វិធីប្រឡាក់សាច់បារប៊ីឃ្យូ ឱ្យឆ្ងាញ់!!

762

វិធីប្រឡាក់សាច់បារប៊ីឃ្យូ ឱ្យឆ្ងាញ់

+គ្រឿងផ្សំ៖ សាច់គោ -ខ្ទឹមស និងខ្ទឹមបារាំង ចិញ្ច្រាំ ទឹកម្ទេស ទឹកប៉េងប៉ោះ ស្ករ-ស ឬស្ករត្នោត ប្រេងខ្យង ទឹកស៊ីអ៊ីវ ម្រេចម៉ដ្ឋ និងប្រេងឆា-បន្លែផ្សេងៗ ដូចជា ប៉េងប៉ោះ ខ្ទឹមបារាំង ពោតបារាំង ម្ទេសហាវ៉ៃ ស្ពៃក្តោប ម្នាស់

+វិធីប្រឡាក់
-ដំបូងត្រូវជ្រើសទិញសាច់គោ ប្រភេទសាច់ជាប់ខ្លាញ់ មកហាន់ជាចំណិត ឬដុំតូចៗ ត្រៀមទុក។-បន្ទាប់មក យកខ្ទឹមស និងខ្ទឹមបារាំង ចិញ្ច្រាំឱ្យល្អិត។

-យកភាជនៈធំល្មម មកដាក់គ្រឿងផ្សំ រួមមាន ខ្ទឹមស និងខ្ទឹមបារាំង ចិញ្ច្រាំ ទឹកម្ទេស ទឹកប៉េងប៉ោះ ស្ករ-ស ឬស្ករត្នោត ប្រេងខ្យង ទឹកស៊ីអ៊ីវ ម្រេចម៉ដ្ឋ និងប្រេងឆា កូរច្របល់ឱ្យចូលគ្នាសព្វ ។-យកសាច់គោ ដែលហាន់រួច ដាក់ចូលច្របល់ប្រឡាក់ជាមួយគ្រឿងផ្សំ រួចផ្អាប់ទុក1យប់។-យកសាច់គោប្រឡាក់ មកដោតចង្កាក់ឈើឆ្លាស់ជាមួយបន្លែផ្សេងៗ ដូចជា ប៉េងប៉ោះ ខ្ទឹមបារាំង ពោតបារាំង ម្ទេសហាវ៉ៃ ស្ពៃក្តោប ម្នាស់ ជាដើម តាមចំណូលចិត្ត។-យកសាច់បារប៊ីឃ្យូ ដែលដោតចង្កាក់រួច មកអាំងលើចង្ក្រានធ្យូង ដោយអំឡុងពេលអាំង ព្យាយាមលាបគ្រឿងប្រឡាក់សាច់ដែលនៅសល់ជារឿយៗ រហូតឆ្អិន នឹងធ្វើឱ្យសាច់បារប៊ីឃ្យូ កាន់តែមានរសជាតិឆ្ងាញ់៕សម្រួលអត្ថបទ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here