(English inside) ឱសថធម្មជាតិព្យាបាលជំងឺក្អកមាន់! Natural Remedy for Whooping Cough

274

ជំងឺ: ក្អកមាន់

រុក្ខជាតិ: រមៀត​​ និងទឹកឃ្មុំ

វិធីធ្វើ:

– លាយទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ជាមួយនឹងម្សៅរមៀត ១/៤ ទៅ ១/២ ស្លាបព្រាកាហ្វេ

-កូរឱ្យសព្វ។

​វិធីប្រើប្រាស់:

– ញ៉ាំពីរដងក្នុងមួយថ្ងៃ រហូតដល់មានអារម្មណ៍ល្អ។

**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។

ជំងឺក្អកមាន់ជាអ្វី? ​

ជំងឺក្អកមាន់ គឺជា​ជំងឺ​ឆ្លង​តាម​ផ្លូវដង្ហើម​ដ៏​ខ្លាំងក្លា​។ គេសម្គាល់វាថាជាជំងឺក្អកមាន់តាមរយៈការក្អក​ធ្ងន់ធ្ងរ និង​ដកដង្ហើម​ខ្លាំង​ដូច​មាន់​។

រោគសញ្ញានៃជំងឺក្អកមាន់

ជាធម្មតា​អាការៈ​របស់​ជំងឺ​នេះ​ដំបូង​ឡើយ ​គឺ​តិចតួច​ ហើយ​មាន​លក្ខណៈ​ដូច​ជំងឺ​ផ្តាសាយ ដែរ​ គឺ

-ក្អកតិចតួច

-កណ្តាស់

-ហៀរ​សម្បោរ​

-តឹង​ច្រមុះ​

-ភ្នែកឡើងក្រហម ឬ​ហៀរ​ទឹកភ្នែក​

-និងក្តៅខ្លួន​ តែទាបជាង 39អង្សា (ក្រោម 102 F) ​។

ក្រោយ​មួយ ឬ​ពីរ​សប្តាហ៍ រោគសញ្ញា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ គឺ៖

-មាន​ស្លេះ​កាន់តែ​ក្រាស់​កក​ច្រើន​ក្នុង​ផ្លូវដង្ហើម

​​-ក្អក​ធ្ងន់ធ្ងរ និង​រយៈពេល​យូរ​ ហើយអាច​មាន​អា​ការៈបន្ថែម​ទៀត​ដូចជា​៖

​-មាន​ក្អួត​មក​ជាមួយ​

​-មុខ​ឡើង​ក្រហម ឬ​ស្វាយ​

​-អស់កម្លាំង​ធ្ងន់ធ្ងរ​

​-សំឡេង​ក្អក មាន​លក្ខណៈ​ខុងៗ និង​ឮ​ខ្លាំង​ក្នុង​ពេល​ដក​ដង្ហើមចូល​។

បើឃើញរោគសញ្ញាទាំងនេះ សូមប្រញ៉ាប់ប្រញាល់ព្យាបាលជាបន្ទាន់!​

អត្ថបទដោយ៖ អ៊ាង សុផល្លែត

English version: Natural Remedy for Whooping Cough

ILLNESS: Whooping Cough

Ingredients:   Turmeric and Honey

INSTRUCTION:

-Mix 1 teaspoon of honey and 1/2 teaspoon of turmeric powder.

-Mix it well.

DOSAGE:

– Take this twice a day until you feel better.

*Please check and consult with a doctor or a specialist  before consuming. This natural medicine treatment can be used when there is no other choice.

Prepared by: Eang Sophallelth

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here