វិធីផ្សាំម្រេចដោយការកាត់ដោតផ្អាប់ក្នុងថង់

56

– ការត្រៀមដីសំរាប់ផ្សាំ (អាចដាក់លាយដីប្រភេទជីកំបុះ)ឬធ្យូងអង្កាមខ្មៅ
– ដីសំរាប់ផ្សាំត្រូវមានលក្ខណៈផុសមិនណែនពេក– ក្រោយពីយើងច្រកដាក់ក្នុងថង់ខ្មៅរួចហើយយើងយកមកដំរៀបជាជួរនៅក្នុងកន្លែងសំរាប់ផ្សាំ (ដែលធ្វើពីដើម ឬស្សីឬឧបករណ៍ផ្សេងៗពតវាអោយកោងដែលកំពស់ត្រង់ចំណុចកណ្ដាល១ម៉ែត្រ)– កោយមកធ្វើការស្រោចទឹកវាអោយជោគទុកចោល១៥ទៅ២០នាទី– ត្រៀមដើមពូជដែលមានលក្ខណៈចាស់ល្មម (ដូចក្នុងរូបភាព)
-គួកាត់ដើមពូជនៅពេលត្រជាក់(បញ្ជាក់ក្នុងការកាត់ដើម
ពូជមកផ្សាំកសិករត្រូវធ្វើការលៀងកន្ត្រៃជាមួយនិង
អាកុលគ្រប់ពេលកាត់រួចក្នុង១ជង្លង់ដើម្បីការពារការ
ឆ្លងរោគ) សំខាន់ណាស់កសិករយើងមិនត្រូវមើលរំលង
ដាច់ខាត-យកដើមពូជមកដោតក្នុងថង់ខ្មៅដោយឈើចាក់ចូល
៣ភាគនៃថង់រួចយកដៃសង្កត់អោយណែនល្មម-កាត់ដើមពូជ២ទៅ៣តឹក
-លក្ខណៈរោងផ្អាប់ យើងអាចធ្វើតាមរូបភាពនេះក៏បាន-យកថង់ផ្លាស់តិចមកគ្របពីលើ-យកថង់មកគ្របពីលើគ្រងឬស្សី-ទាញថង់អោយតឹងរួចហើយកប់ដីតានជើងថង់(កប់អោយជិតជុំវិញ)-ទុកចោលរយៈពេល ២៥ទៅ៣៥ថ្ងៃ (យើងអាចបង្ហើបយកដើមពូជដែលផ្សាំមកពិនិត្យបាន) បើសិនជាវាចេញ-បើកថង់គ្របចេញពាក់កណ្ដាលរយៈពេល ២ឬ៣ថ្ងៃ ចាំបើកអោយអស់ស្រោចទឹក១ថ្ងៃ
១ដងសិនបាន១អាទិត្រចាំស្រោច១ថ្ងៃ២ឬ៣ដង
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here