អ្នកញ៉ាំប្រៃ ត្រៀមកើតជំងឺទាំងនេះឲ្យហើយទៅ!

192

របប​អាហារ​ជា​រឿង​សំខាន់​បំផុត​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ តែ​មនុស្ស​ភាគ​ច្រើន​នៅ​តែ​មិន​សូវ​ខ្វល់ ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ឈឺ​នេះ​ឈឺ​នោះ​មិន​ចេះ​អស់ បើ​ទោះ​វ័យ​ក្មេង​ក៏​ដោយ។ ការ​ញ៉ាំ​ប្រៃ អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាក្រក់ និង​បែងចែក​ទំហំ​របប​អាហារ​មិន​ត្រឹម​ត្រូវ សុទ្ធ​តែ​នាំ​ជំងឺ​មក​ពេញ​ខ្លួន មាន​ទាំង​ជំងឺ​កាច និង​ជំងឺ​ស្លូត តែ​រ៉ាំរ៉ៃ។ អត្ថបទ​ខាង​ក្រោម​នេះ នឹង​ប្រាប់​ពី​ផល​ប៉ះពាល់ និង​របប​អាហារ​បែប​ណា​ដើម្បី​ឲ្យ​សុខភាព​កាន់​តែ​ល្អ៖

១. បែងចែក​ទំហំ​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ៖​ ពាក់​កណ្ដាល​នៃ​ចាន​អាហារ ត្រូវ​មាន​បន្លែ និង​ផ្លែឈើ ពណ៌​បៃតង ទឹក​ក្រូច ខៀវ/ស្វាយ និង​លឿង។ សារធាតុ​ចិញ្ចឹម ជាតិ​កាក​សរសៃ និង​សមាសធាតុ​ផ្សេងៗ​ទៀត​ក្នុង​បន្លែ​ផ្លែឈើទាំង​នេះ អាច​ជួយ​ការពារ​ប្រឆាំង​ប្រភេទ​ជំងឺ​មហារីក​ជាក់​លាក់​ណា​មួយ និង​ជំងឺ​ផ្សេងៗ​ទៀត។

ពាក់​កណ្ដាល​ចាន​ផ្សេង​ទៀត​ចែក​ជា ២ ផ្នែក៖ មួយ​ផ្នែក​សម្រាប់​ប្រូតេអ៊ីន​ដែល​គ្មាន​ខ្លាញ់ និង​ផ្នែក​មួយ​ទៀត​គឺ​គ្រាប់​ធញ្ញជាតិ។ ប្រូតេអ៊ីន ដូចជា សាច់​ត្រី សាច់​មាន់ សាច់ និង​ស៊ុត ជួយ​រក្សា​ការ​រំលាយ​អាហារ បង្កើន​ថាមពល និង​រក្សា​កម្រិត​តុល្យភាព​ជាតិ​ស្ករ​របស់​អ្នក​រាល់​ថ្ងៃ។ គ្រាប់​ធញ្ញជាតិ ដូចជា ស្រូវ​សាឡី អង្ករ​សម្រូប ពោត សម្បូរ​ដោយ​ជាតិ​កាក​សរសៃ វីតាមីន B សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​ដែក ស័ង្កសី ទង់ដែង និង​ម៉ាញ៉េស្យូម ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​ទម្រង់​ខ្លះៗ​នៃ​ជំងឺ​មហារីក។

២. ញ៉ាំ​ជាតិ​សូដ្យូម (ជាតិ​ប្រៃ) តិច និង​ជាតិ​ប៉ូតាស្យូម​ឲ្យ​បាន​ច្រើនកម្រិត​ជាតិ​សូដ្យូម (ជាតិ​ប្រៃ) លើស អាច​ធ្វើ​ឲ្យ​មាន​ជំងឺ៖-លើស​សម្ពាធ​ឈាម , ដាច់​សរសៃ​ឈាម​ខួរ​ក្បាល , គាំង​បេះដូង ,ពុក​ឆ្អឹង  ,មហារីក​ក្រពះ ,រីក​សាច់​ដុំ​បេះដូង និង ,ឈឺ​ក្បាល។

អាជ្ញាធរ​ស្បៀង​អាហារ និង​ថ្នាំ​អន្តរជាតិ ណែនាំ​ថា មនុស្ស​ម្នាក់​មិន​គួរ​ញ៉ាំ​ជាតិ​សូដ្យូម​ឲ្យ​លើស​ពី ២.៣០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​ថា​ក្រុម​មនុស្ស​ផ្សេង​ទៀត អាច​ញ៉ាំ​ជាតិ​សូដ្យូម​បាន​តែ ១.៥០០ មិល្លីក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

សូម​កាត់​បន្ថយ​បរិមាណ​ប្រើ​ប្រាស់​ជាតិ​សូដ្យូម និង​ញ៉ាំ​ជាតិ​ប៉ូតាស្យូម​ក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន​ដែល​ជួយ​ឲ្យ​មាន​តុល្យភាព​សូដ្យូម។ ប្រភព​មួយ​ចំនួន​ដែល​សម្បូរ​ជាតិ​ប៉ូតាស្យូម រួម​មាន ចេក ដំឡូង​បារាំង ផ្លែ​ព្រូន ក្រូច សណ្ដែក​សៀង និង​ផ្លែ​ប៉េងប៉ោះ។

​​ការ​ទទួល​ទាន​របប​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាក្រក់ អាច​បង្ក​ឲ្យ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​កើន​ឡើង​ខ្ពស់ ផ្ដល់​គ្រោះ​ថ្នាក់​ដល់​សុខភាព។ វា​ចូលរួម​ក្នុង​ការ​បង្កើន​ខ្លាញ់ “អាក្រក់” LDL និង​បញ្ចុះ​ខ្លាញ់​ល្អ HDL។ ខ្លាញ់​នេះ​ភាគ​ច្រើន ត្រូវ​បាន​រក​ឃើញ​ក្នុង​ផលិតផល​ឧស្សាហកម្ម​នំ​ដុត អាហារ​សម្រន់ អាហារ​ចៀន ក្រែម និង​​ម៉ាហ្គារីន (margarine)។ គួរ​ជំនួស​មក​វិញ ដោយ​ញ៉ាំ​បន្លែ ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ក្នុង​របប​អាហារ។ កាត់​បន្ថយ​ញ៉ាំ​នំ​ស្រួយ នំ​ខេក និង​នំបុ័ងគ្រប់ប្រភេទ និង​ប្រើ​ប្រេង​បន្លែ ពេល​ចម្អិន​អាហារ​នៅ​ផ្ទះ។អត្ថបទដោយ៖អ៊ាង សុផល្លែត

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here