អនុវត្តតាមវិធីទាំង១០នេះ ដើម្បីសុខភាពកែវភ្នែករបស់អ្នក!

108

កែវភ្នែកជាសរីរាង្គមួយដែលសំខាន់បំផុត សម្រាប់ការមើលឃើញពិភពលោក និងអ្វីៗនៅជុំវិញខ្លួនប្រកបដោយភាពរីករាយ ហើយវាក៏ជាអំណោយពីធម្មជាតិដែលមានតម្លៃបំផុតផងដែរ សម្រាប់ជីវិតមនុស្សម្នាក់ៗ។ ប៉ុន្តែមនុស្សជាច្រើនបានធ្វើរឿងមួយចំនួនដោយមិនដឹងខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កែវភ្នែកដ៏មានតម្លៃនេះទៅវិញ។

 

វាមិនត្រឹមតែធ្វើឱ្យកែវភ្នែករបស់អ្នកចុះខ្សោយ អន់ភ្នែកនោះទេ តែវាបែរជាអាចបង្កមេរោគ និងជំងឺភ្នែកមួយចំនួនទៀតផង។ដូច្នេះមកតាមដានទាំងអស់គ្នាថា តើផលអាក្រក់ដែលអាចធ្វើឱ្យប៉ះពាល់ដល់កែវភ្នែក ដែលអ្នកមិនបានចាប់អារម្មណ៍នោះមានអ្វីខ្លះ ៖

 

១. ការញីភ្នែក

ដើម្បីការពារភ្នែក អ្នកមិនគួរញីភ្នែកច្រើនដងពេកទេ ឬអ្នកអាចប្រើទឹកបន្តក់ភ្នែក ប្រសិនជាអ្នកមានអារម្មណ៍ថាមិនសូវស្រួលក្នុងភ្នែករបស់អ្នក។

 

២. សម្លឹងមើលកុំព្យូទ័រយូរពេក

ការប្រើ និងសម្លឹងកុំព្យូរទ័រច្រើន ឬយូរពេកនឹងធ្វើឱ្យបង្កើនហានិភ័យនៃជំងឺភ្នែកម្យ៉ាងមានឈ្មោះថា Computer Vision Syndrome (CVs) ដែលធ្វើឱ្យភ្នែករបស់អ្នកស្ងួត ស្រវាំង ឈឺភ្នែក ក្រហាយភ្នែក ព្រិលភ្នែក។

 

៣. ការប្រើថ្នាំបន្តក់ភ្នែកច្រើនពេក

ការប្រើទឹកថ្នាំបន្តក់ភ្នែក អាចជួយសម្រាលការឈឺចាប់ ភ្នែកក្រហម និងបញ្ហាភ្នែកស្ងួតបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយអ្នកក៏មិនគួរប្រើវាញឹកញាប់ច្រើនពេកដែរ។

 

៤. ប្រើគ្រឿងសម្អាងច្រើនពេក

ជាតិគីមី និងប្រេងដែលមាននៅក្នុងគ្រឿងសម្អាង ដែលអ្នកតែងតែប្រើសម្រាប់ការតុបតែងមុខ និងស្ថិតនៅក្នុងបរិវេណកែវភ្នែកជាប្រចាំ ងាយធ្វើឱ្យមានផលប៉ះពាល់ដល់ក្រពេញកែវភ្នែកណាស់។

 

៥. របបអាហារដែលប៉ះពាល់

អ្វីដែលសំខាន់ គឺត្រូវតែកាត់បន្ថយការទទួលទានអាហារដែលមានជាតិសូដ្យូម (ប្រៃ) ព្រោះវាអាចធ្វើឱ្យភ្នែករបស់ស្ងួត ឬរមាស់បាន។

 

៦. មិនពាក់វ៉ែនតាការពារភ្នែក

វ៉ែនតា អាចការពារកែវភ្នែកពីផលប៉ះពាល់ពីកាំរស្មី UV រាល់ពេលដែលអ្នកចេញដើរក្រោមកម្តៅថ្ងៃ។

 

៧. មិនបានជួប និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ

ការថែរក្សាកែវភ្នែកឱ្យមានសុខភាពល្អក៏ទាក់ទងនឹងការពិនិត្យសុខភាពកែវភ្នែកជាប្រចាំផងដែរ។

 

៨. មើលទូរទស្សន៍មុនពេលចូលគេង

ការមើលទូរទស្សន៍មុនពេលចូលគេង ក៏ត្រូវបានគេដឹងថាអាចប៉ះពាល់ដល់កែវភ្នែករបស់អ្នកបានផងដែរ។

 

៩. ផឹកគ្រឿស្រវឹងហួសកម្រិត

រាល់គ្រឿងស្រវឹង មិនថាតែស្រាឬបៀរទេ ការទទួលទានក្នុងបរិមាណច្រើនហួសហេតុពេកនឹងធ្វើឱ្យប៉ះពាល់ដល់កែវភ្នែករបស់អ្នកបាន។

 

១០. ការជក់បារី

ការជក់បារី អាចធ្វើឱ្យខូចខាត Retina របស់កែវភ្នែក ហើយធ្វើឱ្យការមើលឃើញរបស់អ្នកចុះខ្សោយ ភ្នែកឡើងបាយ។

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here