អ្នកដឹងទេថា! កង្វះអនាម័យមាត់ធ្មេញក៏អាចបង្កជាបញ្ហា និងអាចប្រឈមនឹងជំងឺមួយចំនួនផងដែរ

149

ប្រសិនបើអ្នកកង្វះអនាម័យមាត់ធ្មេញ នោះបាក់តេរីក្នុងមាត់ធ្មេញនឹងឆ្លងរាលដាលបណ្ដាលឱ្យអ្នកអាចប្រឈមនឹងបញ្ហា និងជំងឺមួយចំនួនបាន៖

១.ធ្វើឲ្យអញ្ចាញធ្មេញហើម រលាក និងងាយចេញឈាម ហើយបង្កជាបាក់តេរីជាច្រើនឆ្លងចូលតាមសរសៃឈាមទៅកាន់ភ្នាសកោសិកាបេះដូង ធ្វើឲ្យប៉ះពាល់ដល់លំហូរឈាមបេះដូង។ ជាលទ្ធផលសម្ពាធឈាមនឹងកើនឡើង ធ្វើឲ្យយើងប្រឈមហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល និងជាពិសេសជំងឺបេះដូងដូចជា គាំងបេះដូងភ្លាមៗជាដើម។

២.បាក់តេរីក្នុងមាត់នឹងឆ្លងទៅកាន់សួតតាមរយៈការដកដង្ហើមចេញចូល និងអញ្ចាញធ្មេញដែលមានចេញឈាម ដែលបង្កឱ្យមានជំងឺមួយចំនួនទាក់ទងនឹងប្រព័ន្ធដង្ហើម ព្រមទាំងជំងឺរលាកសួត និងទងសួត។

៣.ប្រឈមនឹងជំងឺទឹកនោមផ្អែម ដោយសារតែអញ្ចាញធ្មេញដែលជាភ្នាក់ងារមួយជួយគ្រប់គ្រងបរិមាណជាតិស្ករស្រូបពីចំណីអាហាររងផលប៉ះពាល់បណ្ដាលមកពីកង្វះអនាម័យមាត់ធ្មេញ។

៤.កង្វះអនាម័យមាត់ធ្មេញ ដែលធ្វើឲ្យអញ្ចាញធ្មេញរងផលប៉ះពាល់ធ្ងន់ធ្ងរ អាចបណ្ដាលឲ្យយើងកើតជំងឺមហារីកមួយចំនួន ដូចជា ជំងឺមហារីកសួត លំពែង និងតំរងនោមជាដើម។

ចំណាំ៖ បញ្ហាឈឺធ្មេញ ឈឺអញ្ចាញធ្មេញ ក្លិនមាត់មិនល្អ និងធ្មេញឡើងពណ៌លឿង សុទ្ធតែបណ្ដាលមកពីកង្វះអនាម័យមាត់ធ្មេញផងដែរ ដូច្នេះយើងគួរតែអនាម័យមាត់ធ្មេញឲ្យបានល្អជាប្រចាំថ្ងៃ។ សូមពិគ្រោះជាទន្តពេទ្យ ឬពេទ្យធ្មេញ ដើម្បីឲ្យបានដឹងកាន់តែច្បាស់លាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here