ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កម្ចាត់សត្វល្អិត

រូបមន្តសង្គ្រោះធម្មជាតិបន្សាបពិសក្អែបខាំ និងខ្យាដំរីទិច

19-Dec-2018 08:49 AM

រូបភាព


ដោយ: Uddam

* វិធីបន្សាបពិសក្អែបខាំ៖ យើងត្រូវយកក្រណាត់ចងរុំក្បែរកន្លែងមុខរបួសដើម្បីកុំឲ្យពិសបន្តហូរចូលក្នុងបេះដូងរបស់យើង រួចចិតដើមល្ហុងយកជ័ររបស់វាមក បន្តក់ចំមុខកន្លែងដែលវាខាំ ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។


* វិធីបន្សាបពិសខ្យាដំរីទិច៖ ត្រូវយកប៊ីចេង លាយជាមួយទឹកក្រូចឆ្មារ រួចយកសំឡីកប្បាសមកជ្រលក់ល្បាយទឹកនេះ ហើយយកទៅចងរុំបិតលើមុខរបួស ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។
វិធីខាងលើអាចជួយសម្រាលពិសភ្លាមៗក្នុងកម្រិតស្រាល និងមធ្យម ក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជូនអ្នករងគ្រោះទៅមន្ទីពេទ្យជាបន្ទាន់។


អត្ថបទ៖ អ៊ាង សុផល្លែត