សូមចែករំលែកបទពិសោធន៍ជោគជ័យពីវិធីចិញ្ចឹមបង្កងក្នុងស្រះ ជាលក្ខណៈអាជីវកម្ម !!

1170

ដើម្បី​ចិញ្ចឹម​បង្កង​ដោយ​ជោគជ័យចាំបាច់​ត្រូវ​យកចិត្ដទុកដាក់​លើក​ត្ដា​សំខាន់​៣យ៉ាងគឺការ​រៀបចំ​ស្រះការ​គ្រប់គ្រង​គុណ ភាព​ទឹក និង​ការ​ផ្ដល់​ចំណី។រដូវ​កាល​ចិញ្ចឹម៖អាច​ចិញ្ចឹម​បាន​ពេញ​១ឆ្នាំអាស្រ័យ​ដោយ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់។វិធីសាស្ដ្រ​ចិញ្ចឹម៖ការ​ចិញ្ចឹម​បង្កង​ក្នុងស្រះ​មាន​៣​របៀបគឺ​ការ​ចិញ្ចឹម​ទ្រង់ទ្រាយតូចឬ​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​មធ្យម និងទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈឧស្សាហកម្ម។-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​តូចឬ​ជា​លក្ខណៈគ្រួសារ៖ជា​របៀប​ចិញ្ចឹម​ដែល​មិន​ចំណាយ ទុន​ច្រើន​លើ​ការ​ទិញ​សំភារ​មក​ប្រើប្រាស់ចំណីនិង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់។ទិន្នផល​អាច​ទទួល​បាន​ពី​២០០​ទៅ​៤០០​គីឡូក្រាម ក្នុង​១​ហិ​កតាក្នុង​១​រដូវរយៈពេល​ពី​៦ទៅ​៨​ខែ។-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម៖ស្រះ​ត្រូវ មាន​លក្ខណៈ​សម​ស្រប​តាម​បច្ចេកទេសទាមទារ​ឱ្យ​មាន​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹមនិងចំណាយ​ទុន​ច្រើនដូច​ជា​ការ​ទិញ​ពូជនិងចំណី។ទិន្នផល​អាច​ទទួល​បាន​ពី​៦០០​ទៅ១.៥០០​គីឡូក្រាមក្នុង​១​ហិ​កតាក្នុង​១​រដូវរយៈពេល​៦​ទៅ​៨​ខែ។

-​ការចិញ្ចឹម​ទ្រង់ទ្រាយ​ធំឬ​ចិញ្ចឹម​ជាលក្ខណៈ​ឧស្សាហកម្ម៖ទាមទារ​ត្រូវ​ចំណាយទុន​ច្រើន​លើ​ការ​រៀបចំ​ស្រះទិញ​កូន​បង្កង ពូជ​ចំណីទិញ​សំភារ​ប្រើប្រាស់ដូច​ជា​ម៉ាស៊ីនបូមទឹកម៉ាស៊ីន​បង្កើន​អុក​ស៊ី​សែន​។​ល​។ទីតាំង​ស្រះ​ចិញ្ចឹម​ទៀត​សោត​ត្រូវ​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស មាន​ផ្ទៃដី​ធំ​ទូលាយ និង​អនុវត្ដ​បច្ចេកទេស​ខ្ពស់។ទិន្នផល​អាច​​ទទួល​បាន​ពី​២.០០០​ទៅ៤.០០០​គីឡូក្រាម ក្នុង​១​រដូវ រយៈពេល​ពី​៦​ទៅ​៨​ខែ។

១-​ការ​រៀបចំ​ស្រះ​សំរាប់​ចិញ្ចឹម

១-១​ទីតាំង​ជីក​ស្រះ–​ស្រះ​គួរ​ជីក​នៅ​តំបន់​មាន​ប្រភព​ទឹកពេញ​មួយ​ឆ្នាំជា​ប្រភេទ​ទឹកសាបស្អាត​ល្អគ្មាន​ជាតិពុលតំបន់​គ្មាន​ប្រើ​ថ្នាំ​កសិកម្មនិងគ្មាន​កាក​សំណល់​ពី​រោងចក្រនិង​អាច​ធ្វើការផ្លាស់​ប្ដូរ​ទឹកបាន​ដោយ​ងាយស្រួលដោយ​ប្រើម៉ាស៊ីន​បូ​បឬ​អាច​បញ្ចូល​ទឹក​តាម​រយៈ​របប ទឹកជោរ​នាច។ហើយ​អាច​ជ្រើសរើស​ទីតាំង ចិញ្ចឹម​នៅ​តំបន់​ទឹកសាប ឬ​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល​មិន​លើស​ពី​១០​ភាគ ពាន់ ។

-​ទីតាំង​ជីក​ស្រះជា​ប្រភេទ​ដី​ល្បាយ​ដីឥដ្ឋ ឬ​លាយ​ខ្សាច់​តិចតួច ដើម្បី​អាច​រក្សា​ទឹកបានយូរនិង​គ្មាន​ជាតិ​ជូរ។

–ទីតាំង​ស្រះត្រូវ​នៅ​ក្បែរផ្លូវ​គមនាគមន៍និង​ត្រូវ​មាន​អគ្គិសនី​គ្រប់គ្រាន់ជា​ពិសេសសំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យមនិង​ទ្រង់ទ្រាយ​ធំ។

១-២-​លក្ខណៈ​ស្រះ–​ស្រះ​ត្រូវ​មាន​រាង​ចតុកោណកែង​មានផ្ទៃក្រឡា​ចាប់ពី​១.០០០​ម៉ែត្រការ៉េ​ឡើង​ទៅ(​ឬ​អាច​មាន​ទំហំ​តូច​ជាង​នេះ​ក៏​បាន​ដែរ សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​តូច​)និង​មានជំរៅ​ទឹក​ពី​១.២​ទៅ​១.៥​ម៉ែត្រ។បាត​ស្រះត្រូវ​មាន​កំរិត​ជម្រាល​ទៅ​ជ្រុង​ម្ខាងដើម្បីងាយស្រួល​បញ្ចេញ​ទឹក​ចោល។នៅ​បាតស្រះ​ត្រូវ​មាន​ជីក​ប្រឡាយ​សំរាប់​នាំ​ទឹក​ពី កន្លែង​បញ្ចូល​ទឹក​រហូត​ដល់​កន្លែង​បញ្ចេញ​ទឹកចោល។ប្រឡាយ​គួរ​មាន​ទទឹង​ពី​២​ទៅ​៣ ម៉ែត្រ និង​ត្រូវ​មាន​ជំរៅ​ជ្រៅ​ជាង​បាត​ស្រះ​ពី១០​ទៅ​១៥​សង្ទីម៉ែត្រ។បាត​ស្រះត្រូវ​មានភក់ឬ​មមោក​តិច។ខ្នង​ភ្លឺស្រះ​ត្រូវ​មាន​ទំហំយ៉ាងតិច​២​ម៉ែត្រ មាន​លក្ខណៈ​រឹង​មាំ​ល្អ គ្មានរន្ធ​សត្វ​ផ្សេង​ៗនិង​មិន​ជ្រាប​ទឹក។–​ស្រះ​ចិញ្ចឹម​នីមួយ​ៗត្រូវ​មាន​ប្រព័ន្ធបញ្ចេញបញ្ចូល​ទឹក។បំពង់​បញ្ចេញ​ទឹកចោល​ត្រូវ​នៅ​ផ្នែក​ទាប​បំផុត ហើយ​បំពង់បញ្ចូល​ទឹក​ត្រូវ​នៅ​ផ្នែក​ខាង​ទី​ខ្ពស់។

១-៣-​គុណភាព​ទឹក៖បង្កង​ជា​ប្រភេទ​វា​រី​សត្វ​រស់​ក្នុង​មជ្ឈដ្ឋានទឹកសាបប៉ុន្ដែ​វា​ក៏​អាច​រស់នៅនិង​ធំធាត់​បានក្នុង​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល រហូត​ដល់​១០​ភាគ​ពាន់។បង្កង​មាន​ចរិត​រស់ នៅ​ស្រទាប់​បាត ក្នុង​មជ្ឈដ្ឋាន​ទឹក​ស្អាតនិងត្រូវ​មាន​កត្ដា​គុណភាព​ទឹក​សំខាន់​ៗ​ផ្សេង ទៀត​ដូច​ខាងក្រោម៖-​សីតុណ្ហភាព៖សម​ស្រប​ពី​២២​ទៅ​៣២ អង្សា​សេ និង​ល្អ​បំផុត​ពី​២៦-៣០​អង្សា​សេ​។បើសិនជា​សីតុណ្ហភាព​ទឹក​ក្រោម​១៦​អង្សាសេឬ​លើស​ពី​៤០​អង្សា​សេ ហើយ​កំរិត សីតុណ្ហភាព​ទឹក​នេះ​អូស​បន្លាយ​យូរថ្ងៃ​អាច ធ្វើ​ឱ្យ​បង្កង​ងាប់​បាន។–​កំរិតផះឬ​កំរិត​ជាតិ​ជូរ៖សម​ស្របមាន​ពី​៧​ទៅ​៨។បង្កង​មិន​អាច​រស់នៅ​ក្នុង​ម មជ្ឈដ្ឋាន​ទឹក​ដែល​មាន​កំរិតផះឬ​កំរិត​ជាតិជូរ​ក្រោម​៥បាន​ឡើយ។​កំហាប់​អំបិល៖កំហាប់​អំបិល​សម​ស្រប សំរាប់​ការ​លូតលាស់​របស់​បង្កង​មិន​លើស​ពី​៥ ភាគ​ពាន់។

ជា​ធម្មតា​បង្កង​ក៏​អាច​ធន់និងរស់នៅ​បាន​ក្នុង​ទឹក​ដែល​មាន​កំហាប់​អំបិលរហូត​ដល់​២០​ភាគ​ពាន់ ប៉ុន្ដែ​ត្រូវ​បង្កើន​កំរិត កំហាប់​អំបិល​នេះ​ឡើង​សន្សឹម​ៗបើ​មិនដូច្នេះ​ទេ​អាច​ធ្វើ​ឱ្យ​បង្កង​ងាប់​បាន។-​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹក៖បង្កង​​ចូល​ចិត្ដ​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្ទៃ​ទឹកធំ​ទូលាយដែល​មាន​កំរិត​អុកស៊ីហ្សែន​លើស​ពី​៥​មី​ល្លីក្រាមក្នុង​១​លី​ត្រនិង​កំរិត​អុកស៊ីហ្សែន​តិចបំផុត​របស់​ង​ង្ក​ង​គឺ​៣​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ។កំរិត​អុកស៊ីហ្សែន​នេះគឺ​ខ្ពស់​ជាង​កំរិត​អុក​ស៊ី សែន​នៃ​ប្រភេទ​ត្រី​ទឹកសាប ស្ទើរតែ​ទាំងអស់ ដែល​មាន​តែ​២​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រប៉ុណ្ណោះ។បើ​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹក ទាប​ជាង​១.៥​មី​ល្លី​ក្រាមក្នុង​១​លី​ត្រធ្វើ​ឱ្យបង្កង​ងើប​ក្បាល​លើ​ផ្ទៃ​ទឹកនិង​ក្រោម​១.២មី​ល្លី​ក្រាមក្នុង​១​លី​ត្រធ្វើ​ឱ្យ​បង្កង​ងាប់។-​កំរិត​រឹង​នៃ​ទឹក៖ទឹក​មានកំរិត​រឹង​ពី​៥០-១០០​មី​ល្លី​ក្រាមក្នុង​១​លី​ត្រគឺសម​ស្រប​សំរាប់​បង្កង។–សារធាតុ​រ៉ែ(​លោហធាតុ​)៖បង្កង​មិនអាច​បន្ស៊ាំ​នឹង​សារធាតុ​រ៉ែ(​លោហធាតុ​)ទេជា​ពិសេស​គឺ​ជាតិ​ដែក។បរិមាណ​សារធាតុ​​ដែក​មាន​០.១​ទៅ​០.២​មី​ល្លី​ក្រាមក្នុង​១​លី​ត្រ​​ទឹកដែល​សម​ស្រប​សំរាប់​បង្កង បើ​លើស​ពី​៤​មី​ល្លី​ក្រាមក្នុង​១​លី​ត្រនឹង​បង្ក​គ្រោះថ្នាក់​ដល់បង្កង។

១-៤-​សំភារ​ប្រើប្រាស់៖អ្នកចិញ្ចឹម​បង្កង​ត្រូវ​មាន​ម៉ាស៊ីនបូមទឹក សំរាប់​ផ្លាស់​ប្ដូរ​ទឹក​តាម​ពេលវេលា​កំណត់ឬសំរាប់​ប្ដូរ​ទឹក​នៅ​ពេល​ទឹកស្រះ​អន់​គុណភាព​។ម៉ាស៊ីនបូមទឹក​គួរ​មាន​ទំហំ​ល្មម ដើម្បី​ងាយស្រួល​ចល័តនិង​ដឹក​ជញ្ជូន។

១-៥-​ការ​រៀបចំ​ស្រះ៖ការ​រៀបចំ​ស្រះជា​កត្ដា​សំខាន់​ដែល​ត្រូវយកចិត្ដទុកដាក់ដើម្បី​បង្កើត​មជ្ឈដ្ឋាន​សមស្រប​សំរាប់​ការ​លូតលាស់​របស់​បង្កង។ការ រៀបចំ​ស្រះ​មាន​របៀប​ដូច​ខាងក្រោម៖-​សំអាត​ស្មៅ កំទេចកំទី​ក្នុង​ស្រះនិងសំអាត​រុក្ខជាតិ​ដែល​មាននៅ​ជុំវិញ​ភ្លឺស្រះ។បូម​ពង្រីង​ស្រះ​ចាប់​ត្រី​ល្អិតត្រី​កាច(​ដូច​ជាត្រី​រ៉ស់ផ្ទក់អណ្ដែង ក្រាញ់​។​ល​។​)និង​អន្ទង់ពស់កង្កែប​ចេញ។-​ចំពោះ​ស្រះ​ចាស់​ត្រូវ​ស្ដារ​ល្បាប់​ភក់​បាតស្រះ​ចេញដើម្បី​បំបាត់​មេរោគឧស្ម័ន​ពុលដោយ​រក្សា​ទុក​កំរាស់​ល្បាប់​ភក់​ពី​១០​ទៅ​១៥សង្ទីម៉ែត្រ។-​ត្រូវ​ជួសជុល​ភ្លឺស្រះ​ឱ្យ​បាន​មាំ​ល្អលប់​រន្ធ ឬ​ប្រហោង​ផ្សេង​ៗ​នៅ​តាម​ភ្លឺស្រះ។ភ្លឺស្រះត្រូវ​មានកំ​ពស់​ខ្ពស់​ជាង​ទឹកស្រះ​យ៉ាងតិច​០.៥ ម៉ែត្រ ។-​ក្រោយ​ពី​ ស្ដារ​ល្បាប់​ភក់​រួច ត្រូវ​ហាល ស្រះ​ពី​២​ទៅ​៧​ថ្ងៃ ដើម្បី​បំ​ភាយ​ឧស្ម័ន​ពុល ផ្សេង​ៗ ដូច​ជា​អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ មេតានចេញពី​ស្រះ។បើ​ស្រះ​មាន​ជាតិ​ជូរ​មិន​គួរ​ហាលថ្ងៃ​យូរ​ពេកទេ។

-​ការ​បាច​កំបោរ​បាត​ស្រះ៖ប្រើ​កំបោរ​សបាច​ឱ្យ​សព្វ​បាត​ស្រះដើម្បី​សំលាប់​មេរោគនិង​កែ​លំអ​កំរិតផះឬ​កំរិត​ជាតិ​ជូរ​នៃ​ទឹក។ ចំពោះ​ស្រះ​ថ្មីត្រូវ​បាច​កំបោរ​ក្នុង​បរិមាណ​ពី​៣ ទៅ​៥​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ និង ចំពោះ​ស្រះ​ចាស់​គួរ​ប្រើ​កំបោរ​ក្នុង​បរិមាណ​ពី៧​ទៅ​១០​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ។-​ការ​ដាក់​ជី៖ក្រោយ​ពេល​រៀបចំ​ស្រះ​រួចត្រូវ​ដាក់​ជី​ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​។ប្រភេទ​ជី​ដែល​ល្អ គឺ​ជី​លាមក​សត្វ​មាន់ ទា និង​ជ្រូក។​ល​។ក្នុង​បរិមាណ​ពី​២៥​ទៅ​៣០គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។បើសិនជាគ្មាន​ជី​លាមក​សត្វយើង​ក៏​អាច​ប្រើ​ជីគីមីក្នុង​បរិមាណ​ពី​២​ទៅ​៤​ក្រាមក្នុង​១ម៉ែត្រគូបដោយ​ត្រូវ​ត្រាំ​ជី​ក្នុង​ទឹក​ឱ្យ​រលាយគ្រាប់​អស់​សិនរួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ។-​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ៖ក្រោយ​ពេលដាក់​ជី​រួច​បាន​១​ថ្ងៃយើង​ត្រូវ​បញ្ចូល​ទឹក​ក្នុងស្រះ​ឱ្យ​បាន​ពី​៣០​ទៅ​៤០​សង្ទីម៉ែត្រ​។ ក្រោយពី​បាច​ជី​រួចរយៈពេល​ពី​២​ទៅ​៣​ថ្ងៃ រុក្ខជាតិប្លង់តុង​បាន​កើត​មាន​ដែល​ធ្វើ​ឱ្យ​ទឹកស្រះ​មានពណ៌​បៃតងខ្ចី រួច​យើង​ត្រូវ​បញ្ចូល​ទឹក​បំពេញស្រះ។

ចំណាំ៖ពេល​បញ្ចូល​ទឹក​ក្នុង​ស្រះត្រូវច្រោះ​នឹង​ស្បៃ​ក្រឡា​ល្អិត​ទំហំ​០.៥​មី​ល្លី​ម៉ែត្រ ដើម្បី​ការពារ​ត្រី​ល្អិតកំពឹសនិង​សត្វ​ចង្រៃ ផ្សេង​ៗ​ចូល​ក្នុង​ស្រះ​ដែល​បាន​រៀបចំ​ហើយ។-​ត្រូវ​រៀបចំ​មែកឈើឬ​ឫស្សី​ដោយ​ចងជា​បាច់​ដាក់​នៅ​បាត​ស្រះ​សំរាប់​ជា​ជំរក​នៅ ពេល​បង្កង​សក។ម្យ៉ាងទៀត យើង​អាចដាក់​បន្ថែម​រុក្ខជាតិ​ទឹក​ដូច​ជា ចក ត្រកួន ដើម្បី​ជា​ចំណី​បន្ថែម និង​ជា​ជំរក​សំរាប់​បង្កង​។ បន្ទាប់​មក​ត្រូវ​ត្រៀមលក្ខណៈ​លែង​កូន​បង្កងពូជ​ក្នុង​ស្រះដែល​បាន​រៀបចំ​ហើយ​នោះ។២-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ និង របៀប​លែង

២-១-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ​​​​​​​៖ដើម្បី​ចិញ្ចឹម​បង្កង​ឱ្យ​ទទួល​បាន​គុណភាពល្អយើង​ត្រូវ​យកចិត្ដទុកដាក់​ចំណុច​សំខាន់​ៗ ដូច​ខាងក្រោម៖–​គួរ​ទិញ​កូន​បង្កង​ពូជ​ពី​កសិដ្ឋាន​ផលិត​ពូជ ដែល​មាន​ទំនុកចិត្ដ និង​មាន​លិខិតបញ្ជាក់​អំពី គុណភាព។បើសិន​មាន​លទ្ធភាព​យើង​គួរ ជ្រើសរើស​យក តែ​កូន​បង្កង​ពូជ​ឈ្មោល​សុទ្ធ សំរាប់​ដាក់​ចិញ្ចឹម ពីព្រោះ​វា​លូតលាស់លឿន។-​ម្យ៉ាងទៀតត្រូវ​ជ្រើសរើស​កូន​បង្កងពូជ​ដាក់​ចិញ្ចឹម​ឱ្យ​មាន​ប្រវែង​ចាប់ពី​៣​ស​ង្ទី ម៉ែត្រ​ឡើង​ទៅដែល​មាន​ទំហំ​ប៉ុនគ្នាមានសុខភាព​ល្អគ្មាន​របួស​ស្នាមនិង​មាន​ពុកមាត់ជើងនិង​តង្កៀប​គ្រប់គ្រាន់។លក្ខណៈ​សំគាល់​កូន​បង្កង​មាន​សុខភាពល្អ៖–​ជា​ទូទៅ គឺ​ពុកមាត់​របស់​វា​ជា​និច្ចកាល មាន​លក្ខណៈ​ស្របគ្នា។បើសិនជា​ពុកមាត់ របស់​វា​មាន​រាង​ជា​អក្សរ​វ៉ាយបញ្ជាក់​ថាកូន​បង្កង​មាន​សុខភាព​ខ្សោយ។-​មាន​សកម្មភាព​ហែល​រហ័សរហួន។នៅ​ពេល​ផ្ដាច់​ចរន្ដ​ខ្យល់​អុកស៊ីហ្សែន កូន​*​បង្កង​មាន​សុខភាព​ល្អ តែងតែ​ឡើង​មក​ផ្នែកខាងលើ​នៃ​ផ្ទៃ​ទឹក។-​ម្យ៉ាងទៀតកូន​បង្កង​មាន​សុខភាព​ល្អគឺគេ​សំគាល់​នៅ​លើ​ដងខ្លួន​របស់​វា មាន​ពណ៌ខៀវ​ថ្លា។ចំពោះ​កូន​បង្កង​មាន​ជំងឺគឺ​ដងខ្លួន របស់​វា​មាន​ពណ៌​ស​ស្រអាប់ ហើយ​គំរប​*​កំផ្លៀង​របស់​វា​មាន​ពណ៌​ខ្មៅ។

២-២-​របៀប​លែង​កូន​បង្កង​ដាក់​ចិញ្ចឹម–មុន​ពេល​លែង​កូន​បង្កង ត្រូវ​ធ្វើការត្រួត​ពិ​​និត្យ​គុណភាព​ទឹកស្រះ​ជា​មុន​សិន។បើសិនជា​ទឹកស្រះ​មាន​លក្ខណៈ​ល្អក្រោយពេល​ស្រះ​បាន​រៀបចំ​ហើយ គឺ​យើង​អាច​លែងកូន​បង្កង​ចូល​ស្រះ​បាន។-​ក្នុង​ករណី​ដែល​កូន​បង្កង​ ពូជ​ដឹក​ជញ្ជូន ដោយ​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​កនិង​មាន​បញ្ចូលខ្យល់​អុកស៊ីហ្សែន។មុន​នឹង​លែង​កូន​បង្កង​​ចូល​ក្នុង​ស្រះ យើង​ត្រូវ​ត្រាំ​ថង់​កូន​បង្កង​ក្នុង​​ទឹកស្រះ​រយៈពេល​ពី​១០​ទៅ​១៥​នាទី​ជា​ មុន​​សិន ដើម្បី​ឱ្យ​សីតុណ្ហភាព​ទឹក​ក្នុង​ថង់​បន្ស៊ាំ​នឹងសីតុណ្ហភាព​ទឹក​ក្នុង​ស្រះ។បន្ទាប់​មក ទើ យើង​ចាប់ផ្ដើម​បើក​មាត់​ថង់​ឱ្យ​កូន​បង្កង ហែល​ចេញ​តាម​សំរួល។គេ​ត្រូវ​លែង​កូន​​បង្កង​ចំងាយ​ប្រហែល​២​ម៉ែត្រ​ពី​មាត់​ស្រះ ដើម្បី​ចៀសវាង​កុំឱ្យ​វា​លោត​ឡើង​លើ​មាត់ ស្រះ។ត្រូវ​លែង​កូន​បង្កង​នៅ​ពេល​អាកាស ធាតុ​ត្រជាក់ ជា​ពិសេស​គឺ​នៅ​ពេល​ព្រឹក។-​ដង់ស៊ីតេ​ដាក់​ចិញ្ចឹម៖សំរាប់​ការ​ចិញ្ចឹមជា​លក្ខណៈ​គ្រួសារ ដង់ស៊ីតេ​កូន​បង្កង​ដាក់ចិញ្ចឹម​មាន​ពី​៣​ទៅ​៥​ក្បាលក្នុង​១​ម៉ែត្រកា ​រ៉េ។សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​មាន​ពី​៥​ទៅ​៧ក្បាល​ក្នុង​១​ម៉ែត្រការ៉េ និង​សំរាប់​ការ​ចិញ្ចឹមទ្រង់ទ្រាយ​ធំឬ​ចិញ្ចឹម​ជា​លក្ខណៈ​ឧស្សាហកម្ម​បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​គឺ​ពី​១២​ទៅ១៥​ក្បាលក្នុង​១​ម៉ែត្រការ៉េ​ទឹកស្រះ។

++បច្ចេកទេស​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ

ការ​ចិញ្ចឹម​ចំរុះ​ជាមួយ​ត្រី៖-​យើង​អាច​ចិញ្ចឹម​បង្កង​ជាមួយ​ប្រភេទត្រី​ផ្សេង​ៗ​បានដើម្បី​ប្រើប្រាស់​ឱ្យ​អស់​នូវចំណី​ដែល​មាន​ក្នុង​ស្រះនិង​ដើម្បី​ជួយ​កែ​លំអគុណភាព​ទឹកស្រះ។ការ​ចិញ្ចឹម​ចំរុះ​នេះយើង​អាច​ដាក់​ត្រី​ចិញ្ចឹម​បាន​តែ​ក្នុង​ស្រះចិញ្ចឹម​បង្កងដែល​ចិញ្ចឹម​ជា​ទ្រង់ទ្រាយ​តូចនិង​មធ្យម​ប៉ុណ្ណោះ។-​សំរាប់​ប្រភេទ​ត្រី​ដាក់​ចិញ្ចឹម​ចំរុះ​ជាមួយបង្កងគឺជា​ប្រភេទ​ត្រី​ដែល​រស់នៅ​ស្រទាប់​លើនិង​ស្រទាប់​កណ្ដាលនិង​ជា​ប្រភេទ​ត្រី​ដែលមិន​ប្រជែង​ចំណី​ជាមួយ​បង្កងដូច​ជាប្រភេទត្រី​កាប​សកាប​ក្បាល​ធំកាប​ស៊ី​ស្មៅនិង​ត្រីឆ្ពិន​ជាដើម។-​ដង់ស៊ីតេ​ត្រី​ដាក់​ចិញ្ចឹមគឺ​១​ក្បាល​ក្នុង​៥ ទៅ​១០​ម៉ែត្រការ៉េនៃ​ផ្ទៃ​ទឹកស្រះ។

៣-​ចំណីនិង​របៀប​ផ្ដល់​ចំណីត្រូវ​ផ្ដល់​ចំណី​គ្រប់​ល្មមចៀសវាង​ផ្ដល់ចំណី​លើសពីព្រោះ​ចំណី​ដែល​នៅ​សល់​ច្រើន ក្នុង​ស្រះ អាច​បំ​លែង​ជា​ធាតុ​ពុល​បង្ក​ឱ្យ​កើត​*​មាន​រុក្ខជាតិ​ប្លង់តុង​ច្រើន ធ្វើ​ឱ្យ​បង្កង​ពិបាក​​សកនិង​លូតលាស់​មិនល្អ។ដូចនេះ​ការ​*​ផ្ដល់​ចំណី​ខ្វះ​បន្ដិច​ប្រសើរ​ជាង​ការ​ផ្ដល់​ចំណី​​លើស។

៣-១-​ចំណី៖ដើម្បី​ឱ្យ​បង្កង​សកនិង​មានការ​លូតលាស់ល្អចំណី​ត្រូវ​មាន​សារធាតុ​បំប៉ន​សំខាន់​ៗ​ដូ​​ចជាប្រូតេអ៊ីន​ពី​៣០​ទៅ​៣៥​ភាគរយ លីពីត​៣ទៅ​៥​ភាគរយកាល់ស្យូម​២​ទៅ​៣​ភាគរយ ផូ​ស្វរ​១​ទៅ​១.៥​ភាគរយ និង​សែលុយឡូស​ពី៣​ទៅ​៥​ភាគរយ។យើង​អាច​ប្រើ​ចំណី​គ្រាប់ ចំណី​កែ​ច្នៃ និង​ចំណី​ស្រស់ ដែល​មាន​សារធាតុ ដូច​ខាងលើ ។ ចំពោះ​ចំណី​គ្រាប់​មាន​បរិមាណ សារធាតុ​បំប៉ន​មិន​ប្រែប្រួល និង​ងាយស្រួល ប្រើប្រាស់ ប៉ុន្ដែ​មាន​តំលៃ​ខ្ពស់។រីឯ​ចំណី​កែ ច្នៃ និង​ចំណី​ស្រស់​មាន​តម្លៃ​ថោក​ជាង​ចំណី គ្រាប់ព្រោះ​យើង​អាច​រកបាន​នៅ​តាម​មូល ដ្ឋា​ន តែ​ប្រភេទ​ចំណី​នេះ​មាន​បរិមាណ​សារ ធាតុ​បំប៉ន​ប្រែប្រួល ដែល​ធ្វើ​ឱ្យ​យើង​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ផ្ដល់​ចំណី។ការ​ផ្សំ​​ចំណី​អាស្រ័យ​លើ​វត្ថុធាតុដើម ដែល​មាននៅ​​តាម​មូលដ្ឋាន និង​មាន​រូបមន្ដ​ផ្សំ​ចំណី​ផ្សេង​ៗ​គ្នាប៉ុន្ដែ​ចាំបាច់​ត្រូវ​ធានា​ឱ្យ​មាននូវ​បរិមាណ​សារធាតុ​បំប៉ន​សំខាន់​ៗ​ដូច​ជាម្សៅ​គ្រាប់​ធ​ញ​ជាតិ​៦៥​ភាគរយ ម្សៅ​ត្រី​២៥​ភាគរយ និង​​ប្រភេទ​សារធាតុ​ផ្សេង​ៗ​ទៀត​ចំនួន​១០​ភាគ​​រយ ។ បន្ទាប់​មក យើង​អាច​កែ​ច្នៃ​តាម​រូប​​មន្ដ​ដូច​ខាងក្រោម៖-​ម្សៅសណ្ដែក​សៀង២០%-​កន្ទក់៣៥%-​ម្សៅ​មី១០%-​ម្សៅ​ត្រី២៥%-​ម្សៅ​ឆ្អឹង២%-​ម្សៅ​គ៥%-​ព្រី​ម៉ិច២%-​និង​សារធាតុ​ខ្លាញ់ (​ខ្លាញ់ត្រី មឹកប្រេងដូង)៖១%

៣-២-​របៀប​ផ្ដល់​ចំណី៖ចំណី​គ្រាប់ ឬ​ចំណី​កែ​ច្នៃ​ត្រូវ​ផ្ដល់​ឱ្យ​បង្កង នៅ​ខែ​ដំបូង និង​ខែ​បន្ទាប់ ។ ចំណែក​ប្រភេទ ចំណី​ស្រស់​មាន​ដូច​ជា ត្រី​ល្អិត កំពឹស ក្ដាម ខ្យង​។​ល​។ ដែល​មាន​តម្លៃ​ថោក​នៅ​រដូវ វស្សា​ក៏​អាច​ផ្ដល់​ជា​ចំណី​បង្កង​បាន​ដែរ ។ ចំណី​ស្រស់​មានគុណ​ភាព​ធ្វើ​ឱ្យ​បង្កង​មានការ លូតលាស់​លឿន និង​បាន​កាត់​បន្ថយ​ការ ចំណាយ​លើ​ការ​ទិញ​ចំណី​គ្រាប់ ប៉ុន្ដែ​ចំណី ស្រស់​ងាយ​ធ្វើ​ឱ្យ​ខូចគុណភាព​ទឹកស្រះ​ផង ដែរ ។-​កន្ដ្រង​ចំណី ៖ ដើម្បី​ងាយស្រួល​ក្នុង​ការ ត្រួតពិនិត្យ និង​គ្រប់គ្រង​បរិមាណ​ចំណី​ដែល ត្រូវ​ផ្ដល់​ឱ្យ​បង្កង​ស៊ី យើង​ត្រូវ​ដាក់​កន្ដ្រង​ចំណី ចំនួន​៤​នៅ​តាម​ជ្រុង​ស្រះ ហើយ​កន្ដ្រង នីមួយ​ៗ​ត្រូវ​ដាក់​ឱ្យ​ផុត​ពី​បាត​ស្រះ​កំពស់​១០ សង្ទីម៉ែត្រ ។ កន្ដ្រង​នីមួយ​ៗ​គួរ​មាន​ទំហំ​១ ម៉ែត្រការ៉េ ។ រាល់ពេល​ផ្ដល់​ចំណី​ត្រូវ​បាច ចំណី​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ និង​ត្រូវ​ដាក់​ចំណី បន្ថែម​នៅ​ក្នុង​កន្ដ្រង​ចំណី​ប្រហែល​១​ភាគរយ នៃ​បរិមាណ​ចំណី​សរុប ។ ក្រោយ​ពី​ផ្ដល់​ចំណី បាន​រយៈពេល​១​ម៉ោង​ត្រូវ​ត្រួតពិនិត្យ​មើល កន្ដ្រង​ចំណី បើសិនជា​បង្កង​ទើបតែ​ស៊ី​ចំណី អស់​បញ្ជាក់​ថា ចំណី​គ្រប់​ល្មម​សំរាប់​បង្កង ។ បើសិនជា​ចំណី​នៅ​សល់​ច្រើន គឺ​ត្រូវ​បន្ថយ ចំណី​នៅ​ពេល​ដាក់​លើក​ក្រោយ ។ ប៉ុន្ដែ​បើ​បង្កង​ស៊ី​ចំណី​អស់​លឿន យើង​ត្រូវ​បង្កើន បរិមាណ​ចំណី​នៅ​ពេល​ដាក់​លើក​ក្រោយ ។-​អត្រា​ផ្ដល់​ចំណី៖ត្រូវ​ផ្ដល់​ចំណី​ឱ្យ​បង្កងស៊ី​ចំនួន​២​ដងក្នុង​១​ថ្ងៃ គឺ​នៅ​ម៉ោង​៥​ព្រឹក និងម៉ោង​៥​ល្ងាច។ពេល​ព្រឹក​ត្រូវ​ផ្ដល់​ចំណី​៣០ ភាគរយ​នៃ​បរិមាណ​ចំណី​ទាំងអស់ និង​នៅ ពេល​ល្ងាច​ផ្ដល់​៧០​ភាគរយ​នៃ​បរិមាណ​ចំណី ដែល​នៅ​សល់។បរិមាណ​ចំណី​ត្រូវ​ផ្ដល់​ឱ្យ បង្កង​រាល់ថ្ងៃ ទៅ​តាម​ដំណាក់កាល​លូតលាស់ របស់​វា និង​គិត​តាម​ទំងន់​បង្កង​សរុប​ដែល មាននៅ​ក្នុង​ស្រះ(​មើល​តារាង​ទី​១​ខាង ក្រោម​)។

-​មុន​ពេល​ដាក់​ចំណី​ក្នុង​កន្ដ្រងត្រូវសំអាត​កន្ដ្រង​ឱ្យ​បាន​ស្អាត​ជា​មុន​សិនរួច​ទើបដាក់​ចំណី​ថ្មី​ចូល។តារាង​ទី​១៖បរិមាណ​ចំណី និង​អត្រា​រស់ របស់​បង្កង-​រយៈពេល​ចិញ្ចឹម(​ថ្ងៃ​)១​ដល់​២០ទម្ងន់​មធ្យម(​ក្រាម​)៤អត្រា​រស់​(%)១០០បរិមាណ​ចំណី(%)២០។-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ២១​ដល់​៤០ទម្ងន់​មធ្យម(​ក្រាម​)៧អត្រា​រស់​៩៥ បរិ មា​ណ​ចំណី(%)១៥។-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៤១​ដល់​៦០ ទម្ងន់​មធ្យម (​ក្រាម​) ១៣ អត្រា​រស់ ៩០ បរិមាណ​ចំណី(%)១០។-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៦១​ដល់​៨០ ទម្ងន់​មធ្យម (​ក្រាម​) ២២ អត្រា​រស់​៨៥ បរិ មា​ណ​ចំណី (%) ៨០។-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៨១​ដល់​១០០ ទម្ងន់​មធ្យម (​ក្រាម​) ៣១ អត្រា​រស់​៨០ បរិ មា​ណ​ចំណី (%) ៥ ។-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១០១​ដល់ ១២០ ទម្ងន់​មធ្យម (​ក្រាម​) ៤០ អត្រា​រស់ ៧៥ បរិមាណ​ចំណី (%) ៤ ។-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១២១​ឡើង ទម្ងន់​មធ្យម (​ក្រាម​) លើ​៥០ អត្រា​រស់​៧០ បរិមាណ​ចំណី (%) ៣ ។

+ប្រការ​ដែល​ត្រូវ​ចង​ចាំ​នៅ​ពេល​ដាក់​ចំណី៖-​ចំណី​កែ​ច្នៃ៖ត្រូវ​លាយ​ច្របល់​ចំណីបញ្ចូល​គ្នា​ឱ្យ​សព្វនិង​ត្រូវ​មាន​ដាក់​ម្សៅ​ស្អិត(​ម្សៅ​គ​)រួច​កិន​ចេញ​ជា​គ្រាប់​សំរាប់​ផ្ដល់​ឱ្យបង្កង​ស៊ី។ប្រភេទ​ចំណី​ដែល​កែ​ច្នៃ​រួច​នេះ គឺ សំរាប់​ប្រើ​តែ​១​ថ្ងៃ​ប៉ុណ្ណោះ។-​ចំណី​ស្រស់៖ត្រូវ​លាង​ចំណី​ស្រស់​ឱ្យស្អាតនិង​កាត់​ជា​ដុំ​ល្អិត​ៗទើប​ដាក់​ឱ្យ​បង្កងស៊ី។មិន​ត្រូវ​យក​ចំណី​ដែល​ងាប់ឬ​ខូច​គុណភាព​មក​ធ្វើ​ជា​ចំណី​បង្កង​ឡើយ។-​ចំណី​គ្រាប់៖ចំពោះ​ចំណី​គ្រាប់​មិន​ត្រូវ ប្រើ​ចំណី​ណា​ដែល​ហួសពេល​កំណត់​ប្រើប្រាស់ ឬ​ដុះ​ផ្សិត​ឡើយ។-​ការ​ចាប់​ចំណី៖បង្កង​ចាប់​យក​ចំណី ដោយ​ស្រង់ក្លិន ដូចនេះ​ចំពោះ​ចំណី​កែ​ច្នៃ​​យើង​អាច​លាយ​វា​ជាមួយ​ចំណី​ស្រស់ ដើម្បី​ឱ្យ​ចំណី​កែ​ច្នៃ​មាន​ក្លិន​ដែល​ងាយ​ទាក់ទាញ​ឱ្យ​បង្កង​ស៊ី។-​ការ​ប្រើប្រាស់​វីតាមីន៖ដើម្បី​បង្កើនសុខភាព​របស់​បង្កង និង​ចៀស​ផុត​ពី​ជំងឺ ផ្សេង​ៗ យើង​អាច​ប្រើ​វីតាមីន​សេជលាយ​ជាមួយ​ចំណី​បាន។-​ការ​ត្រួតពិនិត្យ​ការ​លូតលាស់​របស់ បង្កង ៖ យើង​អាច​កំណត់​រយៈពេល​២០​ថ្ងៃ ម្ដង ដើម្បី​ចាប់​បង្កង​មួយ​ចំនួន​ពី​កន្ដ្រង​ចំណី ទាំង​៤​យក​មក​ថ្លឹង និង​គិត​រក​ទម្ងន់​មធ្យម ។ បន្ទាប់​មក ផ្អែក​លើ​អត្រា​រស់​របស់​បង្កង ដែល មាន​បញ្ជាក់​នៅ​ក្នុង​តារាង​ទី​១ យើង​អាច គណនា​ទម្ងន់​បង្កង​សរុប​ដែល​មាន​ក្នុង​ស្រះ ហើយ​បន្ទាប់​មកយើង​អាច​គណនា​បរិមាណ ចំណី​ដែល​ត្រូវ​ផ្ដល់​ឱ្យ​បង្កង​ស៊ី​នៅ​ដំណាក់កាល​បន្ទាប់។

៤-​ការ​គ្រប់គ្រង​គុណភាព​ទឹកស្រះ៖បង្កង​លូតលាស់និង​ធំធាត់​អាស្រ័យ​ទៅលើ​កា​រសក​របស់​វា។ដើម្បី​ធ្វើ​ឱ្យ​បង្កង​សក បាន​ដោយ​ងាយ ចាំបាច់​ត្រូវ​គ្រប់គ្រង​គុណ ភាព​ទឹកស្រះ​ឱ្យ​បាន​ល្អ ដែល​ជា​កត្ដា​សំខាន់​ចាំ បាច់​បំផុត។ខាងក្រោម​នេះគឺជា​វិធីសាស្ដ្រមួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​គុណភាព​ទឹកស្រះឱ្យ​បាន​ល្អ ៖ក​-​ការ​ផ្លាស់​ប្ដូរ​ទឹក៖-​ការ​ផ្លាស់​ប្ដូរ​ទឹក គឺ​មាន​គោលបំណងដើម្បី​កាត់​បន្ថយ​ភាព​កខ្វក់​នៃ​ទឹកស្រះ​ធ្វើ​ឱ្យទឹកស្រះ​ថ្លា​ល្អ បង្កើន​បរិមាណ​ខ្យល់​អុក​ស៊ីហ្សែ​ន​ក្នុង​ស្រះនិង​បាន​បញ្ចេញ​ចោល​ឧស្ម័នពុល​ផ្សេង​ៗ​ដូច​ជាអ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ(H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័ន​កាបូ​និក CO2ជាដើម​។​ល​។

ជា​ធម្មតានៅ​ខែ​ដំបូង​យើង​មិន ចាំបាច់​ផ្លាស់​ប្ដូរ​ទឹក​ទេ ព្រោះ​លាមក​របស់បង្កង​នៅ​បាត​ស្រះ​មាន​បរិមាណ​តិចតួច​នៅ​​ឡើយ ។ នៅ​ខែ​ទី​២ ត្រូវ​ប្ដូរ​ទឹ​កេ​ឱ្យ​បាន​ញឹកញាប់ ឬ​រៀងរាល់ថ្ងៃ ។ បរិមាណ​ទឹក​ត្រូវ​ប្ដូរ អាស្រ័យ​លើ​គុណភាព​ទឹកស្រះ និង​ទំហំ​នៃការ​ចិញ្ចឹម ។ ជា​ទូទៅ​យើង​អាច​ប្ដូរ​ទឹក​ពី​១០ ទៅ​២០​ភាគរយ​នៃ​ផ្ទៃ​ទឹកស្រះ ។ ការ​ប្ដូរ​ទឹក នេះ គឺ​ត្រូវ​បូម​យក​លាមក​បង្កង និង​កាក សំណល់​ផ្សេង​ៗ​ទៀត​ចេញពី​ផ្នែក​បាត​ស្រះ និង​បញ្ចូល​ទឹក​ថ្មី​មក​វិញ​នៅ​ផ្នែក​ខាងលើ​នៃ ផ្ទៃ​ស្រះ ដោយ​មាន​ប្រើ​ស្បៃ​ច្រោះ​ទឹក​ដែលបង្ហូរ​ចូល។-​ការ​ដាក់​ចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេខ្ពស់ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​បរិមាណ​ទឹក​ច្រើនជាង​ការ​ចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេ​ទាប​។ចំពោះ​ការ​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​ស្រស់​ងាយ ធ្វើ​ឱ្យ​ខូចគុណភាព​ទឹក​ណាស់ដូចនេះ​ចាំបាច់ ត្រូវ​ផ្លាស់​ប្ដូរ​ទឹក​ឱ្យ​បាន​ច្រើន​ដែរ។

ខ​-​កត្ដា​សំខាន់​ៗ​នៃ​គុណភាព​ទឹក៖ជា​និច្ចកាលយើង​ត្រូវ​ត្រួតពិនិត្យ​កត្ដាសំខាន់​ៗ​នៃ​គុណភាព​ទឹក ដូច​ជា​សីតុណ្ហភាពផះ(​កំរិត​ជាតិ​ជូរ​នៃ​ទឹក​)កំរិត​រលាយ​ខ្យល់អុក​ហ្សែ​ន​ក្នុង​ទឹកកំរិត​រឹង​នៃ​ទឹក​។​ល​។ដើម្បី កែ​លំអ​ទាន់​ពេលវេលា​នៅ​ពេល​គុណភាព ទឹក​មានការ​ប្រែប្រួល។-​កំរិតផះ(​កំរិត​ជាតិ​ជូរ​នៃ​ទឹក​)៖ជានិច្ចកាល​មានការ​ប្រែប្រួល​ដោយសារ​ការ កើនឡើង​នៃ​រុក្ខជាតិ​ប្លង់តុង​ដែល​ធ្វើ​ឱ្យ ផះ ខ្ពស់ និង ផះ ចុះ​ទាប ដោយ​មានការ​បំ​ភាយ នៃ​សមាសធាតុ​សេរី​រា​ង្គ​នៅ​បាត​ស្រះ។ម្យ៉ាងទៀត​ទឹកស្រះ​មាន​ជាតិ​អាស៊ីតឬ​ជាតិជូរឬផះចុះ​ទាបដោយសារ​ទឹកភ្លៀងឬប្រភព​ទឹក​ផ្សេង​ៗ។ដូចនេះ​ត្រូវ​រក្សា​កំរិតផះទឹកស្រះ​ឱ្យ​បាន​ល្អ​ឱ្យ​នៅ​ចន្លោះ​ពី​៧​ទៅ៨។បើសិន ផះ ក្រោម​៧ ឬ​លើស​ពី​៩​នឹង​ជះ ឥទ្ធិពល​អាក្រក់​ដល់​បង្កង។ដើម្បី​កែ​លំអ ផះ ត្រូវ​ផ្លាស់​ប្ដូរ​ទឹកឬ​ប្រើប្រាស់កំបោរ។បើ​​សិន​ជា​រុក្ខជាតិ​ប្លង់តុង​កើត​មាន​ច្រើន​ធ្វើ​ឱ្យ ផះ ឡើង​ខ្ពស់​ត្រូវ​ប្ដូរ​ទឹកជា​ថ្មី ។

មុន​ពេល​​ភ្លៀង​ត្រូវ​បាច​កំបោ​រសនៅ​ជុំវិញ​ស្រះ ដើម្បី​ការពារ​ជាតិ​ជូរ​ហូរ​ពី​មាត់​ស្រះ។ ក្រោយ​ពេល​ភ្លៀង​ត្រូវ​វាស់​កំរិត បើសិន ផះ ក្រោម​៧​គឺ​ត្រូវ​ប្រើ​កំបោរ​ស​ពី​១​ទៅ​១.៥​គីឡូក្រាមក្នុង​១០០​ម៉ែត្រការ៉េ ដោយ​ត្រូវ​លាយ​ជាមួយ​​ទឹក​ឱ្យ​រលាយ​អស់ រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​​ស្រះ​ដើម្បី​បង្កើន​កំរិតផះ។-​កំរិត​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹក៖កង្វះ ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹកស្រះ ធ្វើ​ឱ្យ​បង្កងងើប​នៅ​លើ​ផ្ទៃ​ទឹក និង​អាច​បណ្ដាល​ឱ្យ​បង្កង ងាប់ ។ បញ្ហា​នេះ​ងាយ​កើត​មាន​ណាស់​នៅ តាម​ស្រះ​ចិញ្ចឹម​បង្កង ។ មូលហេតុ​ដែល​កង្វះ ខ្យល់​អុកស៊ីហ្សែន ក្នុង​ស្រះ​បណ្ដាល​មក​ពី ស្រះ​សំបូរ​ដោយសារ​ធាតុ​សេរី​រា​ង្គ​មាន​ចំណី​សល់​ច្រើន​ក្នុង​ស្រះ និង​មាន​រុក្ខជាតិ​ប្លង់តុង​​កើត​មាន​ច្រើន​។​ល​។ កំរិត​រលាយ​ខ្យល់​អុក​​ស៊ី​ហ្សែ​ន​តិច​បំផុត​ក្នុង​ស្រះ គឺ​៣.៥​មី​ល្លី​​ក្រាមក្នុង​១​លី​ត្រ​ទឹក ។ កំរិត​រលាយ​ខ្យល់​​អុកស៊ីហ្សែន​ក្រោម​២​មិ​ល្លី​ក្រាម ក្នុង​១​លី​ត្រ និង​ធ្វើ​ឱ្យ​បង្កង​ងាប់។យើង​អាច​បង្កើន​បរិ​មា​ណ​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ​ដោយ​បញ្ចូល​ ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ ឬ​ផ្លាស់​ប្ដូរ​​ទឹក។

-​កំរិត​ថ្លា​នៃ​ទឹក៖ត្រូវ​រក្សា​កំរិត​ថ្លា​នៃ​ទឹក ស្រះ​ពី​២៥​ទៅ​៤០​សង្ទីម៉ែត្រ ។ បើសិនជា កំរិត​ថ្លា​នៃ​ទឹក​ក្រោម​២៥​សង្ទីម៉ែត្រ មាន​ន័យ ថា ទឹកស្រះ​ល្អក់ ពេល​នោះ​ត្រូវ​ផ្លាស់​ប្ដូរ​ទឹក និង​រៀបចំ​ដាក់​ចំណី​ឱ្យ​បាន​ត្រឹមត្រូវ ។ បើ កំរិត​ថ្លា​នៃ​ទឹក​លើស​ពី​៤០​សង្ទីម៉ែត្រ ត្រូវ បន្ថែម​ជីសរីរាង្គ ឬ​អ​សរីរាង្គ ដើម្បី​បង្កើន ពណ៌​ទឹកស្រះ ។ បើ​ទឹកស្រះ​មាន​ពណ៌​បៃតង ខ្ចី គឺ​ទឹក​មាន​លក្ខណៈ​ល្អ​បំផុត ។ បើសិនជា ទឹកស្រះ​មាន​ពណ៌​បៃតងចាស់ ឬ​ពណ៌​ក្រ​ម៉ៅ ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​ទឹក។-​កំរិត​រឹង​នៃ​ទឹក ៖ ទឹកស្រះ​ដែល​មាន​កំរិត រឹង​សរុប​ពី​៥០​ទៅ​១០០​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ គឺ​មាន​លក្ខណៈ​សម​ស្រប ។ បើ​កំរិត​រឹង​​នៃ​ទឹក​ក្រោម​៥០​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ ត្រូវ​​បន្ថែម​កំបោរ​ស ឬ​ម្សៅ​សំបក​ងាវ​ដើម្បី​បង្កើន​​កំរិត​រឹង​នៃ​ទឹក​ដែល​ជួយ​ឱ្យ​បង្កង​ងាយ​ សក និង​ងាយ​កកើត​សំបក​ថ្មី។

គ​-​ការ​ថែទាំ​បង្កង​ក្នុង​ស្រះ-​ជា​និច្ចកាល​ត្រូវ​តាមដាន​សកម្មភាព របស់​បង្កង បើ​ឃើញ​បង្កង​ងើប​នៅ​លើ​ផ្ទៃ​ទឹក ខុសធម្មតា ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព ទឹកស្រះ ដើម្បី​មាន​វិធានការ​កែ​លំអ​ទាន់ ពេលវេលា ។ នៅ​ពេល​ព្រឹក​ព្រលឹម បើសិន​​ជា​ឃើញ​បង្កង​ហែល​ខុសធម្មតា ដោយ​ប្រមូលផ្ដុំ​គ្នា​នៅ​ជ្រុង​ស្រះ នោះ​បញ្ជាក់​ថា ទឹកស្រះ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន ដូចនេះ​យើង​ត្រូវ​បន្ថែម​ខ្យល់​អុកស៊ីហ្សែន ឬ​ផ្លាស់​ប្ដូរ​ទឹក​ជា​បន្ទាន់។-​ត្រូវ​ត្រួតពិនិត្យ​ស្រះ​ជា​រៀងរាល់ថ្ងៃ ដូច ជា នៅ​មាត់​ស្រះ ទ្វារ​ទឹក​ចេញ​-​ចូល​ស្រះ និង ត្រូវ​កំចាត់​សត្វ​ចង្រៃ​ដូច​ជា កណ្ដុរ ពស់ កង្កែបជាដើម​។​ល​។

៥-​ការ​ប្រមូល​ផល​បង្កង៖ក្រោយ​ការ​ចិញ្ចឹម​រយៈពេល​ពី​៤​ទៅ​៥​ខែ បង្កង​មាន​ទម្ងន់​មធ្យម​ពី​៣០​ទៅ​៥០​ក្រាម ក្នុង​១​ក្បាល ពេល​នោះ​យើង​អាច​ប្រមូល​ផល បាន​ហើយ។ការ​ប្រមូល​ផល​បង្កង​ចិញ្ចឹម មាន​ពីរ​បែប​គឺ ការ​ប្រមូល​ផល​រំ​លោះ និង​ការ ប្រមូល​ផល​ទាំងស្រុង។-​ការ​ប្រមូល​ផល​រំ​លោះ៖ក្រោយ​ការ ចិញ្ចឹម​បាន​រយៈពេល​៤​ខែ យើង​អាច​ប្រមូល ផល​រំ​លោះ ដោយ​ចាប់​យក​តែ​បង្កង​ដែល​មាន ទំហំ​ធំ និង​បង្កង​មេ។ចំណែកឯ​បង្កង​ឈ្មោល ត្រូវ​បាន​រក្សា​ទុក​ចិញ្ចឹម​រហូត​ដល់​ចុងរដូវ ។ ការ​ប្រមូល​ផល​របៀប​នេះ​ធ្វើ​ឱ្យ​ការ​ចិញ្ចឹម ទទួល​ទិន្នផល​ខ្ពស់ ពីព្រោះ​បង្កង​ឈ្មោល​មាន ការ​លូតលាស់​លឿន​នៅ​ដំណាក់កាល​ចុងក្រោយ។

-​ការ​ប្រមូល​ផល​ទាំងស្រុង៖នៅ​ពេល បង្កង​ភាគច្រើន​មាន​ទំហំ​ធំ​ក្លាយជា​បង្កង​សាច់ ហើយ​យើង​អាច​ប្រមូល​ផល​ទាំងស្រុង​បាន។ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រមូល​ផល យើង ត្រូវ​បញ្ចេញ​ទឹកស្រះ​ពាក់កណ្ដាល រួច​អូស​អួន ពី​៣​ទៅ​៤​ដង។បន្ទាប់​មក បង្កង​នៅ​សល់ តិចតួច យើង​អាច​បូម​ពង្រីង​ស្រះ និង​ប្រមូល ចាប់​ទាំងអស់ ។ ក្រោយ​ពេល​ប្រមូល​ផល​រួច ត្រូវ​ប្រោះ​បង្កង​ទុក​ក្នុង​អាង ឬ​ក្នុង​ធុង ដែល មាន​ដាក់​ខ្យល់​អុកស៊ីហ្សែន ដោយ​រើស​ចេញ នូវ​បង្កង​តូច​ៗ ឬ​ត្រី​ល្អិត​មុន​ពេល​លក់។ត្រូវ ដឹក​ជញ្ជូន​បង្កង ដោយ​មាន​ដាក់​ខ្យល់​អុក​ស៊ី ហ្សែ​ន ដើម្បី​ធ្វើ​ឱ្យ​បង្កងរ​ស់បាន​យូរនិង​លក់បាន​តម្លៃ​ថ្លៃ៕

(ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here