វិធីស្ងោរមាន់ស្រែ ងាយៗ!

107

+គ្រឿងផ្សំ- សាច់មាន់ ៦០០ក្រាម (កាប់ជាដុំៗ)- ប៉េងប៉ោះ ៦ផ្លែ (ពុះជាពីរ)- ខ្ទឹមក្រហម ៤កំពឹស (ហាន់ជាបន្ទះ)- គល់ស្លឹកគ្រៃ ២ដើម (កាច់ជាកង់ប្រហែលពាក់កណ្តាល ១ថ្នាំងដៃ)- រំដេង ៦ចំណិត (ហាន់ជាបន្ទះ)
– ជីរណា ២ដើម (កាត់ជាកង់)- ស្លឹកក្រូចសើច ៥សន្លឹក- ទឹកក្រូចឆ្មា ៤ស្លាបព្រាបាយ- ម្ទេស ៣-៤ផ្លែ (បំពង)
– ដុំស៊ុបខ្នរ ២ដុំ- ទឹកត្រី ១ស្លាបព្រាបាយ+ វិធីធ្វើ៖-ជាដំបូងអ្នកត្រូវដាក់ឆ្នាំងដាំទឹកឲ្យពុះសិន រួមជាមួយនឹងដុំស៊ុបខ្នរផង។ ពេលទឹកពុះហើយដាក់សាច់ចូល រង់ចាំឲ្យទឹកពុះម្តងទៀតនឹងរំងាស់ប្រហែល ១៥-២០ នាទីដើម្បើឲ្យសាច់ផុយ។ បើសិនជាមានពពុះត្រូវដួសចេញ ហើយបើទឹករីងអាចថែមទឹកបាន។ -បន្ទាប់ពីរំងាស់រួចហើយ ត្រូវដាក់ខ្ទឹមក្រហម រំដេង គល់ស្លឹកគ្រៃ និងទឹកត្រីឲ្យមានជាតិប្រៃបន្តិច។
-ចាំឲ្យទឹកពុះម្តងទៀតដាក់ ប៉េងប៉ោះហើយឲ្យប៉េងប៉ោះរៀងឆ្អិនបន្តិចដាក់ចុះពីចង្ក្រាន។ ពេលដាក់ចុះពីចង្ក្រានហើយត្រូវដាក់ ស្លឹកក្រូចសើច ទឹកក្រូចឆ្មា ម្ទេស និងជីរណា។ ត្រូវដាក់គ្រឿងយ៉ាងណាឲ្យមានរសជាតិ ជូរ ប្រៃ និងហិរតិចៗ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here