែទាំ៖

 • ក្រោយពីដាំហើយយើងស្រោចទឹកអោយបានជោគ១ថ្ងៃ២ដង
 • ដកស្មៅអោយបានញឹកញាប់

 • ជ្រំដីធ្វើអោយដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល
 • ស្រោចទឹកជីធម្មជាតិ។