ស្លឹកងុប ព្យាបាលរលាកថ្លើម ខាន់លឿង ក្រពះចេញឈាម ឈឺសរសៃដៃជើង ជំងឺតាមផ្លូវនោមហើម ហឹងត្រចៀក រដូវមកមិនទៀង

2781

-ងុប ជារុក្ខជាតិចុល្លព្រឹក្សថ្នាក់ក្រោម ដើមតូចជាឈើដុះត្រង់ក្នុងព្រៃ ឬគេដាំសម្រាប់ធ្វើថ្នាំ

-ស្លឹកដុះឆ្លាស់ទងរាងដូចស៊ុត ឬដូចផ្លែលំពែងខាងចុងស្រួច ខាងគល់ទាល ឬមូល

-កញ្ចុំផ្កាជាចង្កោមនៅតាមកញ្ចុំស្លឹក។ ផ្កាពណ៌លឿងទុំ។ ផ្លែមូលៗ សាច់ច្រើនពណ៌ស រាងក្រហមព្រឿងៗ

-មានគ្រាប់រាងដូចស៊ុត។

 

-គេប្រើប្រាស់ ស្លឹក ផ្លែ ឫស ផ្កា នៃដើមងុបធ្វើជាឱសថព្យាបាលរលាកថ្លើម ខាន់លឿង ក្រពះចេញឈាម ជំងឺតាមផ្លូវនោម ហើម ហឹងត្រចៀក ឈឺត្រចៀក ទល់លាមក ឈឺខ្លួនប្រាណ។


* វិធីប្រើប្រាស់៖ ១០-១៥ក្រាម ម្សៅស្ងួត ទឹក៤៥-៧៥មល ដាំទឹកផឹកក្នុង១ថ្ងៃ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
-លើសពីនេះ ទឹកស្លឹកងប់ស្រស់ អាចព្យាលបាលជំងឺបាន ដូចជា ឈឺក្រពះ ក្ដៅក្នុង រដូមកមិនទៀង
ឈឺសរសៃដៃ សរសៃជើង ។ល។ ដោយគ្រាន់តែបុកពូតយកទឹកផឹក១ពែងកាហ្វេក្នុង១ថ្ងៃ


-យើងអាចយកស្លឹកវាផ្សំជាបន្លែក៏មានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភពផងដែរ។ ស្លឹកងុបមានផ្ទុកសារធាតុរ៉ែដែលសំខាន់ៗរួមមានដូចជា សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ដែក ម៉ាញ៉េស្យូម ទង់ដែង ស័ង្កសី និងម៉ង់ហ្គាណែស។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ស្លឹកងុប អាចយកមកស្លរ ជាសម្លរម្ជូរ ឬស្ងោរយ៉ាងឆ្ញាញ់ពិសា។

ខាងក្រោមជាវិធីធ្វើ សម្លរទំពាំង ដែលរួមមានស្លឹកងុបជាគ្រឿងផ្សំ៖
#គ្រឿងផ្សំ
– ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ)
– សាច់ជ្រូកចិញ្ច្រាំ
– ខ្យង (តាមការចូលចិត្ត)
– ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៌បាន)
– ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស
– ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
– ប្រហុកចិញ្ច្រាំ។

#វិធីធ្វើ
– ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្លរ ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិច ហើយយកទៅរំងាស់មួយសន្ទុះ
– ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម (តាមការចូលចិត្ត) រួចសឹមដាក់ ស្លឹកងុប និងស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here