ឱសថធម្មជាតិព្យាបាលជំងឺបេះដូង

7762

នេះជារូប​មន្តធម្មជាតិ សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​ពូកែ​ស័ក្តិ​សិទ្ធ​​ ដែល ព្រះ​តេជគុណ ណុប​ផា​ដន នុ​នតា ​បាន​ចែករំលែក​។

​គ្រឿងផ្សំ​

​ -ទឹកដូង​ខ្ចី ១ផ្លែ​

​​- ឃិនឆាយ ១បាច់​តូច​។

​ វិធី​ធ្វើ​

-​លាង​ឃិនឆាយ​ឱ្យ​ស្អាត រួច​កាត់​ជា​កង់ៗ រួច​បង់​ចូលក្នុង​ទឹកដូង​

-យកទៅ​ដាំ​ឱ្យ​ពុះ​ប្រហែល ១០ នាទី​

-​បន្ទាប់មក​ទុកឱ្យ​ត្រជាក់ រួចហើយ​ផឹកទឹក​ដូង​ឱ្យអស់ (​ឃិនឆាយ​បោះចោល​)។​ពិសា​នៅពេលណា​ក៏បាន​​ គឺផឹក​ឱ្យបាន ៧ ថ្ងៃ​ជាប់គ្នា លោកអ្នក​នឹង​ឃើញ​ប្រសិទ្ធភាព​ ហើយ១ ឬ ២ ខែម្តង ត្រូវ​ផឹក​វា​ម្តងទៀត តាម​រូបមន្ត និង​ចំនួន​ថ្ងៃ​ដដែល​។ អនុវត្ត​ដដែលៗ រហូត​ទាល់តែ​ជាសះស្បើយ​ទាំងស្រុង​៕

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត

អត្ថបទមានប្រយោជន៍បន្ថែម៖ ឱសថធម្មជាតិសម្រាប់បញ្ឈប់ជំងឺគាំងបេះដូងក្នុងរយៈពេល១នាទី

ម្ទេសប្រភេទ Cayenne  គឺជាភ្នាក់ងាររំញោចដ៏មានឥទ្ធិពល។ វាបង្កើនចង្វាក់បេះដូង និងនាំឈាមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយធ្វើឱ្យឈាមរត់មានតុល្យភាព។ ម្ទេសប្រភេទ Cayenne មានប្រសិទ្ធភាខ្ពស់បំផុតក្នុងការបញ្ឈប់ការហូរឈាមភ្លាមៗ និងជួយព្យាបាលជំងឺគាំងបេះដូង។

 

ព្យាបាលជំងឺគាំងបេះដូង

រុក្ខជាតិ :ម្ទេសក្រហម​ /Cayenne pepper

វិធីធ្វើ :

-លាយម្សៅម្ទេសក្រហមកន្លះស្លាបព្រាហ្វេជាមួយទឹកមួយកែវ

វិធីប្រើប្រាស់:

-ផឹកល្បាយនេះ។ សូមចងចាំថា វិធីនេះប្រើប្រាស់ចំពោះអ្នកជំងឺដែលគាំងបេះដូងហើយដែលកំពុងដឹងខ្លួន។

-ប្រសិនបើអ្នកជំងឺមិនដឹងខ្លួន ត្រូវច្របាច់ទឹកចេញពីម្ទេសបណ្តក់ ១ ឬ ២ដំណក់ ក្រោមអណ្តាតអ្នកជំងឺ​ តែត្រូវចងចាំថាកម្រិតហិរនៃម្ទេសគឺមិនត្រូវតិចជាង ៩០០០ Scoville units (Scoville units ជាកម្រិតនៃការហិររបស់ម្ទេស) សូមពិនិត្យមើលរូបខាងក្រោមដើម្បីយល់ដឹងពីកម្រិតនៃការហិររបស់ម្ទេសនីមួយៗ៖

អត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here