ឱសថធម្មជាតិ និងវិធីសាស្ត្របំបាត់អាការៈពុលឡាន

1622

អ្នកណាក៏ចង់ឱ្យការធ្វើដំណើរ មិនថាតាមរថយន្ដ ឬយានជំនិះផ្សេងៗនោះទេ ទោះជិតក្ដីឆ្ងាយក្ដីប្រកបដោយសេចក្ដីសុខ គ្មានការនឿយហត់ អស់កម្លាំង ក្អួតចង្អោរ និងឈឺចុកចាប់ដែរ។ ប៉ុន្ដែមានមនុស្សមួយចំនួន ទោះបើដឹងថាកន្លែងនោះចាំបាច់ត្រូវតែទៅខានមិនបាន ឬជាកន្លែងដែលអាចផ្ដល់នូវសេចក្ដីសុខ និងទ្រព្យសម្បត្ដិក៏ដោយគាត់សុខចិត្ដបាត់បង់លាភនោះ ដោយគាត់មិនចង់ធ្វើដំណើរតាមរថយន្ដ ព្រោះគាត់ពុលឡាន!


+ពុលឡានជាអ្វី?
-ពុលឡាន ជាពាក្យបច្ចេកទេសហៅថាពុលដំណើរដែលរួមមានការពុលឡាន ពុលយន្ដហោះ ពុលកប៉ាល់ ពុលរលកជាដើម។ ដោយសារអាការទាំងនេះកើតឡើងដោយបាតុភាពតែមួយ។ ពុលឡានជាវិបត្ដិមួយដែលកើតឡើងក្រោយពីអ្នកដំណើរធ្វើដំណើរដោយជិះយានជំនិះ ដូចជារថយន្ដ កប៉ាល់ យន្ដហោះជាដើម។

+មូលហេតុពុលឡាន
ពុលឡានកើតឡើង ឬបណ្ដាលមកពីមានចលនាបីព្រមគ្នានៅពេលតែមួយ ដែលអ្នកជំងឺទទួលក្នុងពេលកំពុងធ្វើដំណើរ។
-អ្នកជំងឺទទួលនូវចលនាបណ្ដោយខ្លួន
-អ្នកជំងឺមានអារម្មណ៍ថា ខ្លួនគាត់កំពុងវិលជុំវិញវត្ថុអ្វីមួយ
-អ្នកជំងឺហាក់ដូចជាកំពុងតែធ្វើដំណើរឡើងចុះៗ ដូចទឹករលក។


ចលនាទាំងបីដែលអ្នកជំងឺទទួលក៏ធ្វើឱ្យសរីរាង្គនៅក្នុងខ្លួនបានទទួលដែរ។ ដោយឡែក សរីរាង្គដែលងាយទទួលរង និងបញ្ចេញជាបាតុភាព ឬរោគសញ្ញាឱ្យដឹង គឺសរីរាង្គដែលមាននៅក្នុងពោះ ដូចជាពោះវៀនក្រពះជាដើម។ ពេលដែលសរីរាង្គទាំងនេះ ទទួលនូវចលនាទាំងនេះ ក៏បង្កើតឱ្យមានចលនាមិនធម្មតាមួយប៉ះទៅនឹងសរសៃបញ្ជារបស់ខ្លួនមនុស្ស។ នៅក្នុងខ្លួនមនុស្សមានប្រព័ន្ធប្រសាទពីរជាប្រព័ន្ធប្រសាទអូតូណូម(មិនស្ថិតនៅក្រោមការបញ្ជានៃខួរក្បាលពិតប្រាកដទេ ប៉ុន្ដែមានប្រភពចេញពីខួរក្បាល) គឺប្រសាទសាំប៉ាទិច និងប្រសាទប៉ារ៉ាសាំប៉ាទិច(សរសៃប្រសាទដែលធ្វើឱ្យប្រព័ន្ធសរីរាង្គក្នុងរាងកាយធ្វើការលឿន ឬយឺត)។ ប្រព័ន្ធប្រសាទ ទាំងពីរនេះ មានតួនាទីធ្វើឱ្យសរីរាង្គក្នុងខ្លួនមានចលនា និងមានលំនឹង។ នៅពេលដែលចលនាទាំងបីដូចរៀបរាប់ខាងលើកើតឡើង សរីរាង្គក្នុងពោះមានចលនា ធ្វើឱ្យភ្ញោចសរសៃសាំប៉ាទិចភ្ញោចប្រព័ន្ធមួយក្នុងខួរក្បាល ពេលនោះ នឹងកើតមានអាការក្អួតចង្អោរ វិលមុខជាដើម នោះហើយជាដំណាក់កាលនៃការពុលឡាន។

+រោគសញ្ញា និងផលលំបាកពុលឡាន
-មានរោគសញ្ញាមួយចំនួនដែលអ្នកជំងឺតែងជួបប្រទះ និងអាចបង្ហាញថាមានការពុលឡាន ដូចជាអាការចង់ក្អួតចង្អោរវិល មុខ អស់កម្លាំងខ្លាំង មានទឹកមុខស្លេកស្លាំងជាដើម ហើយពេលខ្លះ ធ្វើឱ្យអ្នកជំងឺចេះតែមានអារម្មណ៍ថាល្វីងក្នុងមាត់។ ក្នុងករណីដែលអ្នកជំងឺពុលធ្ងន់ធ្ងរ អាចធ្វើឱ្យសម្ពាធឈាមចុះជាលំដាប់។
-ថ្វីត្បិតតែពុលឡានមិនមែនជាជំងឺធ្ងន់ធ្ងរ និងមិនត្រូវការព្យាបាលពិសេសក៏ដោយ ក៏ការពុលឡាននេះ នៅតែមានជាផលលំបាកសម្រាប់អ្នកពុលឡានដែរ។ ពុលឡានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាព ធ្វើឱ្យអស់កម្លាំង ហេវហត់ ខ្សោយកម្លាំង ទន់ដៃ ទន់ជើង វិលមុខ ក្អួតជាដើម។ ការក្អួតខ្លាំងអាចធ្វើឱ្យមានផលមិនល្អសម្រាប់សុខភាពដែលអ្នកខ្លះក្អួតរហូតទាល់តែកម្អួតនោះឡើងពណ៌ខៀវ ដែលគេតែងហៅថាក្អួតបែកប្រម៉ាត់ថ្លាន់។


+វិធីបង្ការ ៖
-បើកកញ្ចក់ ពេលអ្នកដឹងថាក្លិនក្នុងរថយន្ត មិនត្រូវជាមួយអ្នក
-គួរណាស់តែបរិភោគអាហារបន្តិចបន្តួច យ៉ាងហោច ៣០ នាទី មុនពេលធ្វើដំណើរ មិនត្រូវឲ្យពោះទទេឡើយ។ ទទួលទានអាហារឲ្យមានកម្លាំងមុនពេលឡើងជិះឡាន


-មិនគួរសម្លឹងមើលចំហៀង ព្រោះវាអាចធ្វើអ្នកឈឺក្បាល ឬវិលមុខ
-បើអាច អង្គុយកៅអីខាងមុខ ព្រោះទូលាយ ដែលធ្វើឲ្យអ្នកមានផាសុកភាព (ពេលជិះគ្នាច្រើន)។ ប្រសិនបើអាចលោកអ្នកអាចរៀនបើកឡាន ព្រោះថាអ្នកចេះបើឡានភាគច្រើនមិនងាយនឹងពុលឡាននោះទេ


-វិធីល្អបំផុត ព្យាយាមបិទភ្នែក គេងឲ្យលក់ជាការប្រសើរ


-បរិភោគប្រភេទអាហារណាដែលស្ងួត
-គេងឲ្យបានគ្រប់គ្រាន់នៅយប់មុនពេលចេញដំណើរ
-ព្យាយាមហិតក្លិន ក្រដាសកាសែត។ ចាប់តាំងពីការអានការសែត ទំនងជាធ្វើឱ្យមនុស្សយើងមានជំងឺមក អ្នកគួរតែយកវាតាមខ្លួន ពេលកំពុងជិះក្នុងឡានហើយ។ បើសិនអ្នកមិនមានក្រដាសកាសែត ក្នុងដៃទេ អ្នកក៏អាចរកទិញបាន នៅហាងតូចៗមួយចំនួនតាមផ្លូវ ដើម្បីដាក់វាតាមខ្លួន ពេលកំពុងជិះឡានបានដែរ
-ញ៉ាំរបស់ដែលជូរ មុនពេលធ្វើដំណើរ ព្រោះវាអាចបង្កាកុំឱ្យមិនស្រួលក្នុងខ្លួនបាន
-ប្រើកៅស៊ូកង ចងរឹតកដៃ ព្រោះតាមទ្រឹស្តីបានឱ្យដឹងថា ភាពតឹងរបស់កៅស៊ូកងរឹតដៃ នឹងធ្វើឱ្យបុគ្គលនោះ លែងមានអារម្មណ៍ ចង់ក្អួតចង្អោរទៀត
-ទំពារស្ករកៅស៊ូ
-ញ៉ាំអាហារសម្រន់ណា ដែលមានជាតិប្រៃបន្តិចបន្តួច
-រក្សាលំនឹងក្បាល ឱ្យនៅជាប់ជាមួយនឹងបង្អួចឡាន


-ស្តាប់តន្ត្រី
-ដកដង្ហើមវែងៗ ព្រោះការផ្តោតអាម្មណ៍ទៅលើការដកដង្ហើមរបស់អ្នកអាចជួយបង្កើតតុល្យភាព និងភាពស្ងប់ស្ងាត់ដល់រាងកាយ


ការព្យាបាលតាមបែបធម្មជាតិ៖
+វិធីទី១៖
-ទឹកខ្ញីមួយកែវលាយជាមួយក្រូចឆ្មារមួយចំណិតតូច។ ផឹក១៥នាទីមុនពេលធ្វើដំណើរ។


+វិធីទី២៖
-លាយទឹកក្តៅឧណ្ហៗមួយកែវជាមួយទឹកក្រូចឆ្មារ និងទឹកឃ្មុំ។ ផឹក១៥នាទីមុនពេលធ្វើដំណើរ ឬពេលកំពុងធ្វើដំណើរហើយអ្នកមានអារម្មណ៍ថាចង់ពុលឡាន។


+វិធីទី៣៖
-ទំពារជីរអង្កាមមុនពេលធ្វើដំណើរ ឬពេលកំពុងធ្វើដំណើរ ហើយអ្នកមានអារម្មណ៍ថាចង់ពុលឡាន។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**
អត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភព៖ wikihow

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here