វិធី​​បំបាត់​ក្រិន ​​ឬស្នាម​ខ្មៅ ​លើ​កែងដៃ ក្បាលជង្គង់ និងភ្នែកគោល​

1738

ខាងក្រោមនេះជារូបមន្តដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្នាមក្រិនខ្មៅ នៅលើ​កែងដៃ ក្បាលជង្គង់ និងភ្នែកគោល​នៃប្រអប់ជើងរបស់យើង។ វិធីនេះសាមញ្ញ និងងាយស្រួលជាទីបំផុត!

+គ្រឿងផ្សំ
​ ​- ក្រូចឆ្មារ ១ ផ្លែ


​ +វិធី​ធ្វើ​
​ ​- កាត់​ក្រូច​ឆ្មារជា​ពីរចំណិត​


​ ​- យក​ក្រូច​មួយ​ចំហៀង មក​ត្រដុស​លើ​កែងដៃ ក្បាលជង្គង់ ឬភ្នែកគោល​​ប្រមាណ ៣ នាទី​

​ ​- លាង​សម្អាត​ជាមួយ​ទឹក​

+លទ្ធផល
​ ​- ជាតិ​អាស៊ីត​ក្នុង​ក្រូចឆ្មា​រនឹងជួយ​ជំរុញ​កោសិកា​ស្បែក​ឱ្យឆាប់​ដុស​ឡើងវិញ និង​ធ្វើឱ្យ​ស្បែក​ក្រិន​ប្រែជា ស ​តាមបែប​ធម្មជាតិមកវិញ​
​ ​- ត្រូវត្រដុស​រាល់ថ្ងៃ​ទាល់តែ​ឃើញ​លទ្ធផលដែល​ពេញចិត្ត​អាចឈប់បានហើយ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

អត្ថបទល្អៗបន្ថែម៖ ការពិតថ្នាំកាត់បន្ថយជំងឺមហារីកសួត លាក់នៅក្នុងផ្ទះបាយសោះ
មូលហេតុចម្បងដែលបណ្តាលឲ្យកើតជំងឺមហារីកសួត គឺទម្លាប់ជក់បារី ហើយសូម្បីតែអ្នកដែលស្រូបយកផ្សែងបារីញឹកញាប់ក៏ធ្វើឲ្យសួតចុះខ្សោយដែរ។ ដូច្នេះ ដើម្បីគេចផុតពីជំងឺដ៏មានគ្រោះថ្នាក់មួយនេះ តើយើងត្រូវធ្វើដូចម្តេចទៅ?

បើយោងតាមការស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកជំនាញនៅប្រទេសចិនបានបង្ហាញថា ការប្រើប្រាស់ខ្ទឹមឆៅអាចកាត់បន្ថយជំងឺមហារីកដល់ទៅ ៤៤ភាគរយ បន្ទាប់ពីការតាមដានទៅលើអ្នកជំងឺមហារីកសួតចំនួន ១,៤២៤នាក់ និងអ្នកស្ម័គ្រចិត្តចំនួន ៤,៥៣៤នាក់ រួចមក។ អ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា ខ្ទឹមសមានផ្ទុកសមាសធាតុសរីរាង្គសំខាន់ៗពីធម្មជាតិជាច្រើន រួមទាំងសារធាតុ Allicin ដែលមានសមត្ថភាពអាចព្យាបាលជំងឺច្រើនមុខ។ នេះហើយ ជាមូលហេតុ ដែលធ្វើឲ្យខ្ទឹមសមានសមត្ថភាពក្នុងការការពារជំងឺមហារីកសួតយ៉ាងមានប្រសិទ្ធភាព។

តើអ្នកត្រូវប្រើប្រាស់ខ្ទឹមសយ៉ាងដូចម្តេច?

ការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយជំងឺមហារីកសួតបាន១៥ភាគរយ ហើយការទទួលទានតែបៃតងអាចកាត់បន្ថយជំងឺមហារីកសួតបានតែ១៨ភាគរយ ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកដាក់បញ្ចូលខ្ទឹមសឆៅទៅក្នុងរបបអាហារយ៉ាងហោចណាស់ពីរដងក្នុង១សប្តាហ៍ ទម្ងន់ប្រហែលជា៣៣ក្រាម អាចកាត់បន្ថយហានិភ័យរហូតដល់ទៅ ៤៤ភាគរយ។ ខ្ទឹមសទម្ងន់៣៣ក្រាមនេះ អាចមានចំនួនពី១០ទៅ៣០កំពឹស គឺអាស្រ័យទៅលើខ្ទឹមតូចឬធំ ដែលអ្នកត្រូវទទួលទានជារៀងរាល់សប្តាហ៍។

សូម្បីតែអ្នកជក់បារីក៏ដោយ ប្រសិនបើពួកគេទទួលទានខ្ទឹមសឲ្យបានពីរដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត ៣០ភាគរយ បើធៀបទៅនឹងអ្នកជក់បារីដែលមិនញ៉ាំខ្ទឹមស។

ដោយសារតែឃើញពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបក្រុមអ្នកជំនាញជាច្រើនបានផ្តល់អនុវសាស្ត្រឲ្យយើងគ្រប់គ្នាទទួលទានឲ្យបានញឹកញាប់៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here