វិធីផ្សំថ្នាំពីធម្មជាតិសម្រាប់ព្យាបាលនិងការពារជំងឺមាន់!!

61

ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម-ជម្ងឺពេលមេឃក្តៅខ្លាំង-ជម្ងឺមាន់នៅរដូវវស្សា

១-ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម៖
-ធាតុផ្សំ៖ក្បាលខ្ជាយ១០០ក្រាម ខ្ទឹមស ១០០ក្រាម ពន្លៃ ១០០ក្រាម និងសត្វក្អែបរស់ ជាសត្វពិស ១០០ក្រាម ស្រាស មានកម្រិត ៤០អង្សាចំនួនកន្លះលីត្រ។


-វិធីធ្វើ៖ យកធាតុផ្សំទាំងអស់មកច្រករួមគ្នាក្នុងដប រួចត្រាំជាមួយស្រាសនោះ។ ក្រោយពីត្រាំទុកឲ្យបានរយៈពេលកន្លះខែ កសិករអាចសម្រិតយកទឹកត្រាំរួចនោះ ដែលវាក្លាយជាថ្នាំ យកទៅច្រកមាត់មាន់សម្រាប់ព្យាបាលជំងឺមាន់។
-វិធីប្រើ៖ យកទៅឲ្យមាន់ផឹក ដោយបាញ់នឹងស៊ីរ៉ាំងតូចទំហំ ១សេសេ។ ការព្យាបាលមាន់ទម្ងន់ ៨ខាំ ព្យាបាល ០,៤ ឬ ០,៥សេសេ នៃទឹកថ្នាំដែលផ្សំនោះ។

យើងច្រកហើយ ក្នុងរយៈពេលតែ ៣ម៉ោងទៅ ៤ម៉ោងយើងអាចដឹង តែវាស្រួលខ្លួន វានឹងអាចដើររកស៊ីចំណី សញ្ញាដែលវាស្រួលខ្លួន គឺវាដើររកចំណីឡើងវិញហើយ។
២-ការពារជម្ងឺពេលមេឃក្តៅខ្លាំង៖
-ធាតុផ្សំ៖ សំបកគស្ទោះប៉ុន៣ធ្នាប់ ប្រវែង១ចង្អុលដៃ គល់ស្លឹកគ្រៃមួយចំហៀងគល់ បណ្តូលពេជ្រយកតិចទេមួយចំណិតស្តើងតូច។


-វិធីប្រើ៖ យើងដំគល់ស្លឹកគ្រៃឲ្យទក់ និងសំបកគដំឲ្យទក់ៗ ដាក់ចូលក្នុងទឹក រួចចាក់ទឹក ២លីត្រមកត្រាំដាក់ឲ្យមាន់ផឹកក្នុងរយៈពេលប្រហែល១ថ្ងៃហ្នឹង។ បើកាលណាយើងអស់ទឹក យើងអាចថែមទឹកបានទៀត ដោយថ្នាំយើងមិនចាំបាច់ថែមទេ ព្រោះវាចេញនៅក្នុងនោះខ្លះ ប៉ុន្តែកុំឲ្យតែអស់ទឹករលីងពីស្នូកពេក។


៣-ការពារជម្ងឺនៅរដូវវស្សា៖
រដូវវស្សា រដូវដែលវាត្រជាក់មានភ្លៀងនោះ យើងត្រូវផ្សំខ្ទឹមស ហើយនិងខ្ញី។ វិធីធ្វើត្រូវយកខ្ទឹមស ហើយនិងខ្ញីឲ្យបាន៣ភាគ រួចយើងលាយស្ករត្នោតចំនួន ១ភាគ ហើយបុកខ្ញីជាមួយខ្ទឹមសឲ្យហ្មត់ហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ការពារពេលខែត្រជាក់។


១គីឡូចំណី អាចលាយទឹកថ្នាំជាត់ហ្នឹង១ស្លាបព្រាកាហ្វេ យកមកលាយជាមួយទឹកដើម្បីយកទៅដាក់ផ្សើមជាមួយចំណីដែលយើងលាយរួចនោះ ស្មានឲ្យតែល្មម សើមៗបានហើយ។
អត្ថបទដកស្រង់ វិទ្យុអាស៊ីសេរី

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here