ឧស្សាហ៍រលាកបំពង់ក? អាចធ្វើតាមវិធីធម្មជាតិនេះបាន!

355

ជំងឺឈឺបំពង់កត្រូវបានបង្កឡើងដោយការឆ្លងមេរោគម្យ៉ាងហៅថា Streptoccal ដែលធ្វើឱ្យកើតគ្រុនក្តៅ។ វាជាប្រភេទជំងឺឆ្លងមួយ ដែលបង្កឱ្យរលាក និងហើមស្រទាប់ខាងក្នុងបំពង់ក និងសាច់បំពង់ក។ខាងក្រោមនេះគឺជារោគសញ្ញានៃជំងឺរលាកបំពង់ក៖- ប្រសិនបើអ្នកក្តៅខ្លួនចាប់ពី ៣៨,៣ អង្សាឡើង មានន័យថាអ្នកកំពុងគ្រុនក្តៅ- អ្នកមានបញ្ហាក្នុងការលេបទឹកមាត់ឬចំណី- អ្នកនឹងកត់សម្គាល់ឃើញសារធាតុពណ៌ស និងលឿងនៅក្នុងបំពង់ករបស់អ្នក- ហើមបំពង់ក- ចេញកូនកណ្តុរនៅកញ្ចឹងក និងបំពង់ក- ឈឺកធ្ងន់ធ្ងរ១-ទឹកឃ្មុំ៖ទឹកឃ្មុំជាឱសថបំបាត់ឈឺកយ៉ាងសក្តិសិទ្ធ ព្រោះទឹកឃ្មុំមានសារធាតុគីមីធម្មជាតិ ដែលអាចបន្ធូរបន្ថយការឈឺ ឬរលាកបំពង់កបាន។២-ទឹកខ្មេះប៉ោម៖ទឹកខ្មេះប៉ោមគឺជាឱសថព្យាបាលដ៏ល្អមួយសម្រាប់ជំងឺរលាកបំពង់ក ព្រោះវាអាចព្យាបាលការឆ្លងមេរោគតាមបែបធម្មជាតិ និងជួយប៉ះប៉ូវសារធាតុចិញ្ចឹមនៅក្នុងរាងកាយរបស់អ្នក។ ដាក់ទឹកឃ្មុំ ១ ទៅ ៣ ស្លាបព្រាកាហ្វេចូលទៅក្នុងទឹកក្តៅឧណ្ហៗចំនួន ២៤០ មិល្លីលីត្រ ហើយប្រើទឹកខ្មេះប៉ោមធ្វើជាទឹកខ្ពុរសំអាតមាត់។៣-វីតាមីន C៖វាជាសារធាតុចិញ្ចឹមមួយដែលជួយរក្សារាងកាយរបស់យើងឱ្យមានសុខភាពល្អ និងមាំមួន។ អ្នកអាចទទួលបានជាតិវីតាមីន C ពីផ្លែឈើ និងបន្លែ ជាពិសេសផ្លែក្រូច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here