មិនគួរឲ្យជឿ! រំដេញ ឬម្តេញឆ្ងាញ់ហើយ ថែមទាំងជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះបានផងដែរ

1384

អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់រំដេញ ឬម្តេញ មិនត្រឹមតែជារបស់ពេញនិយមដែលយកវាហូបផ្លែ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាព ដែលវាក៏ជាឱសថធម្មជាតិព្យាបាលជំងឺបានផងដែរ។ ខាងក្រោមនេះយើងនឹងបង្ហាញលោកអ្នកពីការប្រើប្រាស់ និងអត្ថប្រយោជន៍វាទាំងមូល៖

 

ផ្នែកប្រើប្រាស់៖ សម្បក ស្លឹក ផ្លែ។

ការព្យាបាល៖

-សម្បកប៉ូវកម្លាំង ហេវហត់។

-សម្បកប្រើដាំទឺកកម្តៅឲ្យស្រ្តីទើបនឹងឆ្លងទន្លេផឹក ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលសម្រាលរួច។

 

-ស្លឹកអាចស្ងោរលាងដំបៅ និងរោគសើរស្បែក។

-ផ្លែមានម្សៅ និងមានរសជាតិផ្អែម ហូបបាន។

-ផ្លែអាចបញ្ចុះកម្តៅ ធ្វើឲ្យឃ្លានបាយ ជួយឲ្យនោមច្រើន។

កំរិតប្រើ៖ ប្រើពី ១០ ទៅ ២០ក្រាម ក្នុងមួយថ្ងៃ។

 

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here