???????????? ???? វិធីងាយៗ បង្កើនចំណូលបន្ថែមលើដីស្រែដែលមានស្រាប់!​????????

689

#វិធីចិញ្ចឹមកង្កែបក្នុងស្រែ

១. ការរៀបចំចិញ្ចឹម៖

– សម្រាប់ស្រែដែលមានផ្ទៃ១០អារ (១០០០ ម៉ែត្រការេ) ត្រូវជីកកូនស្រះមួយទំហំ១,៥ម៉ែត្របួនជ្រុង ជម្រៅកន្លះតឹក

– ជ្រើសរើសស្រែដែលនៅជិតផ្ទះសម្រាប់ដាក់ចិញ្ចឹម ព្រោះងាយស្រួលក្នុងការគ្រប់គ្រង និងថែទាំ

– ការជីកកូនស្រះនេះ គឺដើម្បីជាជម្រករបស់កង្កែបនៅពេលដែលខ្វះទឹកមិនមានភ្លៀងធ្លាក់

– ក្រោយពីស្ទូងស្រូវបាន​១០ថ្ងៃ យើងត្រូវយកសំណាញ់ ឬឈឹបទៅព័ទ្ធជុំវិញក្រៅភ្លឺស្រែនោះដើម្បីការពារកុំឲ្យវាលោតចេញ និងការពារកុំឲ្យសត្វដទៃចូលទៅស៊ីកូនកង្កែប ហើយដើម្បីឲ្យវាបានហាលស្បែកផងដែរ

– ត្រូវលើកភ្លឺស្រែឲ្យបានខ្ពស់បន្តិច

– បន្ទាប់មកយើងអាចយកកូនកង្កែបមកលែង។

២. ការថែទាំ៖

– យើងមិនចាំបាច់ចំណាយក្នុងការទិញចំណីឲ្យវាស៊ីនោះទេ ព្រោះវាអាចស៊ីសត្វល្អិតដែលនៅក្នុងស្រែនោះ ហើយប្រសិនបើចង់ឲ្យវាឆាប់ធំធាត់ យើងអាចចាប់អំពូលដាក់បំភ្លឺក្នុងស្រែនោះរាល់យប់ ដើម្បីទាក់ទាញសត្វល្អិតមករោមភ្លើង ហើយធ្លាក់ក្លាយជាចំណីរបស់វា

– បន្ថែមទៀត យើងត្រូវបាចជីកំប៉ុស្ត និងកាកសំណល់ឡជីវឧស្ម័នទៅក្នុងស្រែនោះក៏វាជួយបង្កើតចំណីបានផងដែរ និងហាមដាច់ខាតចំពោះការប្រើជីគីមី ដែលបណ្តាលឲ្យវាងាប់។

៣. ការប្រមូលផល៖

ក្រោយចិញ្ចឹមវាបានជាង៣០ថ្ងៃ យើងអាចចាប់វាធ្វើជាអាហារបានបណ្តើរៗ ហើយយើងអាចប្រមូលផលវានៅពេលមុនច្រូតកាត់។

ឯកសារជាសំលេងពី៖ វិទ្យុអាស៊ីសេរី

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here