ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ទឹកអំពៅមានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពរាងកាយ និងស្បែករបស់អ្នក

20-Mar-2019 03:32 PM

រូបភាព


ដោយ: Uddam

នៅពេលអាកាសធាតុក្តៅទឹកអំពៅ គឺជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈដ៏អស្ចារ្យបំផុតសម្រាប់បំពង់ករបស់អ្នក។ ខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរទទួលទានទឹកអំពៅ៖

១.ផ្តល់នូវថាមពលដល់អ្នក

អំពៅមានផ្ទុកជាតិស្ករ និងអេឡិចត្រូលីត្រធម្មជាតិធ្វើឲ្យវាក្លាយជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់រាងកាយរបស់អ្នក នៅពេលដែលបាត់បង់ជាតិទឹក។ ទឹកអំពៅគឺជាភេសជ្ជៈដ៏ល្អមួយ ដើម្បីជួយឲ្យត្រជាក់ និងប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល។

២.កូឡេស្តេរ៉ូលទាប

ទទួលទានទឹកអំពៅ ជួយកាត់បន្ថយកូឡេស្តេរ៉ុល រួមបញ្ចូលទាំង LDL និងទ្រីគ្លីសេរី។ សូមចាប់ផ្តើមរីករាយក្នុងការទទួលទានទឹកអំពៅ ១កែវ ជារៀងរាល់ថ្ងៃ។

៣.ជួយដល់ប្រព័ន្ធរំលាយអាហារ

ទឹកអំពៅ មានប្រសិទ្ធភាពក្នុងការព្យាបាលការទល់លាមក និងជួយសម្រួលដល់ការរំលាយអាហារដោយសារវត្តមាននៃជាតិប៉ូតាស្យូមខ្ពស់។

៤​.កាត់បន្ថយគ្រុនក្តៅ

ទឹកអំពៅ ជាភេសជ្ជៈអាចជួយកាត់បន្ថយគ្រុនក្តៅប្រកបដោយប្រសិទ្ធភាព វាក៏ជួយបំពេញបន្ថែមនូវប្រូតេអ៊ីនដែលបាត់បង់។

៥.ជួយដល់ថ្លើម

ទឹកអំពៅជួយថែរក្សាកម្រិតសារធាតុប៊ីលីរូប៊ីនក្នុងទឹកប្រម៉ាត់ ដូច្នេះវាការពារថ្លើមប្រឆាំងនឹងការឆ្លងមេរោគ។

៦.ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

ទឹកអំពៅជាភេសជ្ជៈធម្មជាតិមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺមហារីកសុដន់ ព្រោះវាមានជាតិកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ដែក និងម៉ង់ហ្គាណែសខ្ពស់។

៧.ល្អសម្រាប់ធ្មេញ

ការទទួលទានអំពៅមិនត្រឹមតែជួយធ្មេញបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សារធាតុរ៉ែខ្ពស់ផងដែរ ដែលជួយការពារធ្មេញពុក និងខ្យល់ដកដង្ហើមមិនល្អ។

៨.ជួយឲ្យស្បែកភ្លឺ

ទឹកអំពៅជួយបន្សាបជាតិពុលនៅក្នុងរាងកាយ។ វាមានសមាសធាតុដែលអាចជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អ រលោង និងទន់។

៩.ទប់ស្កាត់ភាពជ្រីវជ្រួញ

ការទទួលទានទឹកអំពៅ ជួយការពារកុំឲ្យឆាប់ចាស់ និងជួយកាត់បន្ថយភាពជ្រីវជ្រួញ។

ចំណាំ: សូមកុំទទួលទានទឹកអំពៅនៅពេលក្រពះទទេ ព្រោះវាមានជាតិស្ករខ្ពស់ ដែលអាចនាំឲ្យមានកម្រិតជាតិស្ករនៅក្នុងឈាមភ្លាមៗ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ