ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិជួយព្យាបាលទល់លាមក ធ្វើអោយដើរខ្យល់…

25-Aug-2018 12:04 PM

រូបភាព


ដោយ: Uddam

ព្យាបាល៖ ទល់លាមក ធ្វើអោយដើរខ្យល់

ឈ្មោះរុក្ខជាតិ៖ ក្រកោ

លក្ខណៈរុក្ខជាតិ៖ ជាប្រភេទតិណជាតិរស់បានយូរឆ្នាំ មានកំពស់ពី ១-៣ម។
ស្លឹក ៖ ស្លឹកទៅលដុះស្ទប និងដើមឆ្លាស់គ្នា មានទទឹងពី២-៧ស.ម ប្រវែងពី៣០-៥០ស.ម។


ផ្កា ៖ ផ្កាជាចង្កោមមានពី១០-១៥ផ្កា ទងចង្កោមផ្កាតូចវែងប្រវែង ១០ស.ម។ ផ្កាតូចពណ៌ស
ស៊ីជំពូររាងដូចត្រែដុះចេញពីគល់។


ផ្លែ ៖ ផ្លែរាងជាស៊ុតសំបកមានបន្លាទន់ ខ្ចី២ប្រវែងពី១៥-២០ម.ម ទុំពណ៌ក្រហមមានគ្រាប់មូល
ពី១០-២០គ្រាប់។


កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងនៅតាមព្រៃភ្នំ។
ផ្នែកប្រើប្រាស់៖ ស្លឹក ផ្លែ ផ្កា គ្រាប់។

កបនឹងជម្ងឺ៖
-ផ្លែ៖ ឈឺពោះ ទល់លាមក ធ្វើអោយដើរខ្យល់ រាកមួល


-ផ្កា៖ ចែងថ្ងៃ
-ស្លឹក៖ បញ្ចុះទឹកនោម និងរោគពាក់ព័ន្ធនិងខ្លាញ់។


-គ្រាប់៖ បណ្ដេញខ្យល់ បញ្ចេញទឹកដោះ ចង្អោរ ក្អួត បញ្ចុះខ្លាញ់ក្នុងឈាម។


កំរិតប្រើ៖ (ផ្លែ)1g-3g ស្ងោរផឹកសំរាប់មួយថ្ងៃ។

No automatic alt text available.

Image may contain: food**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទៈ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

———-

>>វិធី​ងាយៗ៩​យ៉ាងសម្រាប់ព្យាបាល​បញ្ហា​ទល់លាមក

ការ​ទល់លាមក​អាច​ប៉ះពាល់​លើ​ន​ណា​ម្នាក់​គ្រប់ពេលវេលា ប៉ុន្តែ​វា​កម្រ​នឹង​មាន​លក្ខ​ណៈធ្ងន់ធ្ងរ​ណាស់ ហើយនិង​អាច​ធូរស្រាល​ដោយ​គ្រាន់តែ​ផ្លាស់​ប្តូរ​របប​អាហារ ឬ​ក៏​ធ្វើ​លំ​ហាត់ប្រាណ​។ ទល់លាមក​បើសិនជា​អ្នក​ពិបាក​បន្ទោ​របង់​លាមក​ជាង​ធម្មតា បើ​លាមក​របស់​អ្នក​រឺ​ង​ជាង​ធម្មតា ហើយ​អ្នក​បន្ទោបង់​តិច​ដង​ជាង​ធម្មតា​។ អ្នក​អាច​មាន​អារ​ម្មរ​ណ៏​មិន​ស្រណុក​នៅ​ពេល​ដែល​អ្នក​ទល់លាមក ហើយ​មាន​អារ​ម្មរ​ណ៏​ចង់​ចូល​ទៅ​បន្ទប់ទឹក តែ​មិន​មាន​លាមក​ចេញ​មក ឬ​ក៏​លាមក​រឹង​ពេ​ច​។

មិនថ្វីទេ ព្រោះពេលនេះ Everyday សូមណែនាំអ្នកអំពីវិធីងាយៗក្នុងការព្យាបាល ការទល់លាមក ដោយមិនចាំបាច់ ប្រើថ្នាំ ៖

១-​ទទួលទាន​ទឹក​គ្រាប់​ជីរ​ត្រាំ​ទឹក ដោយ​ប្រើ​គ្រាប់​ជីរ​២​ស្លាបព្រា​កាហ្វេ ត្រាំ​ទឹក ឲ្យ​រីក​ពេញលេញ ក្នុង​ទឹក​ស្អាត​មួយ​កែវ ប្រមាណ ២៥០​មី​ល្លី​លី​ត្រ​

២-​ទទួលទាន​ល្ហុង​ទុំ​ស្រស់ ប្រមាណ ១/៤​ផ្លែ

៣-​ទទួលទាន​ទឹក​ក្តៅ​ឧណ្ហ​ៗ ៣-៤​កែវ (៧៥០-១.០០០ ម​.​ល​) ពេល​ពោះ​ទទេ ឬ​ទើប​ក្រោក​ពី​គេង ១០-១៥​នាទី ហើយ​គួរ​ទទួលទាន​ក្នុងអំឡុងពេល​ឈរ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​សៀត​ណែន ឬ​ទទួលទាន​ពេល​ដើរទៅ​មក ដើម្បី​ឲ្យ​ពោះវៀន​កម្រើក​ចលនា​

៤-​ទទួលទាន​ផ្លែ​ព្រូន​ក្រៀម មុន​ចូល​គេង ប៉ុន្តែ​មិន​គួរ​ទទួលទាន​ច្រើន និង​ញឹក​ពេក​ឡើយ ដោយសារ​វា​មាន​បរិមាណ​ជាតិ​ស្ករ​ខ្ពស់​

៥-​ហ្វឹកហាត់​បន្ទោ​របង់ ឲ្យ​ទៀងពេល និង​មិន​គួរ​ទប់​លាមក រហូត​កើតជា​ទម្លាប់​នោះ​ឡើយ​

៦-​ទទួលទាន​ទឹក​អំពិល​ទុំ​ខាប់ ប្រមាណ​១​កែវ​

៧-​ឧស្សាហ៍​ដើរ​ហាត់ប្រាណ ប្រមាណ ២០-៣០ នាទី ជួយ​ឲ្យ​ពោះវៀន​ដំណើរការ​កាន់តែ​ល្អ​

៨-​សាកល្បង​ម៉ាស្សា​ពោះវៀនធំ ដោយ​ម៉ាស្សា​បរិវេណ​ក្រោម​ផ្ចិត ប្រើ​ដៃ​ម៉ាស្សា​វិល​តាម​ទម្រង់​ពោះវៀនធំ ធ្វើ​មួយសន្ទុះ អ្នក​នឹង​មាន​អារម្មណ៍​ចង់​ចូល​បន្ទប់ទឹក​

៩-​ប្តូរ​ឥរិយាបថ​អង្គុយ ក្នុង​ការ​ចូល​បន្ទប់ទឹក ដើម្បី​ឲ្យ​បន្ទោបង់​កាន់តែ​ល្អ​ប្រសើរ ដោយ​អង្គុយច្រហោង ព្រោះ​ជួយ​ឲ្យ​ពោះវៀនធំ​ផ្នែក​ចុង ស្ថិត​ក្នុង​លក្ខណៈ​ត្រង់ ប៉ុន្តែ បើជា​ចាន​បង្គន់​ប្រភេទ​អង្គុយ​ពីលើ​ផ្ទាល់ ពេល​អង្គុយ​ត្រូវ​រក​កៅអី​តូច​ៗ ឬ​របស់​អ្វីមួយ​មក​កល់​ជើង ដើម្បី​ឲ្យ​ជង្គង់​បាន​លើក​ខ្ពស់​ឡើង​បន្តិច​។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត