???????? វិធីយកផ្កាស្បៃរឿងមកប្រើប្រាស់សម្រាប់ធ្វើថ្នាំពុលនៅក្នុងកសិកម្ម !

448

១. ផ្កាស្បៃរឿង
សារធាតុប្រឆាំងនឹងសត្វល្អិត ផ្កាស្បៃរឿងមានផ្ទុកសមាសធាតុឈ្មោះ Thiophenes ដែលអាចបញ្ចេញក្លិនបណ្ដេញសត្វល្អិត និងទាក់ទាញសត្វល្អិតមានប្រយោជន៍។

 

២. ផ្នែកប្រើប្រាស់
– ផ្កា
– ដើម។

៣. វិធីផ្សំ និងវិធីប្រើប្រាស់ថ្នាំ
– បុកស្លឹក និងផ្កាស្បៃរឿង 0,៥ គីឡូក្រាម រួចដាក់ចូលក្នុងក្រឡ ឬ កែវ
– ចាក់ទឹក ១ លីត្រចូល រួចរក្សាទុក ១ យប់
– ច្រោះយកមេថ្នាំ មកលាយជាមួយទឹក ៣ លីត្រ
– បន្ថែមទឹកសាប៊ូម្សៅ ១៥ មីលីលីត្រ (សម្រាប់ទឹកលាយរួច ១លីត្រ) ចូលក្នុងថ្នាំរួចកូរឲ្យសព្វ
– បាញ់ថ្នាំពុលលើរុក្ខជាតិ ដែលទទួលរងពីការបំផ្លាញដោយសត្វល្អិត។

៤. ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ
– ដង្កូវបំផ្លាញកាហ្វេ។

 

ប្រភពៈ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here