វិធីផ្សាំពូជស្វាយច្រើនប្រភេទនៅលើដើមតែមួយ

280

វិធីធ្វើ៖
-យើងកាត់យកចុងមែកពូជស្វាយដែលយើងចង់បាន យកពីមែកដែលមានសុខភាពល្អ និងដើមដែលធ្លាប់មានផ្លែរួច។
-កាត់យកប្រវែងប្រមាណ១តឹកជាងបន្តិច រួចកាត់ផ្នែកគល់តបស់វាជាចំណិតត្រសក់ប្រវែងប្រមាណកន្លះតឹក។


-ជ្រើសរើសមែកនៅលើដើមដែលយើងចង់ផ្សាំដោយមានទំហំប្រហាក់ប្រហែលគ្នា។
-ធ្វើការចិតសំបកមែកនៅលើដើមជាចំណិតត្រសក់ឲ្យបន្សីគ្នាជាមួយមែកពូជ រួចកាត់ចុងខាងលើចោលដោយទុកប្រមាណកន្លះតឹក។


-យកមែកពូជនោះត្រាំទឹករយៈពេល៥នាទី រួចយកវាមកចងផ្អោបជាប់គ្នាត្រង់កន្លែងដែលចិតនោះ ហើយយកស្កុតប្លាស្ទិចថ្លាមកចងរុំវាឲ្យតឹង និងជិត។
-រយៈពេលប្រមាណ៣អាទិត្យយើងនឹងបាននូវពូជស្វាយជាច្រើនប្រភេទដែលយើងចង់បាននៅលើដើមតែមួយ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here