ឱសថធម្មជាតិព្យាបាលជំងឺលើសជាតិដែករហូតដល់ ៨៥%

470

មនុស្សយើងម្នាក់ៗ ត្រូវការគ្រប់សារធាតុទាំងអស់ដើម្បីទៅបំពេញនូវសេចក្ដីត្រូវការរបស់រាងកាយ តែសេចក្ដីត្រូវ
ការក៏មានកំណត់ដែរ យើងមិនត្រូវបរិភោគអ្វីអោយហួសចំណុះនោះទេ ព្រោះវាធ្វើឲ្យយើង កើតនូវបញ្ហាផ្សេងៗ។ ដូចគ្នាដែរការ លើសជាតិដែក អាចកើតឡើងនៅពេលដែលមានជាតិដែកច្រើនពេកនៅក្នុងរាងកាយដែលជាហេតុធ្វើអោយខូចថ្លើម បេះដូង និងនាំអោយមានជំងឺផ្សេងទៀត ដូចជាជំងឺទឹកនោមផ្អែម និងជំងឺរលាកសន្លាក់ជាដើម។

ខាងក្រោមនេះ ជារោគសញ្ញាដែលអាចកើតមាននៅដំណាក់កាលដំបូង ៖ អស់កំលាំង ខ្សោយ ឈឺចាប់នៅសន្លាក់ ស្រកទម្ងន់ និងនោមញឹក។

 

បើអ្នកជំងឺម្នាក់ ត្រូវបានគ្រូពេទ្យជំនាញ វិន្និច្ឆ័យ ថាមានលើសជាតិដែកក្នុងសព៌ាង្គកាយហើយ ដោយផ្អែកលើលទ្ធផលមើលឈាម Serium Iron, Ferretine, Saturation of Transferrine, TIBC…ឬ បានច្រឹបសាច់ថ្លើមមើល បើមិនព្យាបាលទេ ជាតិដែក នឹងបំផ្លាញ់កោសិកានានា ជាពិសេស ថ្លើមនិងបេះដូង ឲ្យរឹងក្រឹនបាន។ ជាតិដែកច្រើនពេកជារឿយៗបណ្ដាលឱ្យមានជំងឺជាច្រើននិងបញ្ហាសុខភាពដូចជាជំងឺបេះដូង មហារីក បញ្ហាផ្លូវអារម្មណ៍ ខ្សោយបញ្ញា ជំងឺសួត ឆ្អឹងខ្សោយ និងជំងឺតម្រងនោម។

ឬក៏អ្នកអាចប្រើវិធីវាស់កម្រិតជាតិដែកក្នុងរាងកាយដោយខ្លួនឯងថាតើជាតិដែកលើឬទេ តាមរយៈរោគសញ្ញា ដែលអ្នកកំពុងជួបប្រទះ គឺរោគសញ្ញាដ៏សំខាន់មួយ នៅពេលដែលរាងកាយមានកម្រិតជាតិដែកខ្ពស់នោះ គឺទាក់ទងនឹងក្រពះ ហើយធ្វើឲ្យអ្នកមានអាការៈទល់លាមក ក្អួតចង្អោរ ឬឈឺពោះជាដើម។ ដូច្នេះ ទាំងអស់នេះអាចបង្ហាញថា អ្នកមានកម្រិតជាតិដែកខ្ពស់។

ខាងក្រោមជារូបមន្តធម្មជាតិសម្រាប់ព្យាបាលអាការៈលើសជាតិដែក៖
វិធីទី១
រុក្ខជាតិ៖រមៀត

វិធីធ្វើ និងប្រើប្រាស់៖ ទទួលទានម្សៅរមៀត (សុទ្ធល្អ) ជាមួយទឹកធម្មតា ចំនួន១ស្លាបព្រាកាហ្វេ ពីរដងក្នុងមួយថ្ងៃ ក្រោយបាយព្រឹក និងល្ងាច។

វិធីទី២
គ្រឿងផ្សំ៖ ភ្លៅកង្កែបកន្លះកែវ ម្សៅស្រូវសាឡី ១ ស្លាបព្រាកាហ្វេ ទឹកផ្លែប៉ោម កន្លះកែវ និងទឹកធម្មតាកន្លះកែវ។

វិធីធ្វើ និងប្រើប្រាស់៖ កិនគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា បន្ទាប់មកពិសាវាពេលណាក៏បាន ហើយយូរគួរពិសាវាម្តង ដើម្បីកម្ចាត់លើសជាតិដែក។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here