ឱសថបុរាណធម្មជាតិ
ដាំដើមចំប៉ីក្រហមនៅផ្ទះតែអ្នកមានដឹងទេថា ចំប៉ីក្រហមជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះបាន!
រូបភាព
រុក្ខជាតិ៖ ចំប៉ីក្រហម
ផ្នែកប្រើប្រាស់៖ ស្លឹក ផ្កា គ្រាប់ សំបកដើម ។
កន្លែងដាំដុះ៖ ដាំនៅតាមសួន។ បន្តពូជដោយគ្រាប់ មែក។
លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្សមានកំពស់ ៣-៦ម មានមែកច្រើន ដើមមានជ័រពណ៌ស។
ស្លឹក៖ ដុះឆ្លាស់ទងជារង្វង់ បន្ទះស្លឹកធំរាងទ្រវែង ស្រួចចុង មានលេចទ្រនុងចេញច្បាស់។
ផ្កា៖ កញ្ចុំផ្កាចេញនៅចុងមែក មានទងវែង មានពណ៌ក្រហម មានក្លិនក្រអូប មាន ៥ត្របក។
ផ្លែ៖ ជាកួររាងមូលដូចត្រល់ ពេលទុំប្រេះបែក។
ការព្យាបាល៖
-ស្លឹក៖ ស្លឹករោលភ្លើង យកមកស្អំហើម ឆុងទឹកក្តៅផឹកព្យាបាលហឺត។
-ផ្កា៖ ព្យាបាលគ្រុនចាញ់ ក្អក ជំនួយសួត។
-គ្រាប់៖ បន្ទន់លាមក រើម ស្វាយ។
-សំបកដើម៖ បញ្ចុះលាមក ដាំផឹកព្យាបាលប្រមេះទឹកបាយ គ្រុន បញ្ចុះទឹកនោម។
កំរិតប្រើ៖
-ផ្កា ប្រើពី ១០-១៥ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។
-ស្លឹក សំបកដើម ប្រើពី ១៥-៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ