ឱសថធម្មជាតិព្យាបាលជំងឺម្រេញ បាត់ដូចគេបេះ

441

ល្បីពេញស្រុកថៃ! ក្រៅពីមានអនុភាពព្យាបាលជំងឺសាហាវៗបីមុខ ឥឡូវនេះមានអ្នកជាពីជំងឺម្រេញ ដោយសារឱសថនេះ!ជួយប្រាប់តៗគ្នាផង នៅប្រទេសថៃប្រជាជនថៃបានរកឃើញថ្នាំបូរាណចេញពីធម្មជាតិអាចរក្សាជំងឺរោគម្រេញបាត់។

មុននឹងស្វែងយល់ពីរូបមន្តព្យាបាលរោគម្រេញនេះ សូមស្វែងយល់ពីជំងឺនេះជាមុនសិន។

*តើជំងឺម្រេញជាអ្វី?
ម្រេញ គឺជាជំងឺរបេងក្រៅសួតមួយប្រភេទដែលកើតលើកូនកណ្តុររបស់មនុស្ស។ ម្រេញ ឬរបេងកូនកណ្តុរ មានអត្ថន័យសំដៅលើជំងឺតែមួយទេ គ្រាន់តែមួយជាភាសារបស់ប្រជាជន និងមួយ ទៀតជាភាសាបច្ចេកទេស ដែលប្រើនៅក្នុងវេជ្ជសាស្រ្ត។ ក្រោយពីបានឆ្លងចូលក្នុងខ្លួន មនុស្សតាមផ្លូវដង្ហើមមនុស្សហើយ មេរោគរបេងអាចសាយភាយតាមចរន្តទឹករងៃ និងចរន្តឈាមទៅទំនៅកន្លែងណាមួយនៃរាងកាយ ហើយអាចបង្ករោគនៅកន្លែងនោះបាន អាស្រ័យលើសរីរាង្គដែលមេរោគបង្កជាជំងឺ។

ជំងឺម្រេញ ឬរបេងកូនកណ្តុរ ជាប្រភេទជំងឺរបេងក្រៅសួតមួយបែបដែលមេរោគ របេងបង្ករោគនៅលើកូនកណ្តុរ។ កូនកណ្តុរ គឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ឋការពាររាង កាយរបស់មនុស្សដែលជាអ្នកទទួលខុសត្រូវក្នុងការទប់ទល់ជាមួយនឹងការឈ្លានពានរបស់មេរោគ។


*មូលហេតុបង្កជំងឺម្រេញជាអ្វី?
រោគសញ្ញារបស់ជំងឺរបេងក៏មានសភាពខុសប្លែកពីគ្នា ប្រែប្រួលទៅតាមសរីរាង្គដែលទទួលរងនូវការវាយលុកពីមេរោគផងដែរ។ ជំងឺរបេងគ្រប់ប្រភេទទាំងអស់សុទ្ឋតែបណ្តាលមកពីបាក់តេរីម្យ៉ាង ស្ថិតនៅក្នុងក្រុម មីកូបាក់តេរីយ៉ូម ដែលមានឈ្មោះថា មីកូបាក់តេរីយ៉ូមទុយប៊ែគុយឡូស៊ីស ឬបាក់ស៊ី ដឺកុក ដែលគេនិយមហៅកាត់ថាបេកា។ បើទោះជាមានការឆ្លងមេរោគចូលក្នុងខ្លួនក៏ដោយ ក៏មេរោគនេះមិនធ្វើឱ្យលោកអ្នកទទួលរងនូវជំងឺនេះបាននោះទេ ប្រសិនបើប្រព័ន្ឋ ការពាររាងកាយរបស់លោកអ្នកមានភាពរឹងមាំ។

ការបង្ករោគអាចមានសភាពស្រាល ឬធ្ងន់ អាស្រ័យលើបរិមាណនៃមេរោគដែលបានឆ្លងចូលក្នុងខ្លួន និងស្ថានភាពនៃមេសុខភាពរបស់បុគ្គលម្នាក់ៗ។ បើមនុស្សម្នាក់មានតែជំងឺរបេងកូនកណ្តុរតែមួយមុខ មិនអាចឆ្លងទៅអ្នកផ្សេងបាននោះទេ លុះត្រាតែអ្នកជំងឺនោះមានជំងឺរបេងសួតរួមផ្សំជាមួយផង ទើបអាច ចម្លងមេរោគទៅគេបាន។ ជំងឺរបេងកូនកណ្តុរភាគច្រើនកើតលើកុមារ ព្រោះសមត្ថភាព ការពាររាងកាយរបស់កុមារមិនសូវមានសភាពរឹងមាំល្អ។


រោគសញ្ញាជំងឺម្រេញ ក្រៅពីរោគសញ្ញាទូទៅនៃជំងឺរបេង ដូចជាក្តៅខ្លួនស្រៀវស្រាញនៅពេលល្ងាច បែកញើសនៅពេលយប់ អស់កម្លាំង មិនឃ្លានអាហារ មិនឡើងទម្ងន់ (ចំពោះកុមារ) ឬស្រកទម្ងន់។ល។ ជម្ងឹរបេងកូនកណ្តុរមានរោគសញ្ញាមួយទៀតដែលសំខាន់នោះគឺ ការរីកធំនៃកូនកណ្តុរ (ការឡើងហើមកូនកណ្តុរ)។ ការឡើងកូនកណ្តុរនេះ អាចសង្ស័យថា ជាជំងឺ របេងបានលុះត្រាតែទំហំនៃកូនកណ្តុរដែលរីកធំនោះមានវិជ្ជមាត្រយ៉ាងហោយណាស់ក៏ ចាប់ពីមួយសង់ទីម៉ែត្រឡើងទៅដែរ។ កូនកណ្តុរអាចឡើងនៅក្រលៀន នៅក្លៀក និងជា ពិសេសដែលឧស្សាហ៍ឃើញញឹកញាប់ជាងគេគឺនៅនឹងក។ ជាទូទៅការឡើងកូនកណ្តុរ ដែលបណ្តាលមកពីជំងឺរបេងនេះមិនមានលក្ខណៈឈឺចាប់នោះទេ។

ព្យាបាល៖ ម្រេញ

រុក្ខជាតិ៖ ដើមប្រមាត់ខ្លាឃ្មុំ

Image may contain: plant, nature and outdoorImage may contain: 1 person, plant and outdoor

វិធីធ្វើ៖
-យកទៅស្ងោរផឹកទាំងព្រឹក ថ្ងៃ ល្ងាច 3 ទៅ 4 ខែ ជំងឺរោគម្រេញបាត់

-ប្រជាជនថៃបានសាកល្បងយកទៅស្ងោផឹកហើយបានជាពីជំងឺរោគម្រេញ 13 អ្នកហើយ។

ប្រភព៖ ទឺកចិត្ត ពលករ ឆ្លងដែន

ដើមប្រមាត់ខ្លាឃ្មុំ ឱសថទិព្វលាក់ខ្លួន! មានអនុភាពព្យាបាលជំងឺសាហាវៗបីមុខ និងជំងឺផ្សេងៗច្រើនទៀត!

រុក្ខជាតិ ៖ ដើមប្រមាត់ខ្លាឃ្មុំ

ព្យាបាល៖ មហារីក ទឹកនោមផ្អែម និងលើសឈាម ព្រមទាំងអាចកែរោគក្អក ស្លេស្មក្នុងបំពង់ក ហើមខ្លួន ទន់ដៃទន់ជើង គេងមិនសូវលក់ ខ្សោយក្រពះ ខ្យល់ទល់ក្នងពោះ។
វិធីធ្វើ និងប្រើប្រាស់៖
ព្យាបាលជំងឺមហារីក ទឹកនោមផ្អែម និងជំងឺលើសឈាម
-បេះស្លឹកស្រស់ ១ សន្លឹក

-ទំពារឱ្យម៉ដ្ឋ ហើយផឹកទឹក
-ទំពារ ៣ដង ក្នុងមួយថ្ងៃ មានន័យថា ម្តង១សន្លឹក ទំពារ ៣ដង ឬបីពេល ក្នុងមួយថ្ងៃ

-ឬអាចយកស្លឹក ឬមែកតូចល្មម ហាលឱ្យស្ងួត ដាំទឹក ហើយឆុងផឹកដូចទឹកតែក៏បាន។

ព្យាបាលក្អកស្លេស្មក្នុងបំពង់ក គេងមិនសូវលក់ ទន់ដៃទន់ជើង ខ្សោយក្រពះ ខ្យល់ទល់ក្នងពោះ
-បេះស្លឹកស្រស់០២សន្លឹក ទំពារលេប ១ ទៅ ២ដង ក្នុងមួយថ្ងៃ
-រយៈពេល ប្រហែល ០៣ថ្ងៃ នឹងសះស្បើយ។

ព្យាបាលហើមខ្លួន
-បេះស្លឹកប្រហែលមួយក្បង់ដៃ
-យកទៅស្ងោរ រួចផឹក នឹងស្រកហើម។


វីដេអូ

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here